សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែក​រឿង​តុលាការ​ក្តៅ​អធិការ​ក្រុង​តាខ្មៅ​បញ្ចប់រឿង​ព្រហ្ម​ទណ្ឌ័​ពាក់ពន្ធ័​និង​គ្រោះថ្នាក់​ចរាចរ​មួយ​មិន​ប្រាប់​!

បែក​រឿង​តុលាការ​ក្តៅ​អធិការ​ក្រុង​តាខ្មៅ​បញ្ចប់រឿង​ព្រហ្ម​ទណ្ឌ័​ពាក់ពន្ធ័​និង​គ្រោះថ្នាក់​ចរាចរ​មួយ​មិន​ប្រាប់​!

​ខេត្ត​កណ្ដាល​៖​លោក​ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តាខ្មៅ ត្រូវបាន​គេ​សង្ស័យ​ថា​ទទួលបាន​លាភសក្ការៈ​ដោយសារតែ បានបញ្ចប់​សំណុំរឿង​ព្រហ្មទណ្ឌ​ករណី​គ្រោះថ្នាក់​ចរាចរ​ថៅកែ​ហាង​កាហ្វេ អ៊ី​ហ្សូ​តិច បើករថយន្ត​បុក​ម៉ូតូ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ស្រាល​ពីរ​នាក់ ដោយ​មិន​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល ដែល​ផ្ទុយ​នឹង​មាត្រា​៨៩​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។​

​សូមបញ្ជាក់ ថា កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ បង្ក​ដោយ​រថយន្ត ម៉ាក​SIENNA ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AJ-6809 បើកបរ​ដោយ​ឈ្មោះ ច័ន្ទ មិថុនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ថៅកែ​ហាង​កាហ្វេ អ៊ី​ហ្សូ​តិច មាន​អាស័យដ្ឋាន​ភូមិ​តា​ខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បើកបរ​ក្នុង​ទិសដៅ ពី​លិច​ទៅ​កើត​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1I-6806 បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង អ្នកបើកបរ​ឈ្មោះ ហែម សុគន្ធ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រង​របួសស្រាល​និង​អ្នករួមដំណើរ​ពីក្រោយ​ម្នាក់​ឈ្មោះ វ៉ាន់ ចំ​ប៉ា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ភូមិ​ចុង​អំពិល ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀ​ក ខេត្ត​ព្រៃវែង រងរបួស​ធ្ងន់ ។​

​ករណី​បើ​តាម​សមត្តកិច្ច​ថា​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​មិន​គោរព​សិទ្ធិ​អាទិភាព​។ ប៉ុន្តែ​ថ្មីៗ​នេះ សំណុំរឿង​នេះ​បាន​បញ្ចប់​ហើយ ដោយ​ជន​បង្ក​ព្រម​សង​សំណង​ចំនួន​១៥០០​ដុល្លារ​អាមេរិក ។​ករណី​ចោទប្រកាន់​ខាងលើ​នេះ លោក ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តាខ្មៅ ថ្លែងថា ករណី​នេះ​លោក​ពុំ​បាន​ធ្វើ​កំណត់ហេតុ​ឃាត់ខ្លួន​ជនបង្ក​ទេ ហើយ​រឿង​នេះ​បានបញ្ចប់ ដោយ​លោក​ក៏​បាន​រាយការណ៍​ជូន​ថ្នាក់លើ​រួចរាល់​ហើយ​ដែរ ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ អះអាងថា ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល ពុំ​បាន​ទទួល​ព័ត៌មាន​ឡើយ​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ ហើយ​ការបញ្ចប់​ករណី​នេះ​ក៏​ពុំ​បានដឹង​ដែរ ។ មន្ត្រី​តុលាការ​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាងថា កាលណា​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ធ្ងន់ធ្ងរ ហើយ​មាន​ជនបង្ក មន្ត្រីនគរបាល​យុត្តិធម៌ ត្រូវតែ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា ដើម្បី​ទទួល​ការណែនាំ​ពី​ចំណាត់​នីតិវិធី​បន្តទៀត ។​សូមបញ្ជាក់​ថា​រាល់​ការ​ធ្វើ​ឬ​ដោះ​បទល្មើស​ព្រហ្មទណ្ឌ​នគរបាល​យុត្តិ​និង​តុលាការ​ត្រូវ​តែ​ចែកគ្នា​!​។​

​មាត្រា​៨៩​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ចែងថា​”​ក្នុងករណី​បទឧក្រិដ្ឋ​ឬ​បទមជ្ឈិម​ជាក់ស្តែង មន្ត្រីនគរបាល​យុត្តិធម៌ ត្រូវ​រាយការណ៍​ភ្លាម​ជូន​ព្រះរាជអាជ្ញា​…​។​

​ក្រោយ​ពី​បែក​រឿង​តុលាការ​ក្តៅ​រឿង​នគរបាល​ស៊ីដាច់ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​បង្ហើប​ឱ្យដឹងថា ឧត្ដមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ​បាន ដាស់តឿន​ឱ្យ​អធិការ និង អធិការរង​ទទួល​ការងារ​ចរាចរណ៍ ត្រូវ​យកចិត្តទុកដាក់ ប្រតិបត្តិ​តាម​ទម្រង់​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​មុន​សម្រេច​ករណី​អ្វីមួយ​!!៕

 

Filed in: ព័ត៌មានជាតិ