សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់ខ្លួន​ជន​ស​ង្ស័​២​នាក់ ករណី​ដឹកឈើ​ប្រណីត​ខុសច្បាប់

ចាប់ខ្លួន​ជន​ស​ង្ស័​២​នាក់ ករណី​ដឹកឈើ​ប្រណីត​ខុសច្បាប់

​ខេត្ត​កណ្ដាល ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ពញាឮ​ធ្វើការ​ចាប់ខ្លួន ខណៈ​ដែល ធ្វើ​សកម្មភាព​ដឹកឈើ​ប្រណីត​ដោយ​ខុសច្បាប់​តាម​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​មួយគ្រឿង កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១ និង​៤៥​នាទី ស្ថិតក្នុង​ភូមិ​ចេតិយ​ថ្មី ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល ។​

​តាម​នគរបាល​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការចុះ​ល្បាត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ឃើញ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​មួយគ្រឿង​កំពុង​បើក​តាម​បណ្ដោយ​ផ្លូវ​ដោយ​មាន​ដឹកឈើ​ផងដែរ ដោយ​មាន​ការសង្ស័យ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ហៅ​ឲ្យ​ឈប់ រួច​សុំ​ធ្វើការ​ឆែកឆេរ​បាន​រក​ឃើញ​ឈើប្រណិត​ជា​ប្រភេទ​ឈើ​ធ្នុង​ចំនួន​២៤​ដុំ ឈាន​ដល់​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​។

​ប្រភព​បន្តថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មាន​២​នាក់ ទី​១-​ឈ្មោះ ភិន សុខ​ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទោ​ង ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​ទី​២-​ឈ្មោះ សៅ ដា​នី ហៅ​ច្រែង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទោ​ង ឃុំ​សណ្តាន់ ស្រុក​សំបូរ ខេត្ត​ក្រចេះ​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​រួម​មាន ៖ ឈើប្រណិត​ប្រភេ​ធ្នុង​ចំនួន​២៤​ដុំ និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ចំនួន​មួយ​គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួម​នឹង​វត្ថុតាង​ត្រូវបាន​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Filed in: ព័ត៌មានជាតិ