សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​តាក ហាប់​ប្រធាន​មន្ទីរអប់រំ​ខេត្ត​កំពត​បកស្រាយ បោក​ACU​ពី​រឿង បែកធ្លាយ​ព​តិមាន​អាស្រូវ ?

​លោក​តាក ហាប់​ប្រធាន​មន្ទីរអប់រំ​ខេត្ត​កំពត​បកស្រាយ បោក​ACU​ពី​រឿង បែកធ្លាយ​ព​តិមាន​អាស្រូវ ?

កំពត​៖ មាន​សេចក្តីរាយការណ៍​ថ្មី​ទៀត​ថា​៖​លោក​ប្រធាន​មន្ទីរ តាក់ ហាប់ បាន​ធ្វើ​សេចក្ដីបំភ្លឺ​ធ្វើ​សេចក្ដីបំភ្លឺ​បោក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ACU​និង ថ្នាក់​ដឹក ក្រសួង​អប់រំ ផង​ដែរ​ក្រោយពី​បណ្ដាញ​ព័ត៌​ក្នុងស្រុក​ជា​ច្រើន បាន​លាតត្រដាង​នូវ​អំពើពុករលួយ របស់​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កំពត ដោយ​រិះគន់ថា​កាសែត​ស​សេរ​ផ្តេសផ្តាស​!​។​

​ទាក់ទង​បញ្ហា​នេះ អ្នកយក​ព័ត៌មាន បាន​ទូរស័ព្ទ​សុំ​ការបំភ្លឺ ពី​លោក​រដ្ឋលេខា​ក្រសួង​អប់រំ ណាត ប៊ុន​រឿន តែ​ត្រូវបាន​លោក​បដិសេធ​មិន​បកស្រាយ ។

ប្រភព​ចេញ​ជិតស្និទ្ធ​មន្ត្រី​នៅក្នុង​មន្ទីរ​មន្ទីរអប់រំ​ខេត្ត​កំពត បាន​អះអាង​ថា ការបំភ្លឺ​របស់ តា​ក ហាប់ គ្រាន់តែ​ជា​ការបំភ័ណ្ឌ​ភ្នែក​តែ​ប៉ុណ្ណោះ សំខាន់ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​អប់រំ​គួរ​ចុះ​ស្រាវជ្រាវ​អោយបាន​ស៊ីជម្រៅ​នឹង​រក​ឃើញ​ការពិត​ឃើញ​ជាមិនខាន​មិន​គួ​មើល​តែ​របាយការណ៍​ដោះ​បន្ទុក​នោះ​ទេ ។

សូមបញ្ជាក់​ថា ចាប់តាំងពី ខែ​មករា ឆ្នាំ ២០០៩ មក​ដែល​លោក តា​ក ហាប់ បាន​ឡើងកាន់​តំណែង​ជា​ប្រធាន​ស្ដីទី​មន្ទីរ​មួយ​រយៈ​ខ្លី និង​ឡើងជា​ប្រធាន​មន្ទីរ​នោះ ជំនួស​លោក​អតីត​ប្រធាន​មន្ទីរ​ចូលនិវត្តន៍ ភូ តឹកុ​ក លោក តា​ក ហាប់ បាន​ពង្រឹង​អំណាច និង​បង្កើត​បក្ខពួក ជាច្រើន​នៅក្នុង​មន្ទីរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​។

តាម​សេចក្ដីរាយការណ៍ បានអោយដឹងថា ចាប់តាំងពី​ឆ្នាំ​២០១៥ ទោះ​បី​រាជរដ្ឋាភិបាល បាន​កែទម្រង់​ប្រព័ន្ធ​ចំណាយ​ថវិកាជាតិ ហើយ​ថវិកា​ដូចជា​សោហ៊ុយ​ទូទាត់​ក្នុងប្រទេស (​បេសកកម្ម​) បន្ទុក​បុគ្គ​លឹក (​ប្រាក់​បៀ​វត្តិ​ន៍​) ត្រូវបាន​បញ្ចូល​ទៅ គណនី សា​ម៉ី​ខ្លួន​មន្ត្រី​និមួយៗ រួម​និង​ថវិកា​បញ្ចូល​ទៅ​ការិយាល័យ​ជំនាញ និង​ប្រាក់​PB ត្រូវ​ផ្ដល់​ទៅ​មូលដ្ឋាន​ផ្ទាល់ បានធ្វើអោយ​ចំណូល​ពុករលួយ​របស់លោក តា​ក ហាប់ និង​បក្ខពួក​បាត់បង​មួយ​ភាគ​ធំ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​លោក​ប្រធាន​មន្ទីរ និង​បក្ខពួក​មិន​ខ្វះ​ប្រាក់​ចាយ​ដែរ ដោយ​នៅ​កិបកេង​ប្រាក់​ជាច្រើន​បាន​ទៀត​។

បើ​តាម​សេចក្តីរាយការណ៍ ចាប់តាំងពី​ឆ្នាំ​២០១៥ រហូត​ដល់​សព្វថ្ងៃនេះ នៅ​មន្ទីរ​អប់រំ​ខេត្ត​កំពត ដែលមាន លោក តា​ក ហាប់ ជា​ប្រធាន​មន្ទីរ  និង​បក្ខពួក​នៅតែ​បន្ត ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាងធ្ងន់ធ្ងរ ដែល​បាន​ធ្វើអោយ​ប៉ះពាល់​ដល់ គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក៏​ជា​ក្រសួង​អប់រំ​ដេល​ខិតខំ ធ្វើ​ការកែទម្រង់​និង​លុប​បំបាត់​អំពើពុករលួយ ។
ប្រភព​ពី​ផ្ទៃក្នុង​មន្ទីរ​បាន​បង្ហើប​ឲ្យដឹងថា​៖​ការចំណាយ​ប្រាក់​PB នៅ​តាម​សាលារៀន បាន​កើតមាន​នូវ​ភាពមិនប្រក្រតី​ជាច្រើន ដោយសារ​នាយក​សាលារៀន និ​មួយៗ ត្រូវតែ​កេង​បន្លំ​បំប៉ោង តួលេខ​ចំណាយ​ខ្យល់ ដើម្បី​យក​ប្រាក់​មួយផ្នែកធំ សំរាប់​ផ្ដល់ជូន​លោក ប្រធាន​មន្ទីរ និង​បក្ខពួក បើ​មិន​ដូច្នេះ​គឺ ទប់​កៅអី​នាយក​សាលា​មិន​បាន​ទេ ។

ក្រៅពី​នេះ​ការចំណាយ​ប្រាក់ នៅតាម​បណ្ដា​ការិយាល័យ​ក្នុង​មន្ទីរ និង​ការិយាល័យ​អប់រំ​ក្រុង ស្រុក ក៏​សុទ្ធតែ​បាន​ផ្ដល់​ផលប្រយោជន៍ ដល់​លោក​ប្រធាន​មន្ទីរ និង​បក្ខពួក​ដដែល ដោយ​គ្រាន់តែ មាន​រូបភាព​ខុស​ពី​មុន​តិចតួច ដោយសារ​តែ​កញ្ចប់​ថវិកា និ​មួយៗ ត្រូវ​បាន​ទម្លាក់​ដល់​សាលារៀន និង​ការិយាល័យ​ផ្ទាល់ ជាហេតុ​ធ្វើអោយ​ពួកគេ​ជួប​ការលំបាក​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ជាង​មុន​បន្តិច ប៉ុន្តែ គេ​នៅតែ​ក្បៀស​បាន ដដែល ។

ប្រភព​បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៦ នឹង​២០១៧​នេះ លោក តា​ក ហាប់ បាន​សហការ​ជាមួយ​លោក ភោក កុយ ប្រធានស្ដីទី ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ លោក អ៊ូ ភា​ង ដែល​ជា​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ នឹង​លោក សូ លិនដា មន្ត្រី​ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ ធ្វើការ​កិបកេង​ថវិកា​ចំណាយ​ជាច្រើន​មាន​ទឹកប្រាក់​សរុប​ខ្ទង់​៥០០​លាន​រៀល ហើយ​ក្នុងនោះ​មួយ​ផ្នែក​ធំ​បាន​ទៅលើ លោក​ប្រធាន​មន្ទីរ តា​ក ហាប់ និង​មួយ​ផ្នែក​ទៀត​បាន​ទៅលើ​បក្ខពួក​។ ពួកគេ​បាន​ធ្វើឯកសារ​ខ្យល់​បំភ័ណ្ឌភ្នែក​ក្រុម​អធិការកិ​ច្ច និង​ក្រុម​សវនកម្ម យ៉ាង​ជំនាញ់​បំផុត​។​

​ថវិកា​ដែល​លោក តា​ក ហាប់ និង​បក្ខពួក​កិបកេង​ភាគច្រើន​គឺ ប្រាក់​បុរេប្រទាន ប្រាក់​ទូទាត់​ត្រង់ ដូចជា​ការចំណាយ​លើ​ផ្នែក​សម្ភា​រះ​ផ្គត់ផ្គង់​ផ្នែក​រដ្ឋបាល ការថែទាំ​អគារៈ ថែទាំ​សម្ភា​រះ​បចេ្ចកទេស ជុស​ជុល​មធ្យោបាយ​ដឹកជញ្ជូន ការចំណាយ​លើ​កា​ប្រជុំ និង​សិក្ខាសាលា ការចំណាយ​ផ្នែក​ជំនួយ​សង្គម​ដល់​ពលរដ្ឋ ការឧបត្ថម្ភ​ដំណើរ​លំហែ​និង​សិក្សា ការឧបត្ថម្ភ​ផ្នែក​កីឡា ។​ល​។

សរុប​ទៅ​ការចំណាយ​លើ​ការទិញ​ជំ​ពួក​៦០ សេវាកម្ម​ជំ​ពួក​៦១ និង អន្តរាគមន៍​សាធារណៈ​ជំ​ពួក​៦២ របស់​មន្ទីរអបរំ សរុប​មួយឆ្នាំៗ​មាន​ទឹកប្រាក់​រាប់ពាន់​លាន​រៀល ប៉ុន្តែ​ក្នុងនោះ​មាន​ភាពមិនប្រក្រតី ដែល​ផ្ដើម​ចេញពី​ការឃុបឃិត​គ្នា រវាង​លោក​ប្រធាន​មន្ទីរ តា​ក ហាប់ និង​លោក ភោក កុយ ប្រធានស្ដីទី ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ លោក អ៊ូ ភា​ង ដែល​ជា​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ នឹង​លោក សូ លិនដា មន្ត្រី​ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​ផលប្រយោជន៍​រៀងខ្លួន​។

សកម្មភាព​ពុករលួយ​នេះ​គឺ​បាន​កើតឡើង​តាំង​ពី​ស​ម៏​យ លោក តា​ក ហាប់ ឡើង​ជា​ប្រធាន​មន្ទីរ​ស្ដីទី និង​ជា​ប្រធាន​ពេញសិទ្ធិ ដំបូង​មក​ម្លេះ ដោយ​កាលនោះ​មាន​លោក សូ វុត្ថា អតីត​ប្រធាន​ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ ជា​អ្នក​ជួយ​រៀបចំ​ឯកសារ​បន្លំ​ភ្នែក​ក្រុមអធិការកិច្ច និង​ក្រុម​សវនកម្ម យ៉ាង​ស្ទាត់ជំនាញ​។ ដោយ​បញ្ហា​ពុករលួយ​កន្លងទៅ មាន​មន្ត្រី​មួយចំនួន​បាន​ធ្វើ​ពាក្យ​ប្ដឹងទៅ​អង្គភាព​ប្រឆាំង​អំ​ពុករលួយ និង​ត្រូវ​អង្គភាព​ប្រឆាំង​អំ​ពុករលួយ ចុះ​ស្រាវជ្រាវ​និង​អោយ​បំភ្លឺ​ទៀតផង ហើយ​ក្រោយមក​រឿងនេះ​បាន​ស្ងាត់​មក​ដល់​សព​ថ្ងៃ​តែ​ម្ដង​។​ក្រោយ​ពី​រឿងអាស្រូវ​ពុករលួយ​យូរ​ឆ្នាំ​ត្រូវបាន​បែកធ្លាយ ដោយ​បណ្ដា​ព័ត៌មាន ក្នុងស្រុក​ជា​ច្រើន បាន​ចុះផ្សាយ​នោះ បានធ្វើអោយ មាន​ការភ្ញាក់ផ្អើល ។

ក្រោយ​ពី​រឿងអាស្រូវ​ពុករលួយ​យូរ​ឆ្នាំ​ត្រូវបាន​បែកធ្លាយ លោក​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កំពត តា​ក ហាប់ ក្ដៅក្រហាយ​និង បាន​កោះប្រជុំ​មន្ត្រី​សំខាន់ៗ កាលពី​ថ្ងៃ​ទ​០១ សីហា ឆ្នាំ​២០១៧ ដើម្បី​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង និង​ហាម​ទម្លាយ​រឿង​ផ្ទៃក្នុង​ចេញទៅ​ក្រៅ​មន្ទីរ ជាមួយគ្នា​នោះ លោក​តាក ហាប់ ក៏​បន្ទោស​បង្អាប់​ដល់​អ្នកសរសេ​រព័ត៏​មាន​នេះ​មិន​តិច​នោះ​ឡើយ ។ ហើយ​លោក​ប្រធាន​មន្ទីរ ក៏​បាន​បង្គាប អោយ​ប្រធាន​ការិយាលល័យ​និ​មួយៗ របស់​មន្ទីរ ប្រកាស​អោយ​មន្ត្រី​ថ្នាក់ក្រោម ត្រូវ​ប្រុងប្រយ័ត្ន​រាល់​ការ ទម្លាយ​រឿង​ចេញ​ក្រៅ​ថែម​ទៀត ។​

ចំពោះ​មន្ត្រី​មួយចំនួន បានកើត​ការភ័យខ្លាច ក្រោយ​លោក​ប្រធាន​មន្ទីរ តា​ក ហាប់ បាន​ធ្វើការ​កោះ​ប្រជុំ​នោះ ប៉ុន្តែ​មន្ត្រី​មួយចំនួន​មិន​សូវ​ខ្លាច​ទេ ដោយ​ពួក​គាត់​យល់ថា អ្វី​ដែល​ខុស​ត្រូវ​តែ​និយាយ​ដើម្បី​កុំអោយ​លោក​ប្រធាន​មន្ទីរ តា​ក ហាប់ និង​បក្ខពួក​ជិះសេះ​លែងដៃ​ត​ទៀត​។

សូមបញ្ជាក់​ថា ​៖ ​មន្ទីរ​អប់រំ​ខេត្ត​កំពត សព្វថ្ងៃ ដឹកនាំ​ដោយ​លោក តា​ក ហាប់ កើត​នៅ​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​១៩៦៥ មាន​ក្របខ័ណ្ឌ ក ១. ៦ ជា​ប្រធាន​មន្ទីរ នឹង​ត្រូវ​ចូល​និវត្តិន៌​នៅ​ថ្ងៃ​ទី​២៥ ខែ​មិនា ឆ្នាំ​២០២៥ ។ ចំណែក​លោក កៅ រិទ្ធ អនុប្រធាន​មន្ទីរ នឹង​ត្រូវ​ចូលនិវត្តិន៌ នៅ​ថ្ងៃ​ទី ០១ ខែ ១១ ឆ្នាំ​២០២០ ដោយ​រូបលោក​បាន​ចូល​បំរើ​ការងារ​នៅ​ឆ្នាំ​១៩៧៩ ពោល​គឺ មុន​លោក​លោក​ប្រធាន​មន្ទីរ តា​ក ហាប់ ចំនួន​៧​ឆ្នាំ ដោយ​សព្វថ្ងៃ​លោក កៅ រិទ្ធ​ទទួលបាន​ក្របខ័​ណ្ឌ ក​.២.១ ។​

​លោក ទូច សម្បត្តិ និង​លោក សូ ភា​រិទ្ធ ដែល​ទើប​ទទួល​ការតែងតាំង​ជា​អនុប្រធាន​មន្ទីរ​ក្រោយ​ពេល​លោក​អតីត​ប្រធាន​មន្ទីរ ភូ តឹកុ​ក ចូល​និវត្តន៌ និង​ប​ច្ជុ​បន្ន​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្នើ​អនុរដ្ឋលេខាធិការ​។

សំរាប់​អនុប្រធាន​មន្ទីរ​ទាំង​បី​រូប គឺ​មាន​លោក សូ ភា​រិទ្ធ ជា​មនុស្ស​ស្និត និង​លោក​ប្រធាន​មន្ទីរ​ជាងគេ ក្នុងចំណោម​ការិយាយល័យ​ទាំង​១១ និង​មន្ត្រី​ចំនួន​៩២ រូប​ដែល​បំរើ​ការងារ​នៅក្នុង​មន្ទីរ​ផ្ទាល់ មនុស្ស​ដែល​ជា​បក្ខពួក​សំខាន់​លោក​ប្រធាន​មន្ទីរ គឺ​មាន​រូប​លោក ខៀវ ធន​វុឌ្ឍី ប្រធាន​ការិយាល័យ​បុគ្គលិក និង​បណ្ដុះបណ្ដាល ព្រោះថា លោក ខៀវ ធន​វុឌ្ឍី ជា​មនុស្ស​ពូកែ​រកលុយ​ពី​ការតែងតាំង​នាយក​សាលា និង​ការផ្លាស់ប្ដូរ​គ្រូ​ជូន​លោក​ប្រធាន តា​ក ហាប់ ធ្វើអោយ​លោក តា​ក ហាប់ ពេញចិត្ត​ជាងគេ​។

ដោយឡែក លោក ភោក កុយ ប្រធានស្ដីទី ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ ក៏​ជា​មនុស្ស​ជំនិត​ខ្លាំង​លោក​ប្រធាន​មន្ទី​រដែរ រហូត​ត្រូវ​លោក តា​ក ហាប់ ស្នើរ​សុំ​តែង​ជា​ប្រធានការិយាល័យ​ពេញ​សិទ្ធ​ថែមទៀត​។

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់