សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពិធី​បុណ្យ​អុំទូក​បញ្ចប់​ដោយ​ជោគជ័យ​ពុំមាន​គ្រោះ ថ្នាក់​ដល់​ជីវិត​មនុស្ស ខណៈ​ទូក​លិច​ចំនួន​ប្រាំ​បាន​សង្គ្រោះ​ទាន់ពេលវេលា​

ពិធី​បុណ្យ​អុំទូក​បញ្ចប់​ដោយ​ជោគជ័យ​ពុំមាន​គ្រោះ ថ្នាក់​ដល់​ជីវិត​មនុស្ស ខណៈ​ទូក​លិច​ចំនួន​ប្រាំ​បាន​សង្គ្រោះ​ទាន់ពេលវេលា​

​ភ្នំពេញ​៖ ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ ពុំមាន​បញ្ហា​អ្វី​កើតឡើង​ធ្ងន់ធ្ងរ​ដល់​ជីវិត​មនុស្ស ខណៈ​មាន​ទូក​ចំនួន​ប្រាំ​បាន​លិច​តែ​អាជ្ញាធរ​សង្គ្រោះ​ទាន់ពេលវេលា និង​បាន​ជួយសង្គ្រោះ និង​ព្យាបាល​ប្រជាពលរដ្ឋ​មក​កម្សាន្ត​ចំនួន​ជាង​១​ម៉ឺន​នាក់​ផងដែរ​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀប​បុណ្យជាតិ និង​អន្តរជាតិ​បាន​ចេញ​នៅ​យប់​ថ្ងៃ​ទី​៤​វិច្ឆិកា ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​បានឲ្យដឹងថា ទូក​ចំនួន​ប្រាំ​ក្នុងចំណោម​ទូក​១៦២​បាន​លិច តែ​ពុំ​មាន​កីឡាករ​អុំទូក​ណា​ម្នាក់​រងគ្រោះ​នោះ​ឡើយ ខណៈ​កីឡាករ​អុំទូក​ម្នាក់​ត្រូវបាន​ខ្យល់គរ​ក៏​សង្គ្រោះ​ទាន់​ពេលវេលា​ដែរនោះ​។​

​របាយការណ៍​បាន​បន្តថា​៖ ការ​ពិនិត្យ​ជា​រួម​នៅ​ថ្ងៃ​ទី​៣​នៃ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ មាន​ភាពល្អប្រសើរ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​សប្បាយ​ប្រមាណ​ចន្លោះ​ពី​១,៣​លាន​ទៅ​១,៥​លាន​នាក់​។​

​របាយការណ៍​បាន​បន្តទៀតថា​៖ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័​ន្ធ ក្នុង​ការពង្រឹង​វិធាន​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព បាន​ធ្វើឲ្យ​ស្ថានភាព​ទូទៅ នៅ​ថ្ងៃ​ទី​៣​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក​នៅតែ​មាន​លក្ខណៈ​ល្អប្រសើរ​ដោយ​ពុំ​មាន​ហេតុការណ៍ ព្រឹត្តិការណ៍​អសន្តិសុខ​កើតឡើង​បង្ក​ភាពភ័យខ្លាច ឬ​មាន​ផលប៉ះពាល់ ដល់​ទិដ្ឋភាព​រួម​នៃ​ការ​ប្រារព្ធ​ពិធី​នោះឡើយ​។​

​តែ​យ៉ាងណាក៏ដោយ​ក្នុង​រយៈពេល​បី​ថ្ងៃ​នោះ​ជា​ពិសេស​ចំ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​ក៏​បាន​ធ្វើ​ការឃាត់ខ្លួន​យុវជន​យុវនារី​ចំនួន​ជាង​៥០០​នាក់​មក​ធ្វើ​ការអប់រំ​ផងដែរ ក្រោយពី​ពួកគេ​ទាំងនោះ​បាន​ពាក់អាវ​មាន​អក្សរ Army និង​Police ហើយ​ដើរ​ជា​ក្រុមៗ​នោះ​។​

​បើ​តាម​របាយការណ៍​ក្នុង​រយៈពេល​បី​ថ្ងៃ​នោះ​គឺ​មាន​ករណី​លួច​តែ​មួយ​ករណី​ប៉ុណ្ណោះ តែ​ក៏​ត្រូវ​អាជ្ញាធរ​ធ្វើ​ការឃាត់ខ្លួន​បាន​ភ្លាមៗ​ផងដែរ ដោយ​ជនសង្ស័យ​បន្លំ​លួច​ឥ​វ៉ាន់​នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន និង​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​ក្រោយ​ឆែក​ឃើញ​ជន​នោះ មានកាំបិទ​ខ្លី​ជាប់​នឹង​ខ្លួន​តែ​ត្រូវបាន​បញ្ជូន​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​។

​សូមបញ្ជាក់​ថា​៖ នៅក្នុង​ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ​២០១៧​នេះ គឺ​មាន​ប្រជាពលរដ្ឋ​បាន​មក​ដើរ​លែង​កម្សាន្ត​ច្រើនជាង​ឆ្នាំ ២០១៦​កន្លងទៅ ហើយ​ការ​មក​ច្រើន​នេះ​ក៏​ដោយសារ​តែ​ពួក​គាត់​យល់​ដឹង​កាន់តែច្បាស់​អំពី​សុខ​សន្តិភាព​នៅ​ប្រទេស​កម្ពុជា និង​មាន​សុវត្ថិភាព​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​រាប់ម៉ឺន​នាក់​ដាក់​ពង្រាយ​ការពារ​ពួកគាត់​ផងដែរ​។  ជាមួយនឹង​ការដើរ​កម្សាន្ត​សប្បាយរីករាយ​ក្រោម​ម្លប់​សន្តិភាព ពួកគាត់​ក៏​បាន​យល់ដឹង​អំពី​ភាព អនាម័យ និង​សណ្តាប់ធ្នាប់​ច្រើន​ផង​ដែរ ដោយ​គេ​សង្កេត​ឃើញ​ការដាក់ និង​ខ្ចប់​សំរាម​ដោយ​មាន​របៀបរៀបរយ និង​មាន​អនាម័យ​ល្អ​នោះ ៕

 

Filed in: ព័ត៌មានជាតិ