សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ដ្រី កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅ​ផ្សារ​កណ្តាល​និង​ផ្សារ​ធំថ្មី ដើម្បី​អប់រំ​អាជីវករ ឲ្យទទួល​យក​ផលិតផ​ល គ្មាន​ជាតិគីមី មក​តាំង​លក់​

មន្ដ្រី កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅ​ផ្សារ​កណ្តាល​និង​ផ្សារ​ធំថ្មី ដើម្បី​អប់រំ​អាជីវករ ឲ្យទទួល​យក​ផលិតផ​ល គ្មាន​ជាតិគីមី មក​តាំង​លក់​

ភ្នំពេញ​៖  មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម បាន​ចុះ ពិនិត្យ និង​អង្កេត ទំនិញ​នៅ​ទីផ្សារ​ចំនួន​ពីរ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ផ្សារកណ្តាល និង​ផ្សារ​ធំថ្មី ដើម្បី​ស្វែងរក សារធាតុ​គីមី​ហាមឃាត់ និង​អប់រំ​អាជីវករ កុំ​ទទួល​យក​ផលិត ផល ណា​ដែល​មាន​ជាតិគីមី មក​ដាក់​លក់ នាំ​ឲ្យ​ខួចសុខភាព ដល់​អ្នកប្រើប្រាស់ ។

​ប្រតិបត្តិការ​នេះ​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​អនុវត្តន៍​នូវ​តួនាទី​ភារកិច្ច និង​សេចក្តីណែនាំ​ជា​ប្រចាំ​របស់​ប្រធាន​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយកដ្ឋាន​កាំកុងត្រូល លើ​ការការពារ​សុខមាលភាព​ប្រជាជន និង​សុវត្ថិភាព​ម្ហូបអាហារ​។​

​មន្ត្រី​កាំ​កុង​បានបញ្ជាក់​ថា ជា​លទ្ធផល​សង្កេតឃើញ​ថា នៅ​ផ្សារ​ទាំង​ពីរ​ពុំ​មាន​ការ​ដាក់តាំង​លក់​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នោះទេ ដោយសារ​បច្ចុប្បន្ននេះ អាជីវករ​មាន​ការយល់ដឹង​ច្រើន និង​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​។  ជាមួយ​នេះ​ដែរ​លោក ក៏​បាន​បន្ដ​ចុះ ពិនិត្យ ទៅលើ ទំនិញ​ជា​ផលិតផល​ពងត្រី ដែល មានឈ្មោះ ថា Rainbow Trout Caviar ដែល​មាន​ផ្ទុក​ស្ព័​ររបស់​បាក់តេរី​ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់ ដល់​អ្នកប្រើប្រាស់ ព្រមទាំង​ធ្វើ​ការផ្សព្វផ្សាយ​ដល់​អាជីវ ករ​កុំឲ្យ ទទួល​លក់​ផលិតផល​នេះ​។​ដោយ​គ្រឿង​ហូបចុក​ដូចជា ប្រភេទ​ប្រហុក​,​ផ្អក​,​ជ្រក់​, គ្រឿង​សមុទ្រ​,​សាច់​,​ស្លឹកគ្រៃ​ហាន់​រួច និង​បន្លែ ចំនួន ៣៥​មុខ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពិសោធន៍​ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ផងដែរ ។
ក្នុងឱកាស​នោះ​ដែរ​លោក​ក៏​បាន​ណែនាំ​ដល់​ក្រុម​អាជីវករ​ទាំងអស់​ត្រូវ​ដាក់តាំង​លក់​ផលិតផល​ឲ្យ​ត្រូវតា​មលក្ខណៈបច្ចេកទេស ដោយ​ញែក​ដាច់​ចេញពី​គ្នា​រវាង​គ្រឿង​ប្រើប្រាស់ ដែល​មាន​ផ្ទុក​សារធាតុ​ពុល និង​ម្ហូបអាហារ ហាម​ការ​ដាក់​តាំង​ផលិតផល​ភេសជ្ជៈ​ត្រូវ​កំដៅថ្ងៃ និង​ការដាក់​លក់​ផលិតផល​ហួស​កាលបរិច្ឆេទ​ជាដើម​។​សូម​អាជីវករ អ្នក​ចែកចាយ លក់​ដុំ លក់រាយ អ្នក​ផលិត នាំចូល​ចែកចាយ ត្រូវតែ​មាន​ប្រភព​ច្បាស់លាស់​សិន​មុន​នឹង​ទទួលយក​មក​លក់ ហើយ​ត្រូវ​បញ្ឈប់​ការ​លាយ​បន្ថែម​នូវ​សារធាតុ​គីមី​ផ្សេងៗ ទៅលើ​ផលិតផល​ម្ហូបអាហារ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ៕

 

Filed in: ព័ត៌មានជាតិ