សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប៉ូលិស​ថៃ​រកឃើញ​ឈើ​ក្រញូង​ដឹក​តាមរ​ទេះ​បំរុង​នាំ​ចូល​មក​កម្ពុជា នៅ​ច្រក​ក្លង​ឡឹ​ក​ប៉ោយប៉ែត !

​ប៉ូលិស​ថៃ​រកឃើញ​ឈើ​ក្រញូង​ដឹក​តាមរ​ទេះ​បំរុង​នាំ​ចូល​មក​កម្ពុជា នៅ​ច្រក​ក្លង​ឡឹ​ក​ប៉ោយប៉ែត !

​បន្ទាយមានជ័យ​៖ ឈើ​ក្រញូង​ដែល​ជា​ប្រភេទ​ឈើ​មាន​តម្លៃ​ខ្ពស់​លេខ​១ ត្រូវបាន​សមត្ថកិច្ច​ថៃ រក​ឃើញ​ក្នុង​រទេះ​កម្មករ​ម្នាក់​កាលពី​ថ្ងៃ​ទី​៨​ខែវិច្ឆិកា​២០១៧ ត្រង់​ច្រកទ្វារ​ច្រក​អន្តរជាតិ​ក្លង​ឡឹ​ក ស្រុក​អារញ​ខេត្ត​ស្រះកែវ ប្រឈម​និង​ច្រក​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។ សេចក្តី​រាយ​ការណ៏​បាន​ឲ្យដឹងថា មុន​ពេល​សមត្ថកិច្ច​ថៃ ឆែ​ករទេះកម្មករ​ខ្មែរ ដែល​សង្ស័យ​ថា បាន​ដឹក​ឈើ​ក្រញូង​នោះ បន្ទាប់ពី​មាន​ព័ត៌មាន​ពី​កម្ពុជា ថា​មុន​២​ថ្ងៃ​ថា​សមត្ថកិច្ច​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បង្ខំចិត្ត ឆែ​ករទេះកម្មករ​តាម​ការចង្អុរបង្ហាញ​ពី​ក្រុម​អ្នកសារព័ត៌មាន​នៅក្រុង​ប៉ោយ​ប៉ែត រកឃើញ​ឈើ​ក្រញូង​ជាច្រើន​រទេះ ដែល​ឈ្មួញ​ជួល​កម្មករ​ដឹក​ពី​ដី​ថៃ​មក​កម្ពុជា ។​

​ប្រភព​បាន​បង្ហើប​មក​ថា​៖ ឈ្មួញ​ដឹក​ឈើ​ក្រញូង​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត គឺ​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​និង​មន្ត្រី​ជំនាញ​អស់ហើយ ទើប​ពួកគេ​ហ៊ាន​ដឹក​មក​ជា​ចំហរ​បែបនេះ ប៉ុន្តែ​មូលហេតុ​ដែល​ឈាន​ដល់​ចំណុច​បង្ក្រាប​នោះ ដោយសារតែ​អ្នកសារព័ត៌មាន​អុកឡុក ? ។ សេចក្តី​រាយ​ការណ៏​បាន​ឲ្យដឹងថា​៖ ឈ្មួញកណ្តាល​ដែលជា​អ្នក​នាំ​ឈើ​ក្រញូង​ចេញ​មក​កម្ពុជា​នោះ មានឈ្មោះ កុសល ដែល​មាន​ឃ្លាំង​ស្តុប​នៅ​ខាងលិច​វត្តបា​លិលេ​យ្យ និង​មួយ​ទីតាំង​ទៀត ឃ្លាំង​ស្តុប​ទំនិញ​របស់​ពួកគេ​នៅ​ដី​ថ្មី​ផង​ដែរ ។​

​ឈ្មួញកណ្តាល​ឈ្មោះ កុសល នោះ មាន​រទេះ​ដឹក​ទំនិញ​ជា​ច្រើន ប៉ុន្តែរ​ទេះ​ពួកគេ មិន​បាន​ចូល​ទៅ​ឈប់​ចត​នៅ​ទីលាន​ត្រួតពិនិត្យ របស់​មន្ត្រី​ជំនាញ​ដូច​គេឯង​ទេ គឺ​ពួក​ចេញពី​ដី​ថៃ ដោយ​ស្វ័យប្រវត្តិ​តែម្តង ករណី​នេះ​បាន​កើតមាន​ជា​យូ​មកហើយ បន្ទាប់ពី​លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​ប៉ោយប៉ែ​ត​ឡើងមក​គ្រង​តំណែង​មក​ម្លេះ ?​។​

​ជ៊ំ​វិញ​ករណី​ដ៏​រសើប ពាក់​ពន្ធ័​និង​បទល្មើស​ឈើ​ក្រញូង​ត្រូវ​គេ​នាំ​ចូល​កម្ពុជា តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ នៅ​ព្រឹក​ថ្ងៃទី​០៩​វិច្ឆិកា​២០១៧​នេះ អង្គភាព​យើង​មិនអាច​ទាក់ទង​បាន​ទេ លើ​បញ្ហា​ឈើ​ក្រញូង​សំរុក​បុក​ពី​ថៃ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នេះ ។​

​សូម​បញ្ជាក់​ដែរ​ថា​៖​កាលពី​ថ្ងៃ​ទី​ទី​០៧​ខែវិច្ឆិកា​ឆ្នាំ ២០១៧ គយ​ចល័ត​របស់​សាខា​ខេត្ត​បន្ទាយមានជ័យ​ប្រចាំ​ឃុំ​អូរ​បី​ជាន់​បាន​ឃាត់​រថយន្ត​ម៉ាក​នី​សាន់​១​គ្រឿង​ដឹក​ឈើ​គ្រញូង​មកពី ព្រំដែន​ថៃ​ដែរ​។ រថយន្ត​ដែល​មន្ត្រី​គយ​ចាប់​នោះ ពណ៌​ស​ពាក់​ស្លាក​លេខ​បាត់ដំបង​2A.1984 រួម​និង​តៃកុង​រថយន្ត​ពីរ​នាក់​ប្ដី​ប្រពន្ធ​ផងដែរ ។ សកម្មភាព​ឃាត់​រថយន្ត​ដឹកឈើ​ក្រញូង​នៅត្រង់​ចំណុច​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​កែង​ផ្លូវ​ទៅ​តំបន់​៥ ។​

​តែ​ទោះជា​យាង​ណា​ក្តី មន្ត្រី​គយ​មិន​បាន​បង្ហាញ​ចំនួន​នៃ​វត្ថុ​តាង​ប្រាប់​ដល់​អ្នកសារព័ត៌មាន​នោះទេ មិនតែប៉ុណ្ណោះ​ក្រុម​សមត្ថកិច្ច​គយ​និង​រដ្ឋាករ​ទាំងនោះ​ក៏​មិន​បាន​អនុញាត​ឲ្យ​អ្នកសារព័ត៌មាន​ស្រង់​យក​ខ្លឹមសារ​នៃ​ការបង្ក្រាប​នោះ​ទៀត​ផង ។ ចំណែក លោក ឆែ សុធា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១៧ អង្គភាព​សារព័ត៌មាន​យើង មិនអាច​ទាក់ទង​ស៊ំការ​បំភ្លឺ​បាន​បានទេ ជ៊ំ​វិញ​ករណី​សមត្ថកិច្ច​ជំនាញ​គយ របស់​សាខា​ដែល​បាន​បង្ក្រាប​បទល្មើស​ឈើ​ក្រញូង ហើយ​បិទបាំង​ព័ត៌មាន​មិនឲ្យ​អ្នកសារព័ត៌មាន​ផ្តិត​យក​រូបភាព​ទៅ​ផ្សព្វផ្សាយ ។​ករណីយ៍​បាន​ធ្វើឲ្យ​មាន​ការសង្ស័យ​ថា​ការបង្ក្រា​បរប​ស់គយ​ជា​បន្តបន្ទាប់​នេះ​គឺ​ដោយសារ​បែកការណ៍​តែប៉ុណ្ណោះ​ដើម្បី​យក​ស្នាដៃ​ទៅ​!៕

 

Filed in: ព័ត៌មានជាតិ