សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកនាង​ស៊ិន​ឧត្តម​ផល្លា​និង​ឡាយ​លក្ខិណា​មក​សួរសុខទុក្ខ​យាយ​ចាន់​ស៊ី​ផាន់​ដែលមាន​ជម្ងឺ​!!

អ្នកនាង​ស៊ិន​ឧត្តម​ផល្លា​និង​ឡាយ​លក្ខិណា​មក​សួរសុខទុក្ខ​យាយ​ចាន់​ស៊ី​ផាន់​ដែលមាន​ជម្ងឺ​!!

​ភ្នំពេញ​៖​លោកយាយ​ចាន់​ស៊ី​ផាន់​មាន​អាយុ​៩៣​ឆ្នាំ សិល្បការ​នី​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បន្សល់ទុក​ស្នាដៃ​ភាពយន្ត​ខ្មែរ​រាប់​សិប​រឿង​កន្លង​មក​កំពុងតែ​ធ្លាក់ខ្លួន​មាន​ជម្ងឺ​រលាក​ពោះវៀន​និង​ថ្លើម​។ តាមរយៈ​ហ្វេ​សប៊ុក​កូនស្រី​លោកយាយក៏​បាន​បង្ហើប​នូវ​បំណងប្រាថ្នា​ចុងក្រោយ​របស់​លោកយាយ​ថា​ចង់​ជួប​មុខ​សិល្បករ​ខ្មែរ​ទាំងអស់​ដែល​ធ្លាប់​ស្គាល់ និង​គាំទ្រ​ភាពយន្ត​របស់​លោកយាយ​កន្លង​មក​នា​ដង្ហើមចុងក្រោយ​។​

​ទទួលបាន​ដំណឹង​នេះ​នៅ​ថ្ងៃទី​៨​វិច្ឆិកា​នេះ តារាចម្រៀង​និង​សម្តែង  ស៊ិន ឧត្ដម​ផល្លា និង អ្នកនាង ឡាយ លក្ខិណា បាន​មក​សួរសុខទុក្ខ ដោយ​នាំ​ថវិកា​ពី​សប្បុរសជន រួម​ទាំង​ថវិការ​ផ្ទាល់ខ្លួន​បន្តិចបន្តួច​យក​មក​ជូន​លោកយាយ​ដែល​កំពុង​ធ្លាក់ខ្លួន​ឈឺ​។​

​តារាចម្រៀង ស៊ិន ឧត្ដម​ផល្លា​ដែល​ទើប្រ​កាសថា​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ​ជាមួយ​អ្នកនាង​ឡាយ​លក្ខិណា បាន​រៀបរាប់​ក្នុង​ហ្វេ​សប៊ុក​ឲ្យដឹងថា​៖ “​ថ្ងៃ​នេះ​នាង​ខ្ញុំ ស៊ិន ឧត្ដម​ផល្លា រួម​ទាំង​ប្អូនស្រី ឡាយ លក្ខិណា បាន​មក​សួរសុខទុក្ខ​លោកយាយ ចាន់ ស៊ី​ផាន់ ដែល​ជា​អតីត​តារា​សម្ដែង និង​បាន​ពាំនាំ​ថវិកា​ពី​សប្បុរសជន រួម​ទាំង​ថវិការ​ផ្ទាល់ខ្លួន​បន្តិចបន្តួច​យក​មក​ជូន​លោកយាយ​។​

​សប្បុរសជន​ទាំងនោះ​មានដូចជា លោក Tony Son ហៅ​តុង ម្ចាស់​ផលិតកម្ម​ឆ្លងដែន​រស់នៅ​សហរដ្ឋអាមេរិក​, លោក ដួង ប៉េងឡុង រស់នៅ​សហរដ្ឋអាមេរិក​, តារា​រៀមច្បង ចា រិទ្ធី រួម​ទាំង​នាង​ខ្ញុំ ស៊ិន ឧត្ដម​ផល្លា និង​តារា​ចម្រៀង ឡាយ លក្ខិណា​”​។​សូម​បញ្ជាក់​ដែរ​ថា​៖​មុន​នេះ​លោក​ខៃ​ប្រសិទ្ធ​អតីត​ប្តី​ខ្មោច​អ្នកស្រី​ពីសីទ្ធ​ពីលិការ​តារា​សម្តែង​ចើងចាស់ក៏​បាន​ផ្ញើ​លុយ​១០០០​ដុល្លារ​ពី​អូស្ត្រាលី​មក​ជួយ​លោកយាយ​ចាន់ ស៊ី​ផាន់​ផងដែរ​។ សូម​អបអរសាទ​និង​កោត​ស​សើរ​ស្មារតី​អ្នកសិល្បៈ​២​ដួង​នេះ​!!!​។​

 

 

Filed in: ព័ត៌មានជាតិ