សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តំបន់​ទេសចរណ៏ ប្រាសាទ​ពណ្ណរាយ កំពង់ឆ្នាំង មិនសូវមាន ភ្ញៀវ​ចូល​កំសាន្ដ ដោយសារខ្វៈ​ការផ្សព្វផ្សា​យ ព័ត៏មាន

តំបន់​ទេសចរណ៏ ប្រាសាទ​ពណ្ណរាយ កំពង់ឆ្នាំង មិនសូវមាន ភ្ញៀវ​ចូល​កំសាន្ដ ដោយសារខ្វៈ​ការផ្សព្វផ្សា​យ ព័ត៏មាន

​កំពង់ឆ្នាំង ៖ ប្រាសាទ​ពណ្ណរាយ ជា​តំបន់​ទេសចរណ៏ ដែល មាន វៃ​ចំណាស់ ស្ថិត​នៅលើ​កំពូលភ្នំ​មាន​បុណ្យ មាន​កំពស់ ១៤០ ម៉ែត្រ ស្ថិតក្នុង ភូមិ​លិច  ឃុំ​ច្រណូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង នៅពេល​យើង​ឡើង​ទៅ​ដល់ ប្រាសាទ ពណ្ណ​រាយ ដែល​បុព្វបុរស​ខ្មែរ​បាន​កសាង​នៅ​លើ​កំពូលភ្នំ​មាន បុណ្យ ហាក់បីដូច ជាមាន អារម្មណ៍ ស្រងេះស្រងោច ខុសពី ប្រាសាទ​ដទៃ​ព្រោះថា ប្រាសាទ​នេះ មិនសូវមាន ប្រជា ពលរដ្ឋ ឬ​អ្នក​ទេសចរណ៍​ជិត​ឆ្ងាយ ទៅ​ទស្សនា កំសាន្ដ​នោះ ឡើយ ព្រោះ​តែ​ខ្វះ​ការ ផ្សព្វផ្សាយ​ព័ត៌មាន​របស់ មន្ទី​រពាក់  ពន្ធ័ និង អាជ្ញាធរ មូលដ្ឋាន ។

​នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹងពី លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​កំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​០៩ វិច្ឆិកា  ឆ្នាំ​២០១៧​។​

​លោក សេង សាលី  បានបញ្ជាក់​ថា​៖ ភ្នំ​មាន​បុណ្យ​នៅ​ដាច់​ឆ្ងាយ​ពី​ភ្នំ​ដទៃទៀត ។ ភ្នំ​នេះ​ព័ទ្ធជុំវិញ​រំលេច​ដោយ វាលស្រែ និង​ផ្ទៃ​បឹង​ធំៗ ពណ៌ បៃតង​ស្រស់​មើលទៅ គួរអោយ រីករាយ​ក្នុង អារម្មណ៍​ជា​ពន់ពេក ។ ផ្លូវ​ឡើង​ទៅលើ កំពូលភ្នំ​មាន​កាំជណ្តើរ​ធ្វើ ពី​ស៊ីម៉ង់ត៍​ជាង​២០០​កាំ​ដែល​នៅ អម​សងខាង​ជណ្តើរ​ឡើង​មាន​រុក្ខជាតិ​និង ដើមឈើ​គ្រប់ ប្រភេទ​ដុះ​អម​យ៉ាង​ស្រស់បំព្រង ។​នៅលើ​កំពូលភ្នំ គេ ឃើញ មាន​ផ្ទៃ​រាបស្មើ​ប្រមាណ​៥០ ម៉ែត្រ​គុណ​នឹង​៣០ ម៉ែត្រ​ជាទី​ដែល​បុព្វបុរស​យើង​កសាង​ប្រាសាទ​ពណ្ណ​រាយ នេះ ឡើង ដើម្បី​ឧទ្ទិស​ចំពោះ​លទ្ធិ​ព្រហ្មញ្ញសាសនា​នា សម័យ នោះ តែ​មាន​លក្ខណៈ​មួយ​ដែល​យើង​គួរកត់សម្គាល់ និង មាន​អាថ៌កំបាំង​គឺ​ប្រាសាទ​នេះ​បាន​សង់​បែរមុខ​ទៅ​ទិស ខាងលិច ខុស​ពី​ប្រាសាទ​កំពង់ព្រះ​បែរមុខ​ទៅ​ទិស​ខាងជើង រីឯ ប្រាសាទ​ជាច្រើន​ទៀត​បែរមុខ​ទៅ ទិសខាងកើត ។

​លោក សេង សាលី បាន​បន្តថា​៖ ប្រាសាទ​ពណ្ណរាយ មាន​ប្រាង្គ​ប្រាសាទ​២​បែរមុខ​ទៅ​ខាងលិច​កសាងឡើង អំពី ឥដ្ឋ និង​ថ្មភក់ ក្នុងអំឡុង​សតវត្ស​ទី​៧ និង​ទី​៨​ក្នុង​យុគសម័យ តែ​មួយ​ជាមួយនឹង​ការកសាង​ប្រាសាទ​នានា ជាច្រើន ក្នុង​ស្រុក​កំពង់លែង​នេះដែរ ។ ប្រាសាទ​មាន​ទំហំ​៤​ម៉ែត្រ គុណ នឹង​៤​ម៉ែត្រ ក្នុង​ប្រាង្គ​នី​មួយៗ​នៅលើ​ជញ្ជាំង​ក្តី​លើផ្ទៃ ច្រកទ្វា ចូលក្តី​មិន​មាន​នៅ​សល់​ក្បាច់ចំលាក់​អ្វី​ឡើយ គឺមាន​តែ​ស្នាម ប្រេះស្រាំរ​បេះ​ឥដ្ឋ​ធ្លាក់​ដោយ អន្លើ គួរអោយ សង្វេគ ក្រៃលែង នៅពេល នឹក​ដល់​ស្នាដៃ មរ​ត​ក៌ ដ៍​មានតម្លៃ ដែល បុព្វបុរស​ខ្មែរ​យើង បន្សល់​ទុក​អោយ កូនចៅ ជំនាន់ ក្រោយ បានឃើញ និង ស្វែងយល់​ពី​អរិយធម៌​នា​សម័យកាល​នោះ ។

​នៅ ជុំវិញ​បរិវេណ​ប្រាសាទ​ទាំង​២ មាន​នៅ​សេសសល់ បំណែក​បែកបាក់​ជាច្រើន​ដូចជា​សរសរ​ពេជ្រ​ផ្ទាំង​ថ្ម​ខ្លះ មាន ក្បាច់ចម្លាក់​ខ្លះទៀត​ជា​ទម្រ​ទ្រ ដែល​មាន​ទំហំ​ធំ ដែល​អ្នក អភិរក្ស បាន​ប្រមូល​ទុក​បាន​មួយ​ចំនួន​តូច ។ ដោយឡែក ទេសភាព​នៅ​ជុំវិញ​ជើងភ្នំ​វិញ ប្រកប​ដោយ​ជំនោរ ខ្យល់ បរិសុទ្ធ ត្រជាក់ចិត្ត​ដែលជា​រៀងរាល់ថ្ងៃ បុណ្យ​ប្រពៃណី ប្រជាពលរដ្ឋ​នៅក្នុង ស្រុក​កំពង់លែង​តែ​នាំគ្នា​ទៅធ្វើ បុណ្យទាន​ជួបជុំគ្នា​នៅលើ​កំពូលភ្នំ​នេះ ។ ប៉ុន្តែ ក្រោយពី ថ្ងៃ ធ្វើ បុណ្យទាន​គេ​ពុំ​សូវ​ឃើញ​មាន​ប្រជាពលរដ្ឋ​ឬ អ្នក ទេសចរណ៍​ទៅ​កំសាន្ត​នៅ​ទីនោះ​ឡើយ ធ្វើអោយ ប្រាង្គ ប្រាសាទ​មួយ​នេះ​ប្រែជា​ស្ងាត់ជ្រងំ​ស្រងេះស្រងោច​នៅលើ កំពូលភ្នំ​តែឯង​ដែល​សភាព​បែប​នេះ តម្រូវអោយ អាជ្ញាធរ ឃុំ ស្រុក ខេត្ត​ជាពិសេស​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការផ្សព្វផ្សាយ​បន្ថែម​ដល់​អ្នក​ទេសចរណ៍​ជាតិ អន្តរជាតិ​បាន​គេ​បាន​ដឹង​បាន​ស្គាល់​និង​ទៅ​លេង​កំសាន្ត​នៅ ប្រាង្គ​ប្រាសាទ​ពណ្ណរាយ​ដែល​ជា​កេរ្ត៍ មរ​ត​ក៌របស់​ដូនតា​ខ្មែរ ដែល​គួរអោយ​កំសត់​នេះ​មួយ​នេះ ផង ៕

Filed in: ព័ត៌មានជាតិ