មណ្ឌលគីរី ៖ មន្ត្រីពេទ្យយោធាម្នាក់បម្រើការនៅអង្គភាពកងទ័ពជើងគោកស្រវឹងស្រា ដកកាំភ្លើងបាញ់បោះយ៉ាងសេរីក្នុងបរិវេណសណ្ឋាគារ .មនោរម្យស្ថិតក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ ភ្ញៀវទេសចរណ៍ដែលសម្រាកនៅទីនោះ កាលពីម៉ោង ៩ យប់ថ្ងៃទី ៤ វិច្ឆិកា តែមិនបង្កឲ្យមានអ្នកស្លាប់ និងរបួសឡើយ។
ទាហ៊ានជើងខ្លាំងដែលបាញ់បោះសេរីនោះ ត្រូវបានសមត្ថកិច្ចឱ្យដឹងថា មានឈ្មោះ ជ័យ ច័ន្ទសុផល អាយុ៣៩ឆ្នាំ ជាមន្ត្រីពេទ្យយោធាជើងគោក មានទីលំនៅផ្ទះលេខ១២៤G1 ផ្លូវ៦A សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទោះជាយ៉ាងណាអ្វីដែលហួសចិត្តនៅត្រង់ថា ៖ ក្រោយបានឃាត់ខ្លួនទាហ៊ានពេទ្យទំនើងបានហើយ សមត្ថកិច្ចមិន មានការចាប់ឃុំឃាំងនោះទេ បានត្រឹមតែឲ្យធ្វើកិច្ចសន្យាដើម្បីបញ្ឈប់ទង្វើ ដូចខាងលើតទៅទៀតជៀសវៀង បង្កចល្លាចលនិងគ្រោះថ្នាក់ប៉ុណ្ណោះ។បើនៅតែមាននិទណ្ឌភាពចឹងស្អែកពួកទំនើងៗរាងចាលហើយ!!! ។ ពិតជាស្រុលរំដួលមែន៕