សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ករណី​ស្ត្រី​ក្មេង​ម្នាក់​ប្រើ​ថ្នាំញៀន​ក្នុង​ម​ជ្ឍមណ្ដ​លកំ​សាន​រ៉ុក​ស្លាប់​សមត្តកិច្ច​សំងំ​ឈឹង​ព្រោះ​លុយ​ឬ​ខ្លាច​!!!?

​ករណី​ស្ត្រី​ក្មេង​ម្នាក់​ប្រើ​ថ្នាំញៀន​ក្នុង​ម​ជ្ឍមណ្ដ​លកំ​សាន​រ៉ុក​ស្លាប់​សមត្តកិច្ច​សំងំ​ឈឹង​ព្រោះ​លុយ​ឬ​ខ្លាច​!!!?

​ភ្នំពេញ ៖ ស្ត្រី​ក្មេង​ម្នាក់​ប្រើប្រាស់​ថ្នាំញៀន​លើស​កម្រិត​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក  រហូត​ដល់​គាំង​បេះ​ដូច​ស្លាប់ ក្រោយ​ពេល​ដឹក​បញ្ជួន​ទៅ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែ​ត កាលពី​ថ្ងៃ​ទី​៣១​តុលា​ឆ្នាំ​២០១៧​សមត្តកិច្ច​សម្ងំ​ឈឹង​និង​ឆ្លើយ​ដាក់​គ្នា​។​

​ប្រភព​ពី​សមត្តកិច្ច​និង​មិត្តភ​ក្រ័​បានឲ្យដឹងថា​៖​ជនរងគ្រោះ​ស្លាប់​មានឈ្មោះ បូ សំ​ភី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ ស្នាក់​នៅ​ស្រុក​ក្រែក ស្រុក​ត្បូងឃ្មុំ​។ ចំណែក​មិត្តភក្តិ​ពីរ​នាក់​ទៀត​ដែល​មក​ជាមួយ មានឈ្មោះ មុំ នារតី ហៅ​លីន​ណា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​ដូចគ្នា​ស្នាក់​នៅ​កន្លែងធ្វើការ និង​មិត្តភក្តិ​ទី​២ កុយ សុភឿន ភេទ​ស្រី អាយុ​២៥​ឆ្នាំ ។​ពួកគេ​ទាំង​បី​នាក់​រួម​និង​ជនរងគ្រោះ បាននាំគ្នា មក ដល់​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែ តុលា ឆ្នាំ ២០១៧ ក្នុង គោលបំណង​មកលេង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ។

​ក្រោយ​ពី​ហូបបាយ​និង​នាំក្នា​ដើរ​កំសាន្ត​លុះដល់​ម៉ោង​០០​និង​១០​នាទី​កណ្ដាលអធ្រាត្រ ក៏​នាំគ្នា ចូល​មជ្ឃមណ្ឌល​កំសាន្ត​រ៉ុក ដើម្បី​រាំ​លេង​កំសាន្ត បន្ត​ដោយ ផឹក ថៃ​ហ្គ័​រ លាយ កូកាកូឡា និង​បាន​ប្រើប្រាស់ ថ្នាំញៀន ប្រភេទ ក្រវី ។​នៅវេលា ម៉ោង​៣​និង​០០​នាទី​រំលង​អធ្រាត្រ ជនរងគ្រោះ អ្នកស្លាប់ មាន​អាការ​:​ស្លេកស្លាំង​ខ្លួនប្រាណ​មាន​ទន់​ក៏​ពឹង​សន្តិសុខ​ក្នុង​មជ្ឃមណ្ឌ​កំសាន្ត​រ៉ុក ឲ្យជួយ ហៅ រថយន្ត​ដឹក មក​ផ្ទះសំណាក់ វល្លិ៍​មាស​បន្ទប់លេខ​១២៣ ហើយ​ពេល​ចូលមក​ដល់​ផ្ទះសំណាក់​បាន​ប្រហែល​២០​នាទី ក៏​មិត្ត​ភ័ក្ត្រ​គាត់​សន្លប់​បាត់មាត់​បាត់​ក ហើយ​ក៏​ប្រញ្ញាប់​ហៅ​ម៉ូតូ​រឺក​ម៉កក​ង់​បី​ដឹក​យក​មក​មន្ទីរ​ពេទ្យ​កាល់ម៉ែ​ត្រ ដើម្បី​ធ្វើ​ការសង្គ្រោះ ប៉ុន្តែ​ពេល ដឹក​ទៅ​ដល់ នៅ​ម៉ោង​៥​និង​៣០​នាទី​ទៀបភ្លឺ​គ្រូពេទ្យ​ក៏​បាន​ឆ្លើយ​ប្រាប់ថា​អស់​លទ្ធភាព​សង្គ្រោះ​ហើយ​។

​សមត្ថកិច្ច​បាន​មក​ធ្វើ​កោសល្យវិច្ឆ័យ​ពិនិត្យសព​រក​មូលហេតុ​ដើម្បី​ឆ្លើយ​ប្រាប់​ក្រុម​គ្រួសារ​អោយបាន​ច្បាស់លាស់​ត្រឹមត្រូវ​ដោយ​ស្លាប់​ស្រស់ៗ​ពេក​ហើយ​គ្មាន​អ្នកណា​បាន​ប្រព្រឹត្ត​អ្វី​មកលើ​មិត្តភ័​ក្រគាត់​ដែរ ។​សមត្ថកិច្ច​បានឲ្យដឹងថា នារី​រងគ្រោះ​ស្លាប់​ដោយ​គាំង​បេះ​ដូច​ដោយសារ ប្រើប្រាស់ សារជាតិ ញៀន ជ្រុល ។ សព​ត្រូវ​គ្រួសារ​ដឹក​យក​ទៅ​ស្រុកកំណើត តាម​ប្រពៃណី​។​

​ពាក់​ពន្ធ័​នឹង​សេចក្តីរាយការណ៍​ថា មជ្ឈមណ្ឌល កំសាន្ត រ៉ុក ក្លាយជា​កន្លែង ប្រើប្រាស់ ថ្នាំញៀន ធ្វើឲ្យ​នារី​ម្នាក់ គាំង បេះ​ដូច​ស្លាប់ សារព័តិមាន​មិនអាច​សុំ​ការបំភ្លឺ ពី​ភាគី​អ្នកចាត់ចែង​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក បាន​ទេ​ជាងនេះទៅទៀត​សមត្តកិច្ច​ដែនដី​ខណ្ឌ​ចំការមន​ដែល​ចូល​ពិនិត្យ​បាន​គេច​មិន​ព្រម​ពន្យល់​ឬ​បកស្រាយ​អំពី​ចំណាត់ការ​បែប​ណា​របស់​អាជ្ញាធរ​ចំពោះ​មជ្ឃមណ្ឌល​កំសាន្ត​រ៉ុក​ដែល​គេ​ដឹង​ថា​ថៅកែ​ជា​ឧក​ញ៉​ដ័​មាន​ឥទ្ធិពល​នោះឡើយ ៕

 

Filed in: ព័ត៌មានជាតិ