សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោកយាយ ម៉ៅ បាន​ទទួល​អំណោយ​ពី​សហភាព​សហព័ន្ធ​កម្ពុជា​ខេត្ត​មណ្ឌលគិរី

​លោកយាយ ម៉ៅ បាន​ទទួល​អំណោយ​ពី​សហភាព​សហព័ន្ធ​កម្ពុជា​ខេត្ត​មណ្ឌលគិរី

​ខេត្ត​មណ្ឌលគិរី​៖ នៅ​រសៀល​ថ្ងៃ​ទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ សហភាព​សហព័ន្ធ​កម្ពុជា​ខេត្ត​មណ្ឌលគិរី ដឹកនាំ​ដោយ លោក ឈឹម កាន ប្រធាន​មន្ទីរ រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​សហភាព​សហ​ពន្ធ​យុវជន​កម្ពុជា​ខេត្ត​មណ្ឌលគិរី បាន​យក​អំណោយ​មនុស្សធម៌ និង​ថវិកា​មួយចំនួន​យក​មក​ផ្តល់ជូន​ដល់ លោកយាយ ម៉ៅ  ដែល​មាន​អាយុ​៨០​ឆ្នាំ ជា​ចាស់ជរា​គ្មាន​ពឹង រស់នៅ​ក្នុងភូមិ មានជ័យ​សេរី​មាន​រិទ្ធ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌលគិរី ដែល​លោកយាយ​បច្ចុប្បន្ន​រស់នៅ​តែម្នាក់ឯង​ដោយ​ពុំ​មាន​កូនចៅ​រស់នៅ​ជាមួយ ព្រមទាំង​ស្នាក់អាស្រ័យ​នៅលើ​ជង្រុក​ស្រូវ​របស់​ប្រជាពលរដ្ឋ​។​

​លោក ឈឹម កាន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តមណ្ឌលគិរី​បាន​មានប្រសាសន៍ថា​៖​ក្រោយ​ពី​ទួលបាន​ព័ត៌មាន​នា​ពេល​កន្លងមក​នេះ ក្នុងនាម​លោក​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​ក្រុមការងារ​យក​អំណោយ​ម​នុស្ស​ធម៌ និង​ថវិកា​មក​ផ្តល់ជូន​ដល់​លោកយាយ​ដែល​កំពុង​រង​នូវ​ការខ្វះខាត​សម្រាប់​ដោះស្រាយ​នូវ​ជីវភាព​ប្រចាំថ្ងៃ​របស់​លោកយាយ ។

​លោក​ប្រធាន​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ៖ ទោះបី​អំណោយ ដែល​ផ្តល់ជូន​លោកយាយ​នាពេលនេះ​តិចតួច​មែន ប៉ុន្តែ​អាច​ជួយ​ដោះស្រាយ​នូវ​ទុក្ខលំបាក​របស់​លោកយាយ​មួយគ្រាៗ​ផងដែរ ។​

​អំណោយ​ដែល​លោក​ប្រស​ធាន​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​មណ្ឌលគិរី យក​មក​ផ្តល់​ជូន​លោកយាយ​នាពេលនោះ​រួមមាន​៖ មី​ចំនួន​១​កេះ ត្រីខ​ចំនួន​៤​ឡូ ទឹកត្រី​ចំនួន​១​យួ ទឹក​ស៊ី​អី​វ​ចំនួន​១​យួ ទឹកដោះគោឆៅ​ចំនួន​២​ឡូ ស្ករស​ចំនួន​២​គីឡូក្រាម អំពិល​ចំនួន​២​គីឡូក្រាម ត្រីងៀត​ចំនួន​១​គីឡូក្រាម ទឹក​សុទ្ធ​ចំនួន​១​យួ ប្រេងកូឡា​ចំនួន​៤​ដប អង្ករ​ចំនួន​ចំនួន ៥០​គីឡូក្រាម និង​ថវិកា​ចំនួន​១២​ម៉ឺន​រៀល ៕
​ដោយ ៖ ហ៊ិ​ន សុគ​ន់​

 

2015_11_16dp3 (1) 2015_11_16dp3 (2) 2015_11_16dp3 (3)

Filed in: ព័ត៌មានជាតិ