សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្រី្តជាន់ខ្ពស់​ក្រសួង​វប្បធម៌​ថា​៖ សព្វថ្ងៃ​មាន​សិប្បករ​តម្បាញ​សូត្រ​ជិត​១​ម៉ឺន​សិប្បករ​នៅ​ទូទាំង​ប្រទេស​កំពុង​វិវឌ្ឍន​ខ្លួន​ទៅ​រក​ភាព​រីកចម្រើន​

មន្រី្តជាន់ខ្ពស់​ក្រសួង​វប្បធម៌​ថា​៖ សព្វថ្ងៃ​មាន​សិប្បករ​តម្បាញ​សូត្រ​ជិត​១​ម៉ឺន​សិប្បករ​នៅ​ទូទាំង​ប្រទេស​កំពុង​វិវឌ្ឍន​ខ្លួន​ទៅ​រក​ភាព​រីកចម្រើន​

ភ្នំពេញ​៖ លោក ឈឹម សុធី ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម បានបញ្ជាក់ នៅ ក្នុង​សន្និសីទ​សារព័ត៏មាន នា​រសៀល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា នេះ​នៅ​នាយកដ្ឋាន​សិល្បៈ​សូន​រូប​ថា​៖ សព្វថ្ងៃ មាន​សិប្បករ​តម្បាញ​សូត្រ​ជិត​១​ម៉ឺន​សិប្បករ នៅ​ទូទាំង​ប្រទេស​។​

​លោក​បន្តថា​៖  បច្ចុប្បន្ននេះ ក្រុមការងារ​កំពុង​រៀបចំ​ផែនការ​ពង្រីក​នូវ​ការផលិត​សសៃសូត្រ នៅក្នុង​ស្រុក​ត្រូវ​ដាំ​មន ចិញ្ចឹម​ដង្កូវនាង ឲ្យបាន​ច្រើន​កន្លែង និង​ស្វែងរក​ទីផ្សារ​ផ្សព្វផ្សាយ​នាំចេញ​ផលិតផល​សូត្រ​លើ​ទីផ្សារ​អន្តរជាតិ ។​នៅ​ថ្ងៃ​ទី​២៣ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខនេះ នាយកដ្ឋាន​សិល្បៈ​សូន​រូប និង​សិប្បកម្ម​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​បើក​មហោស្រព​សិល្បៈជាតិ​ឆ្នាំ​២០១៧ ដើម្បី​ជ្រើសរើស​ស្នាដៃ​សិល្បៈ​តម្បាញ​សូត្រ ក្រោម​ប្រធានបទ ការ​រចនា​ក្បាច់លម្អ​គោម​ផ្កា​ចាន់​លើ​សំពត់​ហូល​ខ្មែរ ព្រមទាំង​មាន​ការ​ដាក់​តាំងពិព័រណ៍​ផលិតផល​វប្បធម៌​សូត្រ​ខ្មែរ វត្ថុ​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម ស្ថិតក្រោម​វត្តមាន  លោកស្រី ភឿង សកុណា រដ្ឋ​ម​ន្រី្ត​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ  នៅ​បណ្ណាល័យ​ជាតិ​កម្ពុជា ។​

​លោក​បាន​បញ្ជាក់ថា​៖ ក្នុងប្រ​វតិ្ត​សា​ស្ត្រ​របស់​មនុស្ស សូត្រ​មានគុណ​តម្លៃ​ខ្ពស់​សម្រាប់​អ្នក​ជំនាន់​មុន ពាក្យ​ថា​សូត្រ​តម្រូវ​លើ​សំលៀក​បំពាក់ អ្នក​ដែល​មាន​តួនាទី​ឋានៈ​ខ្ពស់ៗ ហើយ​មាន​អង្គការ​ច្រើន បាន​ប្រឹងប្រែង​លើកកម្ពស់​ឡើងវិញ​លើ​វិស័យ​ត្បាញ​រវៃ ហើយ​ពួកគាត់​ទាំងអស់នោះ មិន​ត្រឹមតែ​ត្រូវ​ថែរក្សា​នូវ​ក្បាច់បុរាណ​ថ្មីៗ​នោះទេ ប៉ុន្តែ​ត្រូវ​ប្រឌិត​នូវ​ក្បាច់​ថ្មីៗ​ដោយ​រក្សា​លើ​មូលដ្ឋាន​ចាស់​របស់​យើង​ផង​ដែរ​។  ដូច្នេះ​ក្នុង​នាម​ក្រសួង​វប្បធម៌ លោក​សូម​ឲ្យ​បេក្ខជន និង​បេ​ក្ខ​នារី​បន្ត​ដាក់ពាក្យ ចូលរួម​ប្រកួត ប្រជែង ដែល​មាន​វិញ្ញាសារ​ចូលរួម ការ​រចនា​ក្បាច់លម្អ​គោម​ផ្កា​ចាន់​លើ​សំពត់​ហូល​ខ្មែរ​ខ្នាត​៩០​សង់​ទី ម៉ែត្រ គុណ​និង​២០០​សង់ទីម៉ែត្រ​។ លក្ខខណ្ឌ​ចូលរួម​អ្នក​ចូល​រូ​ម​មាន​សញ្ជាតិ​ខ្មែរ ផ្ទាំង​សំពត់​ហូល​ខ្មែរ ក្រោម​ប្រធានបទ ការ​រចនា​ក្បាច់លម្អ​គោម​ផ្កា​ចាន់​លើ​សំពត់​ហូល​ខ្មែរ ដាក់ពាក្យ​នៅ​ម​នី្ទ​រ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី ខេត្ត ទទួល​ស្នាដៃ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែវិចិ្ឆកា ឆ្នាំ​២០១៧ និង​បញ្ជូន​ស្នាដៃ​មក​នាយកដ្ឋាន​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម ដែល​ស្ថិតនៅ​ទីសី្តការ​ក្រសួង​ឲ្យបាន​មុន​ថ្ងៃ​ទី​១៦ ខែវិចិ្ឆកា ឆ្នាំ​២០១៧ និង​យក​សម្ភារៈ​មក​ដាក់​តាំង​ពិ​ព័​រណ៌ នៅ​ថ្ងៃ​ទី​២២ ខែវិចិ្ឆកា ឆ្នាំ​២០១៧ ។​

​លោក​បន្ដថា​៖ ចំពោះ​ជ័យលាភី ចំណាត់ថ្នាក់​លេខ​១ និង​ទទួលបាន​ទឹកប្រាក់ ៣​លាន​រៀល​អមដោយ​ប័ណ្ណ​ជ័យលាភី​, ចំណាត់ថ្នាក់​លេខ​០២ និង​ទទួលបាន​ទឹកប្រាក់​២,៥​លាន​រៀល អម​ដោយ​ប័ណ្ណ​ជ័យលាភី​,​ចំណាត់ថ្នាក់​លេខ​០៣ ទទួលបាន​ទឹកប្រាក់​២​លាន​រៀល​អមដោយ​ប័ណ្ណ​ជ័យលាភី រួម​និង​រង្វាន់​លើក ទឹកចិត្ត អម​ដោយ​ប័ណ្ណសរសើរ ។​

​លោក​ឈឹម សុធី  បានបញ្ជាក់​ថា​៖ រហូតមកដល់​ថ្ងៃ​ទី​៧ ខែវិចិ្ឆកា ឆ្នាំ​២០១៧ មាន​បេក្ខជន បេ​ក្ខ​នារី មក​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រមាណ​៣០​នាក់ និង​ស្តង់​ដាក់​បង្ហាញ​ផលិតផល​សូត្រ​មាន​ប្រមាណ​៤០​ហើយ​។​

​សិល្បៈ​តម្បាញ​សូត្រ ជា​មរតក​វប្បធម៌​របស់​ដូនតា​បន្សល់​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ នាំគ្នា​រួមចំណែក​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​នេះ ឲ្យ​សិ្ថត​ស្ថេរ​គង់​វង្សជា​និរន្តរ៍ ដើម្បី​ឲ្យ​កាន់តែ​មាន​ភាពប្រសើរឡើង​ស្របតាម​គោលនយោបាយ​វប្បធម៌ របស់​ក្រសួង ក្នុង​ការជំរុញ និង​ផ្សព្វផ្សាយ​នូវ​ផលិត ផល សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម សំដៅ​លើកកម្ពស់​គុណភាព ផ្គត់ផ្គង់​ផលិតផល​តម្បាញ​សូត្រ​ក្នុង និង​ក្រៅ​ស្រុក​ដល់​អ្នកប្រើប្រាស់​ទូទៅ ព្រមទាំង​បម្រើ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ឲ្យ​កាន់តែ​មាន​កំណើន​ច្រើនឡើងៗ ជួយ​លើកកម្ពស់​ដល់​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ