សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​ខ្មែរ​៣​នាក់​ទៀត​ហើយ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ខណៈ​ចូល​ទៅ​កាប់​ឈើ​

​ពលរដ្ឋ​ខ្មែរ​៣​នាក់​ទៀត​ហើយ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ខណៈ​ចូល​ទៅ​កាប់​ឈើ​

​ខេត្ត​បន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​៣​នាក់​ទៀត​ហើយ ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ខណៈ​ចូលទៅ​កាប់​ឈើ​គ្រញូង ក្នុង​តំបន់​នួន​កិនដែ​ង​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា ស្ថិតក្នុង​ខេត្ត​បុរី​រ៉ាំ ប្រទេស​ថៃ ។

​តាម​ព័ត៌មាន​បាន​ឱ្យដឹងថា ពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​ត្រូវបាន​កម្លាំង​សមត្តកិច្ច​ថៃ​ចាប់ខ្លួន ខណៈពេល​ដែល​លួច​កាប់​ឈើ​គ្រញូង​នៅក្នុង​តំបន់​នួន​កិន​ដែង ដែល​ឈម​នឹង​ខេត្ត​ឧត្តរមានជ័យ ហើយ​ពេល​ចាប់​ក៏មាន​ឈើ​គ្រញូង​ជាច្រើន​ដុំ និងរ​ណារ​ដៃ​ធំ​១​គ្រឿង​សម្រាប់​លួច​កាត់​ឈើ​គ្រញូង​ផងដែរ ។ ប្រភព​ដដែល​បានបញ្ជាក់​ពលករ​ខ្មែរ​ទាំង​៣​នាក់ ទី​១-​ឈ្មោះ​សាំង ជា ទី​២-​ជា ចួន ទី​៣-​រួម រើ​ត​។​

​គួររំលឹកថា កាល​ពី​កន្លងទៅ​ថ្មីៗ​នេះ សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​មានប្រសាសន៍ថា បញ្ហា​ច្រករបៀង​ខុស​ច្បាប់​ត្រូវតែ​បិទ​ឱ្យអស់ មិនឱ្យ​មាន​បើសិន​មាន​អ្នក​ដែល​ទទួលខុសត្រូវ គឺ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក និង​យោធា​ការពារ​ព្រំដែន ។ បញ្ហា​ច្រករបៀង​ខុសច្បាប់​តែង​កើតមាន ដោយសារ​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន បាន​លួច​បើ​កឃុប​ឃឹត​ជាមួយ​មេខ្យល់ នាំ​ពលរដ្ឋ​ខ្មែរ​លួច​ចូល​កាប់​ឈើ​ប្រទេសជិតខាង​ដោយ​ខុសច្បាប់ ។​

​រឿង​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លងដែន​ទៅ​កាប់​គ្រញូង​ក្នុង​ទឹកដី​ថៃ ជា​រឿង​ចាស់​ដដែល នៅ​ដដែល មិន​អាច​លុបបំបាត់បាន​ឡើយ ទោះ​បី​ត្រូវ​ថៃ​បាញ់​ស្លាប់​និង​របួស​រាប់មិនអស់ និង​ចាប់​ដាក់​ច្រវាក់ ដាក់គុក​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។ រឿង​ពិត​នោះ​គឺ វា​មាន​អ្នក​ប្រគល់​ប្រាក់​ឱ្យ​ទៅ​កាប់ និង​អ្នក​ចាំ​ទិញ ។ សុទ្ធតែ​ជា​រឿង​ផលប្រយោជន៍ ទាំង​អ្នក​បើកផ្លូវ ទាំង​អ្នក​ធ្វើ​ចោរ និង​ទាំង​អ្នក​ចាំ​ទិញ​ផល​ចោរកម្ម ៕

 

Filed in: ព័ត៌មានជាតិ