សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​នៅ​សង្កាត់​ផ្សារកណ្តាល​រអ៊ួរទាំ​រឿង​សមត្ថកិច្ច​បើកល្បែង​ពង្វក់​សិស្សសាលា​

​ពលរដ្ឋ​នៅ​សង្កាត់​ផ្សារកណ្តាល​រអ៊ួរទាំ​រឿង​សមត្ថកិច្ច​បើកល្បែង​ពង្វក់​សិស្សសាលា​

ខេត្ត​បន្ទាយមានជ័យ ៖ ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​នៅ​ភូមិមិតភា​ព សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​បាន​ខឹងសម្បា​ជាមួយ​កូនចៅ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ដែល​តែងតែ គេច​សាលា​(​មិន​ចូល​រៀន​) ដោយសារ​ក្មេងៗ​ទាំងនោះ​ឈ្លក់​វង្វេង​ញៀន​នឹង​ល្បែង ហ្គេម​អន​ឡា​ញ ក្នុង​មូលដ្ឋាន ភូមិ​សង្កាត់​របស់​ពួកគាត់ ។​

​ស្ត្រី​វ័យ​៤៤​ឆ្នាំ​បានឲ្យដឹងថា ក្មេងៗ​ដែលជា​សិស្សសាលា​សព្វថ្ងៃនេះ មិន​បាន​រៀនសូត្រ​ទេ គឺ​អាលៃតែ​វង្វេង​នឹង​ល្បែង​ហ្គេម​ហើយ​មួយ​ថ្ងៃៗ ក្មេង​ដែល​ញៀន​ហ្គែម​នោះ បាន​លួច​លុយ​ឳ​ពុក​ម្តាយ ឥត​ល្ហែ​ទៀតផង ។
​ពាក់​ពន្ធ័​និង​ល្បែ​ហ្គែម​ខាង​លើ​ប្រភព​ពី​ពលរ​ដ្ឋ បានឲ្យដឹង​ថា​ទីតាំង​បើក​ល្បែង អិន​ធឺ​ណិ​ត​នោះ នៅ​ទល់មុខ និង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត ហើយ​ថា ម្ចាស់​ហ្គេម​ខុសច្បាប់​នោះ គឺជា​មន្ត្រី​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ឈ្មោះ រែម សុភក្ត័ ជា​មន្ត្រី​នគ​របាក​ព្រហ្មទណ្ឌ កម្រិត​ស្រាល នៃ​អធិការដ្ឋាន​ក្រុង​បោយ​ប៉ែ​ត​ទៀតផង ។

​លោក រ៉េ​ម សុភក្ត័ ដែល​រង​ការ​ចោទថា​បាន​បើក​ល្បែង​ហ្គេម​ពង្វល់​ក្មេងៗ​នោះ មិន​អាច​ទា​ក់ទង់​បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ចេញផ្សាយ​ព័ត៌មាន​នេះ​។ ចំណែក លោក អួ​ង ម៉េង​ហួង នាយ​ប៉ុស្តិ៍​សង្កាត់​រដ្ឋា​បាល​ផ្សារកណ្តាល នៅ​រសៀល​ថ្ងៃ​ទី​០៦​វិច្ឆិកា​២០១៧​នេះ អង្គភាព​យើង​មិនទាន់​អាច​ស៊ំ​ឲ្យ​លោក​បកស្រាយ​បាន​យ៉ាងណា​នៅឡើយ​ទេ ជ៊ំ​វិញ​ព័ត៌មាន​ដែល​ពលរដ្ឋ​លោក​លើកឡើង​ថា មាន​សមត្ថកិច្ច​ជា​អ្នកបើក​ហ្គែម​ដើម្បី​ពង្វក់ស្មារតី​ក្មេងៗ​នោះ ។​

​លោក ធិន ស៊ិន ដេត អធិការ​នគរ​បាន​បាល​ក្រុង បោយ​បែ​ត ក៏​មិន​អាច​សុំឲ្យ​លោក​ពន្យល់​អធិប្បាយ បាន​ដែរ​នា​ម៉ោង​១២ ថ្ងៃទី​០៦ វិច្ឆិកា​២០១៧​នេះ តែ​ពលរដ្ឋ​លោក​សង្ឃឹមថា លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នឹង​ពិនិត្យ លើ​ករណី​ខាងលើ ដើម្បី​ការពារ និង​លើក​កំពស់​ដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យបាន​ល្អ​ប្រសើ​ស្របតាម​អនុសាសន៍​ថ្នាក់ដឹកនាំ​ដែល​លោក​បាន​កំណត់​ជា​គោលនយោបាយ​អាទិភាព និង​ដើម្បី​បង្ការ​ការពារ​កុំឲ្យ​មាន​សិស្សបន្ត​គេចវេះ​សាលា​ដូច​ការចោទ​របស់​ពលរ​ដ្ឋ​ទៀត​៕

 

Filed in: ព័ត៌មានជាតិ