សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឆែកឆេរ​ផ្ទះ​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​មួយកន្លែង រក​ឃើញ​ម៉ូតូ​២៦​គ្រឿង​

ឆែកឆេរ​ផ្ទះ​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​មួយកន្លែង រក​ឃើញ​ម៉ូតូ​២៦​គ្រឿង​

ខេត្ត​កណ្តាល ៖ កម្លាំង​នគរបាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្អាង​កាល​ពី​ម្សិលមិញ​បាន​ចុះ​ឆែកឆេរ​ផ្ទះ​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​មួយ​កន្លែង​ដែល​សង្ស័យ​ទទួល​ទិញ​ផល​ចោរកម្ម​។ ផ្ទះ​ដែល​សមត្ថកិច្ច​ចុះ​ឆែកឆេរ​នោះ​ជា​របស់​ឈ្មោះ ជ្រូ គីម​ស្រ៊ី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្ថិតក្នុង​ភូមិ តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជ្រូ គីម​ស្រ៊ី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​ចំនួន​២៦​គ្រឿង រួមមាន ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​៩០ ជ្រុង​ចំនួន ០១​គ្រឿង​២-​ម៉ាក ស៊ុយ​ស៊ី​គី​ស្មាស់ ចំនួន ០៤​គ្រឿង​៣-​ម៉ាក ហុងដា អ៊ែ ប្លេត ចំនួន ០១​គ្រឿង​៤-​ម៉ាក ហុងដា ស្កូ​ពី ចំនួន ០១​គ្រឿង ៥-​ម៉ាក ហុងដា MSX ចំនួន ០១​គ្រឿង​៦-​ម៉ាក ហុងដា សេ​៥០ ចំនួន ០៤​គ្រឿង​៧-​ម៉ាក ហុងដា សេ​១២៥ ចំនួន ០២​គ្រឿង​៨-​ម៉ាក ស៊ុយ ស៊ី​គី​ណូវ៉ូ ចំនួន ០១ គ្រឿង​៩-​ម៉ាក ហុងដា អាយ​ខុន ចំនួន ០១​គ្រឿង​១០-​ម៉ាក យ៉ាម៉ាហា ចំនួន ០១​គ្រឿង​១១-​ម៉ាក ស៊ុយ ស៊ី​គី​វីវ៉ា ចំនួន ០១​គ្រឿង​១២-​ម៉ាក ហុងដា សេ​៩០ មូល ចំនួន ០២​គ្រឿង​១៣-​ម៉ាក ហុងដា STR ចំនួន ០១​គ្រឿង​១៤-​ម៉ាក ហុងដា វ៉េង ចំនួន ០១​គ្រឿង​១៥-​ម៉ាក សេ​១០០ កូរ៉េ ចំនួន ០២​គ្រឿង​១៦-​ម៉ាក ហុងដា សេ​៧០ ចំនួន ០១​គ្រឿង​១៧-​ម៉ាក ហុងដា សេ​៩០ ចំនួន​០១​គ្រឿង ។​

​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ជ្រូ គីម​ស្រ៊ី បាន​ឆ្លើយ​សារភាពថា ខ្លួន​ទទួល​ទិញ​ម៉ូតូ​គ្រប់​ប្រភេទ​ដូច​ខាងលើ​នេះ ក្នុងតម្លៃ ២០០,០០០​រៀល (​ម្ភៃ​ម៉ឺន​រៀល​) ទៅ ១០០,០០០០​រៀល (​មួយ​លាន​រៀល​) ក្នុង​០១​គ្រឿង ទៅ​តាម​ប្រភេទ​ម៉ូតូ ដោយ​គ្រាន់តែ​ធ្វើលិខិត ទិញ​លក់​តែ​ប៉ុណ្ណោះ​។ ហើយ​បើ​ហួសកំណត់​តាម​កិច្ចសន្យា​គឺ​ខ្លួន​នឹង​លក់​ម៉ូតូ​នេះ​បន្ត​ទៀត ។ ឈ្មោះ ជ្រូ គីម​ស្រ៊ី ក៏​បាន​អះអាង​បន្តថា​-​ខ្លួន​ពិតជា​មិនមាន​ច្បាប់​អនុញ្ញាត្ត​ឲ្យ​ប្រកមុខរបរ​អាជីវ​កម្ម នេះ​ពិត​ប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​នឹង​វត្ថុតាង​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការខេត្ត​កណ្តាល ៕

 

Filed in: ព័ត៌មានជាតិ