សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​នៅតែ​បន្ត​រងកម្ម​លើ​បញ្ហា​សំបុត្រ​ចូល​ផ្សារ​ថៃ​

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​នៅតែ​បន្ត​រងកម្ម​លើ​បញ្ហា​សំបុត្រ​ចូល​ផ្សារ​ថៃ​

បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​ជា​អាជីវករ​រាប់រយៈ​នាក់​ខកខាន​មិន​បាន​ចូល​ទៅ​លក់ដូរ​នៅ​ផ្សារ​រោង​គ្លឿ​ប្រទេស​ថៃ ដោយសារ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ផ្តល់​សំបុត្រ​ចូល​ដល់​ពួកគាត់​បាន​ចូល ។ ប្រជាពលរដ្ឋ​ដែល​ខកខាន​មិន​បាន​ចូល​ដី​ថៃ​ទាំងនោះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​នា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៥​វិច្ឆិកា​២០១៧ ថា​ពួកគាត់​បាន​ខឹងសម្បារ​យ៉ាងខ្លាំង​ដល់​អាជ្ញាធរ ក្រុង​ប៉ោយប៉ែត ដែល​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​មុខរប​របស់​ពួកគាត់​។

ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ដៃ​កាន់​អាវ​រងា​នៅ​ក្នងដៃ​បាន​បញ្ចេញ​ប្រតិកម្ម​ហាក់​ខឹង​ត​ច្រឡោត ខណៈ​ដឹងថា​៖​គាត់​ត្រូវ​ខកខាន​ចូល​បើក​អាជីវកម្ម​លក់ដូរ​នៅក្នុង​ផ្សារ​ក្នុង​ដី​ថៃ​។​ស្ត្រី​រូបនោះ​បាន​បន្តថា មូលហេតុ​ដែល​នាំឲ្យ​ពួកគាត់​ខឹង​អាជ្ញាធរ​ក្រុង ដោយសារ​មិន​បាន​យក​ទំនិញ​ឲ្យ​ម៉ូយ​មានតម្លៃ​រាប់សែន​បាត​ប្រាក់​ថៃ ។

​សូម​រំលឹក​ថា​៖ កន្លង​ទៅ​សំបុត្រ​ចូល​ផ្សារ​ថៃ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​អន្តោ​ប្រវេ​ស​ន៏​ប្រចាំ​ច្រក​ទ្វារ​ប៉ោយប៉ែត​ជា​អ្នកលក់​ឲ្យ​ពលរដ្ឋ​សម្រាប់​ម្នាក់​តម្លៃ​១០​បាត​ចូល​ម្តង​ហើយ​មួយថ្ងៃៗ​ពលរដ្ឋ​ខ្លះ​ប្រើ​សំបុត្រ​អស់​៣​ទៅ​៥​សំបុត្រ ប៉ុន្តែ​ក្រោយមក​នៅ​ដើមឆ្នាំ​២០១៧​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​លោក​ង៉ោ​ម៉េង ជ្រូន​បាន​ចេញ​មុខ​ធនា​រ៉ាប់រង​ក្នុង​ការបោះពុម្ព​ជូន​ពលរដ្ឋ ដើម្បី​កាត់បន្ថយ​ការចំណាយ ។ តែ​ថា​ការចេញមុខ​ដោះស្រាយ​របស់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​លើ​បញ្ហា​សំបុត្រ​មិន​បាន​ធើ្វ​ឲ្យ​ក្រុម​អាជីវករ​ធូ​ស្រាល​បន្ទុក​ដូច​ការគិត​របស់​អាជ្ញា​ធរ​ទេ ព្រោះ​ថ្ងៃ​ខ្លះ​សំបុត្រ​មាន​ថ្ងៃ​ខ្លះ​សំបុត្រ​ខ្វះ ដែល​ជា​ហេតុ​ធើ្វ​ឲ្យ​ពួកគាត់​ប្រឈម ។

ប្រជាពលរដ្ឋ​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មេត្តា​ដោះស្រាយ​លើ​ករណី​បណ្ណ័​ចូល​ផ្សារ​ថៃ​ឲ្យបាន​ល្អ​ប្រសើ ជៀសវាង​ធើ្វ​ឲ្យ​ពលរដ្ឋ​ខកខាន​ដូច​សព្វថ្ងៃ ។​

លោក ង៉ោ មេ​ង​ជ្រូន អភិបាលក្រុង​ប៉ោយប៉ែត​ដែល​ពលរដ្ឋ​ដាក់​ងារ​ថា​ជា​អភិបាល​ដែល​ផ្តល់​មរតក​កម្ម​ឲ្យ​រាស្ត្រ​ច្រើនជាងគេ​នោះ មិនអាច​ទាក់ទង​សុំឲ្យ​លោក​បកស្រាយ​បាន​នៅឡើយ​ទេ​គិត​ត្រឹម​ម៉ោង​១២​ថ្ងៃទី​០៥​វិច្ឆិកា​២០១៧ នេះ គេ​សង្ឃឹមថា លោក​ង៉ោ​មេ​ង​ជ្រូន នឹង​កែខៃ​លើ​បញ្ហា​សំបុត្រ​ចូល​ថៃ​ឲ្យបាន​ល្អ​ជា​ជាង ធើ្វ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​ពាណិជ្ជកម្ម របស់​អាជីវករ​ដូច​ពេល​នេះ​តទៅទៀត ! ៕

 

 

Filed in: ព័ត៌មានជាតិ