សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ភ្ញៀវទេសចរ​ជាតិ ភ្ញាក់ផ្អើល​ចំពោះ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ខេត្ត​ដាច់​ស្រយាល​ភូមិភាគ​ឦសាន្ត​÷

ភ្ញៀវទេសចរ​ជាតិ ភ្ញាក់ផ្អើល​ចំពោះ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ខេត្ត​ដាច់​ស្រយាល​ភូមិភាគ​ឦសាន្ត​÷

រតនគិរី​៖ ក្នុង​ដំណើរ​កម្សាន្ត​នា​ថ្ងៃ​ឈប់សម្រាក​ចំនួន ៣​ថ្ងៃ នៃ​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប លោក សុខ សំណាង មាន​អាយុ ៣៦ ឆ្នាំ ជា​ប្រជាពលរដ្ឋ​មក​ពី​រាជធានី​ភ្នំពេញ ដែល​បាន​មក​លំហែកាយ​នៅ​ខេត្ត​មួយចំនួន​ក្នុង​ភូមិភាគ​ឥ​សាន្ត បាន​បង្ហាញ​ពី​អារម្មណ៍​ភ្ញាក់ផ្អើល​ចំពោះ​ការអភិវឌ្ឍន៍ និង​ការ រីកចំរើន​យ៉ាង​ឆាប់រហ័ស​របស់​ខេត្ត​រតនគិរី ដោយ​លោក​ផ្តោត​សំខាន់​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សួនច្បារ ផ្លូវភ្លោះ ដែល​មាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ និង​ការរីកលូតលាស់ នូវ​សណ្ឋាគារ​ទំនើបៗ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​យ៉ាង​សម្បូរបែប បូក​រួម​ទាំង​សម្បូរ​ទៅ​ដោយ​តំបន់​រមនីយដ្ឋាន​ធម្មជាតិ​ជាច្រើន គួរ​អោយ​គយគន់ ។​

​លោក ងិន សូ​រ៉ា អាយុ ៤៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ក្រចេះ ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ជុំវិញ​ខេត្ត​ក្នុង​តំបន់​ភូមិភាគ​ឥ​សាន្ត បានចាត់ទុក​ខេត្តរតនគិរី គឺជា​ខេត្ត​ដែល​មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ជា​ពិសេស​ទៀត​នោះ គឺ​ខេត្ត​មួយ​នេះ មាន​ការអភិវឌ្ឍ​ខ្លាំង​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​វិស័យ​សំណង់​សណ្ឋាគារ​ដ៏​ទំនើបៗ រីកដុះដាល​ដូច​ផ្សិត​ជា​បន្តបន្ទាប់ ។​

​លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី បានបញ្ជាក់​ថា ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប នា​ឆ្នាំ​នេះ ឃើញ​ថា​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ សម្រុក​មក​កម្សាន្ត​នៅ​ខេត្ត​រតនគិរី ច្រើន​លើសពី​ការរំពឹង​ទុក ដូច្នេះ​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ពុំ​មាន​គ្រប់​តម្រូវការ​ភ្ញៀវ ។ ហើយ​តំលៃ​សណ្ឋាគារ ផ្ទះ​
​សំណាក់​នៅក្នុង​ខេត្តរតនគិរី​មាន​កើន​ការឡើង​ពី​១៥​ដុល្លា ទៅ​២០​ដុល្លា និង​ពី​២០​ដុល្លា ទៅ​២៥​ដុល្លា គឺ​ដោយសារតែ​អ្នក​ដែរ​អ្នក​ចូល​ស្នាក់នៅ​មិន​តាម​ស្ដង់ដា​របស់​សណ្ឋាគារ ផ្ទះសំណាក់ ។ ដោយ​ក្នុង​១​បន្ទប់​តម្រូវ​អោយ​គេង​ពីរ ឬ​បី​នាក់  តែ​ភ្ញៀវ​ដែរ​ជួល​បន្ទប់​ស្នាក់​នៅ​គាត់​គេង​រហូតដល់​៦ ទៅ​៧​នាក់​
​។​

​ជាមួយគ្នា​នោះ លោក ង៉ែត ពិ​ទូ បាន​សង្កត់ធ្ងន់ថា ជាមួយ​នឹង​កំណើន​ដ៏​ឆាប់រហ័ស​នៃ​លំហូរ​ភ្ញៀវទេសចរ​មកកាន់​ខេត្ត​រតនគិរី ឃើញថា​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​នូវ​សម្បទា​ទេសចរណ៍​នៅ​ទូទាំង​ខេត្ត ក្នុងនោះ​រមនីយដ្ឋាន​ទេសចរណ៍ធម្មជាតិ ដែល​មាន​ការគ្រប់គ្រង​នឹង​រៀបចំ​ដោយ​សហគមន៍ បាន​កំពុង​ដំណើរការ​ទទួល​ភ្ញៀវទេសចរ​ចំនួន ៨​កន្លែង ក្នុងចំណោម ១៤​កន្លែង និង​មាន​សណ្ឋាគារ​ចំនួន ១៤​កន្លែង ស្មើនឹង ៦២៥ បន្ទប់ ផ្ទះសំណាក់​មាន​ចំនួន ៣៦​កន្លែង ស្មើនឹង ៥០៤ បន្ទប់ ភោជនី​ដ្ឋា​ន អាហា​រដ្ឋា​ន​មាន​ចំនួន ៣៩​កន្លែង និង​ខារ៉ាអូខេ មាន​ចំនួន ១៣​កន្លែង ។​

​លោក ង៉ែត ពិ​ទូ បាន​អោយដឹង​បន្ដរ​ទៀតថា ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​
​រតនគិរី​រយៈពេល​៣​ថ្ងៃ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ អក​អំបុក មាន​ចំនួន​១២,៧៤៤ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​១២,៤១៣ នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៣៣១ នាក់ មាន​ការកើនឡើង​សរុប​២៩,០៤ ភាគរយ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​មាន​ការកើនឡើង​២៩,៤៥ ភាគរយ និង ភ្ញៀវ​អន្តរជាតិ​កើនឡើង​១៥,៣៣​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦   ។​

​គួរបញ្ជាក់​ថា ភ្ញៀវទេសចរ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ខេត្ត​ភូមិភាគ​ឥ​សាន្ត ភាគច្រើន​គឺ​ពួកគាត់​ធ្វើដំណើរ​ទស្សនា​ជា​ខ្សែ ពោល​គឺ​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត ដូចជា​ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹង​
​ត្រែង និង​ខេត្ត​ព្រះវិហារ​ជាដើម ៕
​ដោយ​៖​ចាប​សំអាន​

 

Filed in: ទេសចរណ៍