សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋសភា​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពិនិត្យ​លើ​របៀបវារៈ​ចំនួន​៥

​រដ្ឋសភា​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពិនិត្យ​លើ​របៀបវារៈ​ចំនួន​៥

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​លើ​របៀបវារៈ​ចំនួន​៥ ខណៈ​ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។

​របៀបវារៈ​នៃ​កច្ចិប្រជុំ​នេះ​រួមមាន​៖
​ទី​១៖ ការពិនិត្យ​បញ្ជី​ឈ្មោះ​តំណាយរាស្ត្រ​គណបក្ស​ប្រ​ជា​ជនកម្ពុជា ឈរ​ជា​បេក្ខជន​សម្រាប់​ជ្រើសតាំង​បន្ថែម​ក្នុង​គណៈកម្មការ​ទាំង​១០ របស់​រដ្ឋសភា​។
​ទី​២៖ ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ស្តី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​។​

* កិច្ចព្រមព្រៀង​រវាងរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​។​
* កិច្ចព្រមព្រៀង​រវាងរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ព្រះ​ចៅ​ស៊ុល​តង់ និង​យ៉ាង​ឌី​ពើរ​គួន​នៃ​ប្រទេស​ប្រ៊ុ​ណេ​ដា​រូ​សា​ឡឹម ស្តី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​។​
* កិច្ចព្រមព្រៀង​រវាងរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ចក្រ​ថៃ ស្តី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​។​

​ទី​៣៖ ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ធម្មនុញ្ញ នៃ​មជ្ឈមណ្ឌ​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី​។​
​ទី​៤៖ ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិការ​ទូទៅ​របស់​រដ្ឋ​សភា​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៦​។​
​ទី​៥៖ ការពិនិត្យ​សំណើ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨៕
​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​តំណាង​គណៈកម្មការ​នានា​របស់​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​មាន​តែ លោក ប៉ុល ហំ​ម ម្នាក់​ប៉ុណ្ណោះ​៕

 

Filed in: ព័ត៌មានជាតិ