សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តារាចម្រៀង​អនិកជន​ខ្មែរ​អាមេរិកាំង​កញ្ញា​ឡូ​រ៉ា​ម៉ម​ជាប់​ជា​បេក្ខជន​ទទួលពាន​រង្វាន់​ស្ត្រី​នៃ​អនាគត​នៅ​អាស៊ាន​!

តារាចម្រៀង​អនិកជន​ខ្មែរ​អាមេរិកាំង​កញ្ញា​ឡូ​រ៉ា​ម៉ម​ជាប់​ជា​បេក្ខជន​ទទួលពាន​រង្វាន់​ស្ត្រី​នៃ​អនាគត​នៅ​អាស៊ាន​!

ភ្នំពេញ ៖ កញ្ញា​ឡូ​រ៉ា​ម៉ម​តារាចម្រៀង​សញ្ជាតិ​អាមេរិក​កំណើត​ខ្មែរ​ជាប់​ចំណាត់ថ្នាក់​ជាបេ​ក្ខ​នារី​ជម្រើស​ចុង​ក្រោយ​សម្រាប់​ជា​ជ័យលាភី​ម្នាក់ ដែល​អាច​ទទួលពានរ​ង្វាន់ ស្ត្រី​នៃ​អនាគត ក្នុង​អាស៊ី​ភាគ​អាគ្នេយ៏ ខាង​ផ្នែក​សិល្បៈ និង វប្បធម៌​។​នេះ​បើ​តាម​ការប្រកាស​របស់​នាង​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។​ឡូ​រ៉ា​ស្រី​ដែល​មាន​ទម្រង់​មុខ​ស៊ិច​ស៊ីបែប​អ៊ឺរ៉ុ​បបានសសេរថា​៖ ខ្ញុំ​រីករាយ​ណាស់ ដោយ​ថ្ងៃនេះ ខ្ញុំ​បាន​ទទួលដំណឹង ដ៏​ល្អ​បំផុត​មួយ​។ ខ្ញុំ​បាន​ជាប់​ជាបេ​ក្ខ​នារី ក្នុង​ជំរើស​ចុងក្រោយ​បំផុត សម្រាប់​ជា​ជ័យលាភី​ម្នាក់ ដែល​អាច​ទទួលពានរ​ង្វាន់ ស្ត្រី​នៃ​អនាគត ក្នុង​អាស៊ី​ភាគ​អាគ្នេយ៏ ខាង​ផ្នែក​សិល្បៈ និង វប្បធម៌​។ ខ្ញុំ​ពិតជា​មាន​កិត្តិយស នឹង មាន​មោទនភាព ខ្លាំងណាស់ ក្នុងការ​ធ្វើ​ជា​តំណាង ឱ្យ​ប្រទេស​កម្ពុជា ចូល​ការប្រកួតប្រជែង ជាមួយ​ស្ត្រី ក្នុង​អាស៊ី​ភាគ​អាគ្នេយ៍​ដ៏​ឆ្នើម​។

​ខ្ញុំ​សូម​អបអរសាទរ និង សូម​ជូន​សំណាងល្អ ចំពោះបេ​ក្ខ​នារី​ខ្មែរ​ទាំងអស់ ដែល​ត្រូវបាន ជ្រើសរើស​ជាបេ​ក្ខ​នារី ចុងក្រោយ​របស់​កម្ពុជា ដូចជា​មាន ជ័យ​ច័ន្ទ​កេ​ត្យា កូយ​សូ​ដា​នី យឹម​រា​ដេត Dr. ពៅ​រតនា សុទ្ធ​ចន្ថា កុង​សូ​រីតា សូ​គុ​ន្ធី មន​សា​រួត សុខ​ស៊ី​គៀង នឹង ឡាវ​មី​សែ​ល​។ ជយោ​កម្ពុជា​។

​សូមបញ្ជាក់​ថា​កញ្ញា​ឡូ​រ៉ា​ម៉ម​គឺជា​អ្នក​ដែល​ជួយ​លើកស្ទួយ​តម្លៃ​សិល្បៈ​ខ្មែរ​តាមរយៈ​និពន្ធ​បទ​ភ្លេង​និង​ចម្រៀង​អូ​រី​ហ្ស៊ី​ន​ខ្មែរ​មិន​ចម្លង​ដុល​ពី​បរទេស ។ កញ្ញា​ធ្លាប់ជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​រថយន្តផុច​(Porsch)​ផងដែរ​៕

 

 

Filed in: ព័ត៌មានជាតិ