សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ្រឿង​ក្នុង​ជ្រូក​ចំរុះ​ឈ្មួញ​នាំ​ចូល​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ខ្មែរ​ចេះ​តែ​ស៊ី​ទៅ​បើ​មិន​ចេះ​គិត​ទេ​!!!

​គ្រឿង​ក្នុង​ជ្រូក​ចំរុះ​ឈ្មួញ​នាំ​ចូល​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ខ្មែរ​ចេះ​តែ​ស៊ី​ទៅ​បើ​មិន​ចេះ​គិត​ទេ​!!!

បន្ទាយមានជ័យ​៖ កាលពី​រសៀល​ម៉ោង​៤.៣០​នាទី​ថ្ងៃ​ទី​០៥​ខែវិច្ឆការ​ឆ្នាំ​២០១៧  មាន​សេចក្តី​រាយ​ការណ៏មួយ​ពី​ប្រជាពលរដ្ឋ ឲ្យដឹង ថា​៖​មាន​ឈ្មួញ​លួចលាក់​នាំចូល​ទំនិញ​ខូច​គុណភាព​ប្រភេទ​គ្រឿងក្នុង​សត្វ​ជ្រូក ដែល​ឈ្មួញ​បាន​ជួល​កម្មករ ដឹក​តាម​រទេះ ចេញ​ពី​ទឹកដី​ថៃ មក​កម្ពុជា​។ ដោយ​ព្រួយ​ពី​ផលប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​បាន​សុំឲ្យ ភ្នាក់ងារ​សារព័ត៌មាន ជួយ ​ប្រាប់​មន្ត្រី​ជំនាញ ដើម្បី​សាកសួរ​ម្ចាស់​ទំនិញ ថា​តើ ទំនិញ​ទាំង​១៧​កេស​ស្នោរ​នោះ​ជា​របស់​អ្នកណា ហើយ​ចេញ​តាម​ច្រក​ណា ? ហើយ​អ្នក​ណា​ជា​អ្នក​ឲ្យចេញ​បាន នៅ​ច្រក​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត នេះ ? ព្រោះ​ពួកគាត់​មើលឃើញថា រៀង​រាល់​ថ្ងៃនេះ សមត្ថកិច្ច ជំនាញ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ ។ ជាក់ស្តែង​ក្រុម​មន្ត្រី​នាយកដ្ឋាន​កាំកុងត្រូល ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដែល​ដឹកនាំ​ដោយ លោក ស៊ាន ស៊ី​ណាត ប្រធាន​ស្នាក់ការ ខេត្ត​បន្ទាយមានជ័យ ហាក់បីដូច​ជា​ជិះសេះ​ប្រលែង​ដៃ មិន​ខ្វាយខ្វល់ លើ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ដែល​លោក ទទួលទាន​នោះទេ ។

​សេចក្តី​រាយ​ការណ៏​បាន​បន្តទៀតថា ទំនិញ​ប្រភេទ​គ្រឿង​ក្នុង​សត្វ​ជ្រូក​ទាំង​១៧​កេស​នោះ ត្រូវ​មេ​ឈ្មួញ​ដាក់​ក្នុង​រថយន្ត ហាយ​ឡែន​ដឺរ​ពណ៌​ទឹកប្រាក់ ដែរ​មាន​ស្លាក​លេខ​2AH0279 ក្នុង​គោលបំណង​យកទៅ​ចែកចាយ​បន្ត​តាម​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា ។ ទីតាំង​ដែល​ក្រុម​ឈ្មួញ​តែង​ធើ្វ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ខូច​គុណ​ភាណ​នោះ​នៅ​ត្រង់​ចំនុច​ក្រោយ សាលារៀន ហេ​ឡូ ស្ថិតក្នុង ភូមិ​ក្បាលស្ពាន​១​ក្រុង ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ។​

ពាក់​ពន្ធ័​និង​ករណី​ក្រុម​ឈ្មួញ​ដឹក​គ្រឿង​ក្នុង​ជ្រូក​ខាង​លើ​ប្រភព កម្មករ​អូស​រទេះ​ប្រាប់​ដល់​ភ្នាក់ងារ​សាត​ព័ត៌មាន​ថា​៖​សាច់​ខូច​គុណភាព​នៅ​ក្នុង​កេស​ស្នោរ​ទាំងនេះ សុទ្ធតែ​គ្រឿងក្នុង​ជ្រូក​ចំរុះ​ហើយ​ថា ថៅកែ​ក៏​បាន​បង់លុយ​អោយ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​ប៉ោយប៉ែ​ត​រួចរាល់​ហើយ​ដែរ ។​

​ដោយឡែក តាម​ការបំភ្លឺ ពី​លោក ឈុន ពិសិដ្ឋ​មេ​ប៉ុស្ដិ៍​កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន​ថា​៖​រទេះ​ដែរ​ដឹក​គ្រឿង​ក្នុង​ជ្រូក​ទាំងនោះ មិន​អូស​ចេញ​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ឡើយ លោក​ថា បើ​អូស​ចេញ​តាម​ច្រក​ទ្វារ​ប៉ោយប៉ែត​មែន​នោះ ត្រូវ​ឆ្លងកាត់​ទីលាន​ត្រួតពិនិត្យ​ជា​មុន  តែ​នេះ​លោក​នៅ​សង្ស័យថា ឈ្មួញ ជា​អ្នក​ខិលខូច​លួច​បន្លំ​ផ្នែក មន្ត្រី​កាំកុងត្រូល ទាំងអស់​ហ្នឹង​មិន​ធ្វើការ​ត្រួតពិនិត្យ​ហើយ​ឆែកឆេ​នៅ​ច្រកទ្វារ​បាន ពី​ព្រោះ​ផ្លូវ​នៅ​ខាង ច្រកទ្វារ​ហ្នឹង​វា​តូច​ហើយ​ចង្អៀត​ទៀត ។

សូម​បញ្ជាក់​ដែរ​ថា​៖​ថ្មីៗ​នេះ​សមត្តកិច្ច​នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ឡុងស្រេង​អនុប្រធាននាយកដ្ឋាន​ចាប់​បាន​គ្រឿង​ក្នុងជ្រូក​នាំចូល​ពី​ស្រុក​សៀម​ដឹក​មក​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ​យក​ទៅ​កំទេច​ចោល​ផងដែរ​តែ​មិនឃើ​ញចាប់​បាន​ឈ្មួញ​ឬ​អ្នកទទួលខុសត្រូវ​យក​ទៅ​ដាក់​ទោស​ទេ​!៕

 

 

Filed in: ព័ត៌មានជាតិ