សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខេត្ត​កំពត និង​កែប ទទួលបាន​ភ្ញៀវទេសចរណ៏ ចូល មក​ទស្សនា​ជិត​១០​ម៉ឺន​នាក់​អំឡុង​ពិធី​បុណ្យ​អុំទូក​៣​ថ្ងៃ

ខេត្ត​កំពត និង​កែប ទទួលបាន​ភ្ញៀវទេសចរណ៏ ចូល មក​ទស្សនា​ជិត​១០​ម៉ឺន​នាក់​អំឡុង​ពិធី​បុណ្យ​អុំទូក​៣​ថ្ងៃ

កំពត ៖ រយៈពេល​បី​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជ ធានី​ភ្នំពេញ ភ្ញៀវ​ទេសចរ​បាន​សម្រុក​ទៅ​សម្រាក​កម្សាន្ត​នៅ ក្នុង​ខេត្ត​កំពត​-​កែប ច្រើន​កុះករ មិន​ធ្លាប់​មាន​ពីមុនមក ។​

​ក្នុង​រយៈពេល​បី​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ខេត្ត​កំពត និង​កែប ទទួលបាន​ភ្ញៀវទេសចរណ៏ ជាតិ​-​អន្តរជាតិ​ជិត​១០​ម៉ឺន​នាក់​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​មន្ត្រី​មន្ទី​រទេស​ចរណ៍​ខេត្ត​ទាំង​ពីរ កាលពី​ថ្ងៃ​ទី ០៦ វិច្ឆិកា ឆ្នាំ​២០១៧ ។​

​លោក ប៉ុក ទា​ង អនុប្រធាន មន្ទីរ​ទេសចរណ៏ ខត្ដ​កែប បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៦ វិច្ឆិកា​នេះ​ថា​៖ ជាទូទៅ តំបន់​ទេសចរណ៍ ខេត្ត​កែប នៅក្នុង​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ ដូចជា ចូលឆ្នាំ​ខ្មែរ ភ្ជុំ​បិណ្ឌ បុណ្យអុំទូក និង​ពិធីបុណ្យ​ដទៃទៀត គឺ​តែង ទទួលបាន​ទេសចរ​ជាច្រើន​ទៅ​សម្រាកលម្ហែ កម្សាន្ត ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ និង​គយ​គន់មើល ទេសភាព​យ៉ាង​ប្រណីតៗ នៅ​តំបន់​ទេសចរណ៍​នានា​នៃ​ខេត្ត​កែប ដែល​ទើបតែ​ឈ្នះ​ពានរង្វាន់​ទីក្រុង​និរន្ត​រ ភាព បរិស្ថាន​អាស៊ាន (​ដី​ស្អាត ខ្យល់​ស្អាត និង​ទឹក​ស្អាត​) នៅ​ពេល​ថ្មីៗ​កន្លងទៅនេះ​។​

​បើ​តាម​ការប៉ាន់ស្មានរ​បស់​លោក ប៉ុក ទា​ង ក្នុង​ឱកាស​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង សំពះ​ព្រះ​ខែ រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ថ្ងៃទី​០២ រហូត​ដល់​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា នេះ លោក​សង្កេត​ឃើញ​ភ្ញៀវ ទេសចរ ទាំង​ជាតិ និង​អន្តរជាតិ ចន្លោះ​ប្រមាណ​ពី​២​ទៅ​៣​ម៉ឺន​នាក់​ក្នុង​ថ្ងៃ មក​សម្រាកលម្ហែ កាយ នៅ​ខេត្ត កែប ដែល​ជា​ខេត្ត​នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៧ នៅ​ដើម​សប្តាហ៍​ទី​៤ ខែ​ធ្នូ ខាងមុខ​។​

​ដោយឡែក ខេត្ត​កំពត ដែល​ជា​បណ្តុំ​ទេសចរណ៍​សម្បូរ បែប ទាំង​វប្បធម៌ និង​សម័យ ទាំង​ធម្មជាតិ និង​កែច្នៃ ព្រមទាំង​តំបន់​ក​សិ​ទេសចរណ៍ដ៏​អស្ចារ្យ​ជាច្រើន មានដូចជា​ដំណាំ​ម្រេច ដែល​មាន​ឈ្មោះ​ល្បី​រន្ទឺ ជុំវិញ​ពិភពលោក​លើ​ផ្នែក​គុណភាព ដំណាំ​ធូ​រ៉េន និង​ស្រែអំបិល ជា​ដើម​នេះ ក៏​បាន​នឹង កំពុងតែ​បោះ​ជំ​ហ៊ាន​កែច្នៃ​ខ្លួន​ឲ្យក្លាយ​ទៅ​ជា​ខេត្ត​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ប្រទេស​ផង​ដែរ ហើយ​កត្តា​នេះ​ហើយ​បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។​

​ប្រធានការិយាល័យ​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​វប្បធម៌ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត លោក គឹម ប៊ុនថន បាន​ប្រាប់ឲ្យដឹង​ថា ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង សំពះ​ព្រះ​ខែ ខេត្ត​នេះ​ទទួលបាន​ភ្ញៀវទេសចរ​ជិត​៨​ម៉ឺន​នាក់​។ ទេសចរ​បាន​ធ្វើដំណើរ​ទៅ​សម្រាកលម្ហែ កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​ពេញនិយម​ធំៗ ដូចជា ភ្នំ​បូកគោ ទឹកឈូ ទឹកជ្រោះ​តា​ដា និង​តំបន់​មាត់ ព្រែក​កំពត ជាដើម ហើយ​ភាគច្រើន​បំផុត​ជា​ភ្ញៀវទេសចរ​ជាតិ​៕

 

Filed in: ព័ត៌មានជាតិ