សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាលខេត្ត​ពោធិ៍សាត់​ឯកឧត្ដម ម៉ៅ ធនិន រង​កា​រិះគន់ថា គ្មាន​សម​ត្តភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ និង​វាលវែង​បង្កឡើង​ដោយ​តា​ហយ ???

​អភិបាលខេត្ត​ពោធិ៍សាត់​ឯកឧត្ដម ម៉ៅ ធនិន រង​កា​រិះគន់ថា គ្មាន​សម​ត្តភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ និង​វាលវែង​បង្កឡើង​ដោយ​តា​ហយ ???

ខេត្ត​ពោធិ៏សាត់ ៖ អភិបាលខេត្ត​ពោធិសាត់​លោក​ម៉ៅ​ធនិន​ដែល​គេ​ស្គាល់​ថា​ជា​ក្មួយ​សាច់ថ្លៃ​របស់​នាយក​រដ្ឋមន្ត្រី​ត្រូវបាន​គេ​រិះគន់​ថា​ង​សម​ត្តភាព​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​។​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖​ឈ្មួញ​ឈើ​ដ៏​ល្បី​ប្រចាំ​តំបន់​ឈ្មោះ កោះ សំ​ភី ឬ​ហ៊ុំ ហ​យ ហៅ​(​តា​ហយ​) មាន​ទីលំនៅ​ក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ​និង ឈ្មោះ វៃ​នៅ​ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ត្រុ​ឃើញថា​នៅតែ​បន្ត​សកម្មភាព​កាប់​និង​អារឈើ ដឹក​តាម​រថយន្ត​កែឆ្នៃ​ចូល​មក​តំបន់​បំណក់​ក្នុងឃុំ​ឈើ​តុំ ស្រុក​ក្រគរ ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ក្នុង ខេត្តពោធិ៍សាត់​ហ៊ាន​ចេញ​មក​បង្ក្រាប​នោះ​ឡើយ​ដែល​មន្ត្រី​ខ្លះ​និយាយថា​មកពី​គ្មាន​បញ្ជា​ពី​ចៅហ្វាយខេត្ត​។​ដោយសា​រចឹង​ហើយ​បាន​ជា​អ្នក​ខ្លះ​និយាយ​ដោយ​ដាក់​ការ​សង្ស័ថា​៖

​ឈ្មួញ​កាប់​ឈើ​ជា​ទ្រុង​ធ្រាយ​ធំ នៅក្នុង​ភូមិសាស្ត្រ ក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិសាត់ គឺ​បាន​ដាក់​ខែ​អោយ​ឯកឧត្ដម​អភិបាលខេត្ត​និង​មួយចំនួនទៀត​គឺជា​ភាគហ៊ុន​ជាមួយ​ឈ្មួញ​ទៀតផង​។​ប្រភព​ខ្លះ​ថា​៖​កន្លងមក​មាន​សមត្ថ​កិច្ច​ជំនាញ​ក្នុង​ខេត្ត​ជា​ឃាត់​ឡាន​បទល្មើស ក៏​ត្រូវ​អភិបាលខេត្ត​ទូរស័ព្ទ​គំរាម​ដក​តំណែង​ឬ​គំរាម​ចាប់ខ្លួន​ទៀត​?​។​មិនអាច​សុំ​ការ​ប​ភ្លឺ​ពី​លោក​ចៅហ្វាយខេត្ត​ទេ​តែ​សង្ឃឹមថា​នឹង​មាន​ការបកស្រាយ​មិន​ខាន​។​

​បើ​តាម​ព​ទិ​មាន​ពី​ប្រជាពលរដ្ឋ​និយា​យ​ថា​៖​មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ឈ្មោះ កោះ សំ​ភី ឬ​ហ៊ុំ ហ​យ ហៅ​(​តា​ហយ​) និង ឈ្មោះ វៃ កំពុង​កាប់​និង​ដាក់​ម៉ាស៊ីន​អារឈើ​ខ្នាត​ធំ ចំនួន​៤ កន្លែង រកា​ប់ បំផ្លាញ​ព្រៃឈើ ក្នុង​ដែន​ការពារ​ដោយ​ព្រះរាជក្រឹត ជួ​ភ្នំ​ឱ​រ៉ា​ល់ ក្នុងស្រុក​ភ្នំ​ក្រវ៉ា​ញ និង​ស្រុក​វាលវែង ។​

​ជារឿយៗ​គេ​បាន​ប្រទះ​ឃើញ​រថយន្ត​យី​ឌុប​ផ្ទុក​ទៅ​ដោយ​ឈើ​ប្រភេទ​រាជ​ថ្កុល​រាប់សឹប​ម៉ែត្រគូប​ត្រូវបាន​ឈ្មួញ​ខាងលើ​លាក់ទុក​នៅ​ខាងក្រោយ​ផ្ទះ​ហ៊ុំ​ព័ត​ទៅ​ដោយ​របង​ថ្ម​ដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ​អះអាង​ថា​ម្ចាស់ផ្ទះ​ឈ្មោះ កោះ​សំភី ឬ​ហ៊ុំ ហ​យ ហៅ​(​តា ហ​យ​) ជា​ឈ្មួញ​ឈើ​ដ៏​ធំ ប្រចាំ​តំបន់ និង​មិន​ខ្លាច​ការបង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​នោះ​ទេ​។​ប្រជាពលរដ្ឋ​អះអាងថា​មេ​ឈ្មួញ​ឈើ​ឈ្មោះ​ហយ​និង​ឈ្មោះ​វៃ​គឺ​គាត់​ប្រមូល​និង​កាប់ អារ ឈ​ឈើ​ពី​តំបន់​អូរ​ត្រាវ​ដឹក​តាម​រយៈ​រថយន្ត​កែឆ្នៃ ចូល​មក​លាក់ទុក​ក្នុង​ទីតាំង​ផ្ទះ​របស់​គាត់​ចំនួន​២​កន្លែង ដោយ​ទី​តាំងទី​១ ស្ថិតក្នុង​ភូមិ​កា​ប៉ះ​និង​ទី​តាំ​ទី​២​ភូមិ​បំណក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ​ខេត្ត​ពោធិសាត់ ។​

​បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញ​បន្ទុក​របស់​ក្រុម​ឈ្មួញ ដែល​មាន​ឈ្មោះ​ខាងលើ ចេញពី​ខេត្ត​ពោធិ៍សាត់ ឆ្ពោះ​ចូលទៅ​រាជធានី​ភ្នំពេញ​និង​បន្ត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​កើនឡើង​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ប្រភពពី​ខាងក្នុង​ខ្សឹប​ប្រាប់​ថា​វា​អាច​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​តែ​ប៉ុណ្ណោះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី តេ​ជោ ហ៊ុន សែន​នៅ ក្នុង​វេទិកា​ជាតិ «​ស្តី​ពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២​ខែ​សីហា​ឆ្នាំ​២០១៧​កន្លងទៅនេះ បាន​បញ្ជា​ឲ្យ​ស្រង់​ឈ្មោះ​មន្ត្រី​ខិលខូច និង​ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​នៅ​តាម​ខេត្ត​មួយចំនួន​។​សម្តេច​តេជោ ហ៊ុន សែន​ក៏​បាន រំឭកថា ការបង្ក្រាប​ឧក្រិដ្ឋជន​ព្រៃឈើ មិន​ពិបាក​ដូច​បង្ក្រាប​ឧក្រិដ្ឋជន ជួញដូរ​គ្រឿងញៀន​នោះ​ទេ​។​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ទៀត​ថា សម្តេច​ស្អប់​ជាទី​បំផុត​មនុស្ស​ដែល​បំផ្លាញ​ព្រៃឈើ ហើយ​ជ្រក​ក្រោម​ស្លាក​ជួយ​កសាង​តិចតួច​នេះ​។​

សម្តេច​បញ្ជាក់ថា មន្ត្រី​ដែល​បណ្តោយឲ្យ​មាន​ការកាប់​បំផ្លាញ​ព្រៃឈើ សម្តេច​ថា​មិន​ខុស​អី​ពី​កាប់​ក្បាល​សម្តេច​នោះទេ​។​ក្នុង​វេទិកា​ស្តី​ពី​ការការពា​រ​និង​អភិរក្ស​ធនធានធម្មជាតិ នៅថ្ងៃនោះ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ប្រាប់​អ្នកចូលរួម​ថា រដ្ឋាភិបាល​នឹង​បន្ត​សហការ​ជាមួយ​ក្រុម​អង្គការ​ជា​ដៃគូ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នេះ ឲ្យមាន​ប្រសិទ្ធភាព​និង​ផ្តល់​ កម្លាំង​សហការ បើ​មាន​ការស្នើសុំ​។​

​ប្រការ​នេះ​ហើយ​ទើប​មជ្ឈដ្ឋាន​នានា​រិះគន់ថា បទបញ្ជា​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ក្លាយជា​រឿង​ឥតន័យ​ ដែល​ឈាន​ដល់​ខឹង​គោ​វាយរ​ទេះ​តែម្ដង ៕

 

Filed in: ព័ត៌មានជាតិ