សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជ័យលាភី​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ និង​បេ​ក្ខ ភាព​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧​ចូលរួម​សកម្មភាព​កិច្ច​គាំពារ​បរិស្ថាន​នៅ​ស្រុក​អូររាំងឪ​កំពង់ចាម​

​ជ័យលាភី​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ និង​បេ​ក្ខ ភាព​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧​ចូលរួម​សកម្មភាព​កិច្ច​គាំពារ​បរិស្ថាន​នៅ​ស្រុក​អូររាំងឪ​កំពង់ចាម​

​ភ្នំពេញ ៖ ក្រសួង​បរិស្ថាន  កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៧  បាន​រៀបចំ​សន្និសីទ សារព័ត៌មាន​ស្តីពី​ដំណើរ​ទស្សនៈកិច្ច​បវរ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ និង​បេក្ខភាព​បវរកញ្ញា ពិភពលោក​ឆ្នាំ​២០១៧ ចូលរួម​ក្នុង​វិស័យ​បរិស្ថាន ជាមួយ​ក្រសួង​បរិស្ថាន ទៅ​កាន់​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន និង​ជា​តំណាង​លោក រដ្ឋមន្ត្រី​សាយ សំ​អាល់ ព្រមទាំង​ប្រតិភូ​បវរកញ្ញា​ពិភពលោក​ឆ្នាំ ២០១៧ និង​បេក្ខភាព​បវរកញ្ញា​ពិភពលោក​ឆ្នាំ ២០១៧​។ គោលបំណង​នៃ​ការរៀបចំ​សន្និសីទ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​ការចូលរួម​របស់​បវ​រកញ្ញា​ពិភពលោក ជាមួយ​វិស័យ​បរិស្ថាន នៅ​កម្ពុជា ផ្សព្វផ្សាយ​ពី​វប្បធម៌ ស្ថានភាព​ការរស់នៅ​ពី​តំបន់​នី​មួយៗ ក៏​ដូចជា​បង្កើន​ការចូលរួម​ពី​សំណាក់​បវរកញ្ញា​ទាំង​៦៥​រូប មកពី​៦៥​ប្រទេស​ផ្សេងៗ​គ្នា​ផង​ដែរ​។​

​នា​ឱកាស​នោះ​ដែរ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន បាន​មាន ប្រសាសន៍​ថា​នេះ​មិនមែន​ជា​លើក​ទី​១ ទេ​ដែល​មាន​ការចូលរួម​ពី​បវរកញ្ញា​ពិភពលោក បាន​ចូលរួម​ផ្សព្វផ្សាយ​បរិស្ថាន​ជាមួយ​ក្រសួង​បរិស្ថាន ។ ការងារ​បរិស្ថាន​មិន​ត្រឹមតែ​ប្រទេស​កម្ពុជា គឺ​សម្រាប់​មនុស្សជាតិ​ទាំងមូល ហើយ​តាម រយៈ​សកម្មភាព​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​លើកកម្ពស់​វិស័យ​បរិស្ថាន​នៅ​ក្នុង​ពិភពលោក​។​

​លោក អ៊ាង សុផល្លែត បានឲ្យដឹងថា ការទទួល​បដិសណ្ឋារកិច្ច​ចំពោះ​ប្រតិភូ​បវរកញ្ញា​ពិភពលោក ដោយ​ក្រសួង​បរិស្ថាន​នេះ គឺ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់រ​បស់​កម្ពុជា លើ​វិស័យ​គាំពារ​បរិស្ថាន ហើយ​ក៏​ដើម្បី​ឆ្លុះបញ្ចាំង​លើ​ការសហការ​គ្នា ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ទៀត តួ​យ៉ាង​ដូច​ក្រុម​បវរកញ្ញា​ដែល​មកពី និង​តំណាង​ឲ្យ​ប្រទេស​ចំនួន​៦៥​នេះ រួមគ្នា​ចែករំលែក​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក ក្នុង​ការដោះស្រាយ​រួម​គ្នា​ចំពោះ​បញ្ហា​បរិស្ថាន ពី​ព្រោះ​បញ្ហា​បរិស្ថាន​នេះ ជា​បញ្ហា​រួម​គ្នា​របស់​ប្រទេស​នានា​ក្នុង​ពិភពលោក​។​

​លោក សុផល្លែត បានបញ្ជាក់​ថា កម្ពុជា​ចង់​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​ពួកគាត់​បាន​ធ្វើ​ពាក់ព័ន្ធ​នឹង​បរិស្ថាន ពីព្រោះ​បរិស្ថាន​នេះ គឺជា​អាយុជីវិត​របស់​ពិភពលោក​តែម្ដង បើ​ពិភពលោក​មិន​ដោះស្រាយ មិន​យកចិត្តទុកដាក់​ទេ អនាគត​ទៅ មនុស្ស​ជំនាន់​ក្រោយ​នឹង​ជួប​បញ្ហា​ជាក់​មិន​ខាន​។​

​លោក​អនុ​រដ្ឋលេខាធិការ​បាន​បញ្ជាក់ថា ប្រតិភូ​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៧ ទាំង​៦៥​ប្រទេស និង​ជ័យលាភី​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៦ នឹង​ទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ សិស្សានុសិស្ស​នៅ​ស្រុក​អូររាំងឪ ដើម្បី​បំផុស​ចលនា​គាំពារ​បរិស្ថាន បំផុសគំនិត​ឲ្យ​ចេះ​ស្រលាញ់ និង​ការពារ​បរិស្ថាន ចែករំលែក​បទពិសោធ​ន៍​ជាមួយ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​កម្ពុជា​។ ទន្ទឹមនឹងនោះ ប្រភិភូ​បវរកញ្ញា​ពិភពលោក នឹងចូលរួម​ដាំ​ដើមឈើ​ទុកជា​និម្មិត​រូប​សម្រាប់​ពួកគេ ដែល​បាន​មក​ប្រទេស​កម្ពុជា និង​បាន​បន្សល់​ស្នាដៃ​នៅ​ប្រទេស​ដ៏​ស្រស់​ស្អាត​មួយ​នេះ​។ ក្រុម​ប្រតិភូ​បវរកញ្ញា​ពិភពលោក ក៏​នឹង​ចូល​ទស្សនា​ក្នុង​ផ្សារ​អូររាំងឪ​ផងដែរ ដើម្បី​ស្វែងយល់​ពី​ជីវភាព និង​ការរស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ផ្ទាល់​តែម្ដង​។​

លោក អ៊ាង សុផល្លែត បានបញ្ជាក់​ថា បានជា​ក្រសួងបរិស្ថាន​ជ្រើសរើស​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ក្នុង​ការដឹកនាំ​ប្រតិភូ​បវរកញ្ញា​ពិភពលោក​ទៅធ្វើ​ទស្សនកិច្ច​នោះ ដោយសារ​នៅ​ស្រុក​មួយ​នេះ ជីវភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ធម្មជាតិ និង​ទេសភាព ពោល​បរិស្ថាន​ទាំងមូល មាន​ភាព​ប្រហាក់ប្រហែល​ទៅ​នឹង​ស្រុក​ដទៃ​ទៀត ក្នុងប្រទេស​កម្ពុជា​៕

 

 

Filed in: ព័ត៌មានជាតិ