សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ ២០១៧-២០១៨​នៅ​ខេត្ត​ក្រចេះ​

ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ ២០១៧-២០១៨​នៅ​ខេត្ត​ក្រចេះ​

នា​ព្រឹក​ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​បរិវេណ​វិទ្យាល័យ​ព្រះមហាក្សត្រី​យានី​កុសុមៈ បាន​រៀបចំ​ប្រារព្ធ​ធ្វើ​ពិធី​អបអរសាទរ ថ្ងៃ​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី​២០១៧.២០១៨ ដែល​បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​សរ ចំ​រុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដោយ​មាន​ការ​អញ្ជីញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ លោកគ្រូ​សាស្ត្រាចារ្យ មាតាបិតា អាណាព្យាបាល​សិស្ស ព្រមទាំង​សិស្សានុសិស្ស​ផងដែរ ។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ធ្វើការ​សាទរ​ផងដែរ អំពី​លទ្ធផល​ល្អ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៦.២០១៧ ព្រមទាំង​ទទួលបាន​និទ្ទេស​ល្អ​ផងដែរ ។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​នូវ​សុន្ទរកថា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយ​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី​២០១៧.២០១៨ ដោយ​គូសបញ្ជាក់ថា​៖ រាជរដ្ឋាភិបាល​បាន​ប្ដេជ្ញា​ហើយ​ថា នឹង​បន្ត​លើកកម្ពស់​គោលការណ៍ ”​ការអប់រំ​ប្រកបដោយ​ចិរភាព​” តាមរយៈ​ការធានា​ឱ្យបាន​នូវ​លទ្ធភាព​ទទួលបាន​សេវា​អប់រំ​ប្រកបដោយ​សមធម៌ ដែល​ផ្ដល់​ឱកាស​ស្មើៗ​គ្នា​ដល់​កុមារ និង​យុវជន​កម្ពុជា ជាពិសេស​នៅ​តាម​តំបន់​ជនបទ​ដាច់ស្រយាល និង​នៅតាម​តំបន់​ព្រំដែន​ឱ្យ​ទទួល​ការអប់រំ​ជា​មូលដ្ឋាន ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ។

​កិច្ចការ​នេះ​នឹង​ត្រូវ​ពង្រឹង និង​ពង្រីក​ជា​បន្តបន្ទាប់ ពីព្រោះ​ការសិក្សា​រៀនសូត្រ គឺជា​រឿង​ដែល​ត្រូវ​ធ្វើ​គ្មាន​ទីបញ្ចប់​។ ជា​ពិសេស​យើង​ទាំងអស់គ្នា​ត្រូវ​ចូលរួម​ជុំរុញ ឱ្យ​មាន​ការអប់រំ​បណ្តុះបណ្តាល​ឱ្យ​កាន់តែ​ខ្ពស់ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​កូនចៅ​ណា​ម្នាក់​ស្ថិតនៅ​ក្រៅ​សេវា​អប់រំ​នោះឡើយ ។​

​ឯកឧត្តម ក៏បាន​ផ្តល់​នូវ​ដំបូន្មាន​ល្អៗ​មួយចំនួន ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំង​ពីរ​ភេទ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ ត្រង់ត្រាប់​ស្តាប់​ដំបូន្មាន​របស់​លោកគ្រូ​អ្នកគ្រូ​ដែល​ជា​អ្នក​ម្តាយ​ទី​២ របស់ខ្លួន និង ត្រូវ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង ការ​សែ​ប​គប់​មិត្ត​មិនល្អ និង ត្រូវ​ខិតខំ​រៀនសូត្រ គោរព​ច្បាប់​ចរាច​រណ៍ ដើម្បី​អប់រំ​ខ្លួន​ឲ្យក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ​ក្នុងសង្គម​ដែល​ជា​សសរស្តម្ភ ដ៏​រឹងមាំ​របស់​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត ៕
​លោក កិះ​ខន​

 

Filed in: ព័ត៌មានជាតិ