សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច ហ៊ុន សែន អះអាងថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

​សម្តេច ហ៊ុន សែន អះអាងថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

រាជធានី​ភ្នំពេញ ៖ ស​មេច​តេជោ ហ៊ុន សែន បាន​ប្រកាស​និង​អះអាង​ជា​ថ្មី​ម្តងទៀត​ថា កម្ពុជា​នឹង ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​ខាងមុខ ហើយ​គម្រោង​នេះ​មិន​ត្រូវបាន​ផ្លាស់ប្តូរ​នោះ ទេ ។ ការ​ថ្លែង​បែប​នោះ​ធ្វើឡើង​ក្នុង​ពិធី​ជួប​សំ​ណេះ សំ​ណា​ល​ជាមួយ​កម្មករ កម្មការិនី ប្រមាណ ១៥០០០​នាក់ កាលពី​ព្រឹក​មិញ នៅ​តំបន់​ចំការ​ដូង ។​

​សម្តេច ហ៊ុន សែន បាន​ថ្លែងថា មូលហេតុ​ដែល​សម្តេច​មិន​សម្រេច​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​មុន​ឆ្នាំ​២០២៣​នោះ ដោយសារ​តែ​កម្ពុជា​ត្រូវការ​ពេលវេលា ត្រូវការ​ថវិកា ដើម្បី​សាងសង់ ហេដ្ឋានរចនាសម្ព័​ន្ធ​សំខាន់ៗ មួយចំនួន ។ សម្តេច​ថា ការចំណាយ​លើ​ការរៀបចំ​ស៊ី​ហ្គេម​ម្តងៗ គឺ​មាន​ប្រមាណ​៥០០​លាន​ដុល្លារ​ឯណោះ ។ ដូច្នេះ​យើង​ត្រូវការ​ថវិកា​ទាំងនោះ ដើម្បី​សាងសង់ ប្រទេសជាតិ​សិន ។​

​យ៉ាងណាក៏ដោយ សម្តេច​ថ្លែង​អះអាងថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ ដោយ​មិន​ផ្លាស់ប្តូរ​ទេ ហើយ​សង្ឃឹមថា សម្តេច​នឹង​មាន​វត្តមាន​ក្នុង​ពិធី​បើក​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​ផងដែរ ។​
សូមជម្រាបថា កន្លងទៅនេះ​មាន​លេចឮ​ព័ត៌មាន​ក្រៅ​ផ្លូវ​ថា សម្តេច​បាន​សម្រេច​លុប ចោល​គម្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នោះ​ហើយ ។ ប៉ុន្តែ​ឥឡូវ​ច្បាស់លាស់ ហើយ​ថា កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ គឺ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ ៕

 

Filed in: ព័ត៌មានជាតិ