សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​លែង​ឧក​ញ៉​ជួប​ចន្ទ័​ត្រូវបាន​ចៅក្រម​ស៊ើប​ចាប់ខ្លួន​មក​វិញ​រឿង​ចេញ​មូលប្ប​ទានបត្រ័​អត់លុយ​!

​បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​លែង​ឧក​ញ៉​ជួប​ចន្ទ័​ត្រូវបាន​ចៅក្រម​ស៊ើប​ចាប់ខ្លួន​មក​វិញ​រឿង​ចេញ​មូលប្ប​ទានបត្រ័​អត់លុយ​!

​ភ្នំពេញ​៖ ឧកញ៉ា ជួប ច័ន្ទ​ដែល​ជាប់ចោទ​រឿង​ចេញមូល​ប្បទានបត្រ័​អត់លុយ ត្រូវបាន​ចាប់ខ្លួន​សា​ជា​ថ្មី​តាម​បញ្ជា​ចៅក្រម​ស៊ើបសួរ ដើម្បី​សាកសួរ​បទល្មើស​ចេញ​សែក​គ្មាន​សាច់ប្រាក់​ជាង​៣​លាន​ដុល្លារ​អាមេរិក​ជា​ថ្មី​ក្រោយ​ពី​ឧកញ៉ា​រូ​នេះ​ត្រូវ​ព្រះរាជអាជ្ញារង អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ក្នុង​ដំណាក់កាល​សាកសួរ​ដំបូង ។  នគរបាល​បញ្ជាក់ថា ឧកញ៉ា ជួប ច័ន្ទ ត្រូវ​បញ្ជូនមក​តុលាការ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា  ដើម្បី​ឲ្យ​លោក គឹម រ័ត្ន​ណារិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​ឧកញ៉ា ជួប ច័ន្ទ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​០៩ ខែវិច្ឆិកា តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​លោក គឹម រ័ត្ន​ណារិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បទល្មើស​”​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​”​ប្រព្រឹត្ត​នៅ​ចំណុច​ក្រុមហ៊ុន គឹម ហាប់ ខូ​អិល​ធី​ឌី ផ្ទះ​លេខ​៥៤ ផ្លូវ​លេខ​៣៨៨ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ តាម​មាត្រា​២៣១​នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន​និង​ប្រតិបត្តិ​ការទូទាត់​ប្រាក់​។​

​ជន​ត្រូវ​ចោទ​ត្រូវបាន​តំណាង​អយ្យការ ចោទប្រកាន់​ពី​បទមជ្ឈិម ដែល​តាម​ច្បាប់​កំណត់​ដាក់​ពន្ធនាគារ​តែ​រាជអាជ្ញា​មិនបាន​ឃុំ​ទេ​! ។ ប្រភពព័ត៌មាន បញ្ជាក់ថា ករណី​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​នេះ​គឺ ឧកញ៉ា ជួប ច័ន្ទ បាន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​លោក​លីវ វុទ្ធី និង​លោក​ឧកញ៉ា គឹម កៅ ជា​ឪពុក លើ​ទឹកប្រាក់​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ក្រោយមក​លោកឧ​ញ៉ា គឹម កៅ បាន​ទារ​ប្រាក់​នេះ​វិញ ទើប​ឧកញ៉ា ជួប ច័ន្ទ ចេញ​សែក​ឲ្យទៅ​ឧកញ៉ា គឹម កៅ ដែល​មាន​ទឹកប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក ដោយ​បាន​កំណត់ ឱ្យ​ទៅ​បើ​កនៅ​ធនាគារ​នៅ​ថ្ងៃទី​៣០ ខែកក្កដា​ឆ្នាំ ២១០៧​។​

​ប៉ុន្តែ​ពេល​ភាគី​ឧកញ៉ា គឹម កៅ យក​ស្សែក​ទៅ​បើ​កលុយ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មកវិញ​ថា​មូលប្បទានប័ត្រ​នេះ​គ្មាន​សាច់ប្រាក់​ទេ​។ ក្រោយ​បាន​ទទួល​ពាក្យបណ្តឹង​របស់​លោក លីវ វុទ្ធី រួចហើយ សមត្ថកិច្ច​បាន​អញ្ជើញ​ឧកញ៉ា ជួប ច័ន្ទ ឱ្យ​ចូល​បំភ្លឺ​លើ​ពាក្យបណ្តឹង​នេះ​ហើយ​ចាប់ខ្លួន​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ ឧកញ៉ា ជួប ច័ន្ទ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ម្តង​រួចហើយ ពាក់ព័ន្ធ​ករណី​នេះ តាម​ការឯកភាព​ឱ្យ​ឃាត់ខ្លួន​របស់​លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ក្រោយ​ការសួរនាំ ក៏​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​នេះ ដោយសារ​យោង​លើ «​ដីកា​សម្រេច​រក្សា​ការពារ ស្តីពី​ការ​រឹបអូស​ជា​បណ្ដោះអាសន្ន​» លេខ​២៩៧”​ង​”​ដ​.​រ ចេញ​ដោយ​លោក ហេង សុខ​ណា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅ ។​ចាំ​មើល​ថា​លើក​នេះ​ឃុំខ្លួន​ឬ​លែង​វិញ​?​ព្រោះ​ក្នុង​តុលាការ​យើង​អា​លូវ​នេះ​ទាំង​លែង​ទាំង​ឃុំ​ចង់​ឬ​មិន​ចង់​សុទ្ធតែ​មាន​សេវា​!!​។​

 

Filed in: ព័ត៌មានជាតិ