សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​វិទិការសាធារណៈ​ថ្នាក់​ជាតិ​ស្តីពី​បញ្ហា​ដីធ្លី​នៅ​វត្ត​ធម្មពេ​ជ​តេជោ​រាម​

​វិទិការសាធារណៈ​ថ្នាក់​ជាតិ​ស្តីពី​បញ្ហា​ដីធ្លី​នៅ​វត្ត​ធម្មពេ​ជ​តេជោ​រាម​

មណ្ឌលគិរី​៖ នា​ថ្ងៃ​ទី​១៣ ខែ​វិ​ច្ចកា ឆ្នាំ​២០១៥ បញ្ហា​តែ​០១​ប៉ុណ្ណោះ ដែល​ប្រជាពលរដ្ឋ​បានលើកឡើង​ដូចៗ​គ្នា ស្នើឲ្យ​អាជ្ញាធរ​ដោះស្រាយ​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់ ជាតិ នៅ​វត្ត​ធម្មពេ​ជ​តេជោ​រាម ស្ថិតក្នុង​ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេជ្រា​ដា ដោយ​បញ្ហា​នោះ​ពាក់ព័ន្ធ​និង​រឿង​ដីធ្លី ដែល​អាជ្ញាធរ​មិន​បាន​ចេញ​ប្លង់​ឲ្យ​ពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ​កាន់កាប់​ដី​របស់​ខ្លួន​ស្រប​ច្បាប់ ខណៈដី​មួយចំនួន​ក្នុង​តំបន់​តែ​មួយ​នោះ គឺ​អាជ្ញាធរ​បាន​ចេញ​ប្លង់​ស្របច្បាប់​ឲ្យកាន់កា​ប់ ។

​វេទិកា​សាធារណៈ​នេះ​ដែរ បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ង​ទី​១៣ វិច្ឆកា ២០១៥  ក្រោម​វត្តមាន​ឯក ឧត្ដម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​ដែនដី​នគររូបនីយកម្ម និង​សំណង់    និង​ឯកឧត្ដម តាន់ ណា​វណ្ណ   អភិបាលរង​ខេត្ត មណ្ឌលគិរី ។​

​ជុំវិញ​បញ្ហា​ដីធ្លី​នេះ ប្រជាពលរដ្ឋ​បាន​លើកឡើង​ក្នុង​វេទិកាសាធារណៈ​នោះ​ថា ដី​របស់​ពួកគាត់​គឺ​ស្ថិតនៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ អំពូ​ម ស្រុក​ពេជ្រា​ដា នេះ ដោយ​ដី​ទាំងអស់​នោះ​គឺជា​ដីចំការ​ចាស់  ដែល​ពួកគាត់់​បាន​ទិញ​ត​ពី​បងប្អូន​ជនជាតិដើម​ភាគតិច និង​ខ្លះទៀត​បាន​ទិញ​ពី​បងប្អូន​ខ្មែរ មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក ក្នុង​ជំនាន់​អភិបាលស្រុក​ចាស់ មិនមែន​ពួក គាត់​មក​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​កម្ម​សិទ្ធ​នោះទេ ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា រហូតដល់​ពេល​ដែល​ក្រុម​និស្សិត​ស្ម័គ្រចិត្ត ចុះមក វាស់វែង​ដីធ្លី​ជូន​ពលរដ្ឋ​ក្នុង​ឃុំ​ស្រែ អំពូ​ម​នេះ កាលពីដើមឆ្នាំ​២០១៣ ក៏​បាន​វាស់វែង​ដី​របស់​ពួកគាត់​ធម្មតា ប៉ុន្តែ​នៅ​ថ្ងៃ​ចុង​ក្រោយ​ដែល​ត្រូវ​បញ្ចប់​ការតវ៉ា   ចំពោះ​ការ វាស់វែង​ដីធ្លី​ពី​សំណាក់​ក្រុមនិស្សិត​ស្ម័គ្រចិត្ត ក៏​មាន​ការជំទាស់​លើ​ដី​របស់​ពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ ថា​មិន​អាច​ចេញ​ប្លង់​ឲ្យបាន ទេ ដោយសារ​ដី​របស់​ពួកគាត់​ជា​ដី​មិន​មាន​អាស្រ័យ​ផល និង​ត្រូវបាន​ដកហូត​ទៅជា​ដី​សហគមន៍​ព្រៃឈើ​តាំងពី​ឆ្នាំ​២០០៨ ដោយ​ពួកគាត់​មិនដឹងថា ដី​របស់​របស់​ត្រូវបាន​ដកហូត​នោះ​ទេ ព្រោះ​ការដកហូត​នោះ​មិន​មាន​ការជូន​ដំណឹង​ឲ្យ​ពួកគាត់​បាន​ដឹង​នោះទេ ។​

​ប្រជាពលរដ្ឋ​បាន​និយាយទៀតថា ប្រសិនបើ​ការដកហូត​ដី​តំបន់​នោះ​កាលពី​ឆ្នាំ​២០០៨ បាន​ចេញ​សេចក្ដីប្រកាស ឬ ជូន ដំណឹង​ឲ្យ​ពួក​គាត់​ដឹង និង​ត្រូវបាន​ដកហូត​គ្រប់គ្នា​ទាំងអស់ ចំពោះ​ដី​ដែល​មិន​បាន​អាស្រ័យ​ផល ពួកគាត់​សុខចិត្ត ដោយសា​ពូក​គាត់​ចូល​កាប់​ស្កា​មិនបាន ។​

​ការតវ៉ា និង​ភាព​ងឿងឆ្ងល់​អ្វី​ទាំងអស់នេះ ប៉ុន្តែ​ពួកគាត់ ជុំវិញ​បញ្ហា​នេះ ដោយសារ​តែ​ដី​មួយចំនួន ដែ ល​មាន​ព្រំ​ជាប់​គ្នា​ជាមួយ​ដី​របស់​ពួកគាត់ មិន​មាន​អាស្រ័យ​ផល​ដូចគ្នា ប៉ុន្តែ​អាជ្ញាធរ​បាន​ចេញ​ប្លង់​ឲ្យកាន់កា​ប់​ស្របច្បាប់ ដោយ​ពួក គាត់​គិតថា ការ​ចេញ​ប្លង់​ឲ្យ​ពលរដ្ឋ​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​នេះ​មាន​ភាពលំអៀង ដូច្នេះហើយ​ទើប​ពួកគាត់​មិន​សុខចិត្ត   ស្នើ​ឲ្យ​អ​ជ្ញា ធរ​ពិនិត្យឡើងវិញ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ ឯកឧត្ដម តាន់ ណា​វណ្ណ   និង ឯកឧត្ដម ភឿង សុភ័ណ្ឌ បាន​មានប្រសាសន៍​ឆ្លើយតប​ស្រដៀង​គ្នា​ថា ចំពោះ​បញ្ហា​នេះ ឯកឧត្ដម​នឹង​យក​ទៅ​ពិភាក្សា​ជាមួយ​ឯកឧត្តម​អភិបាលខេត្ត ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ណ​មួយ​ជូន ប្រជាពលរដ្ឋ ហើយ​នៅពេល​ទទួលបាន​ផល់​អាជ្ញាធរ​នឹង​ជូនដំណឹង ។​

​សូមបញ្ជាក់​ថា ចំពោះ​រឿងរ៉ាវ​ដីធ្លី​ខាងលើ​នេះ   ប្រជាពលរដ្ឋ​ធ្លាប់បាន​លើកឡើង​នៅក្នុង​វេទិកា​សាធារណៈ​ជា​ច្រើនលើក ច្រើន​សា​មក​ហើយ និង​ធ្លាប់​បាន​ស្នើ​ឱ្យ​ឯកឧត្តម អេង ប៊ុន​ហ៊ាង អភិបាលខេត្តរង ជួយ​ដោះស្រាយ​ផងដែរ  ប៉ុន្តែ​ច្រើនលើក​ច្រើន​ដង​ឆ្នាំ​មកហើយ នៅ​មិនទាន់មាន​ដំណោះស្រាយ ណាមួយ​ជួន​ប្រជាពលរដ្ឋ​៕
​ដោយ ៖ រស់ សុភា​

 

2015_11_16dp2 (1)

2015_11_16dp2 (2)

Filed in: ព័ត៌មានជាតិ