សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

៣​ថ្ងៃ​នៃ ព្រះរាជ​ពិធី​បុណ្យ​អុំទូក ប្រជាពលរដ្ឋ មក​កម្សាន្ត​សប្បាយ​ជិត​១,៥​លាន​នាក់​

៣​ថ្ងៃ​នៃ ព្រះរាជ​ពិធី​បុណ្យ​អុំទូក ប្រជាពលរដ្ឋ មក​កម្សាន្ត​សប្បាយ​ជិត​១,៥​លាន​នាក់​

​ភ្នំពេញ​៖  លោក ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​អន្តរជាតិ  បាន​បញ្ជាក់​ឲ្យដឹង​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​ទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៧ នេះ​ថា​៖ ៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ និង​ជា​ថ្ងៃ​ចុង​ក្រោយ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ មាន ឆ​ភាពល្អប្រសើរ ដែល​មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​កម្សាន្ត​សប្បាយ​ប្រមាណ​ពី​១,៣​លាន​នាក់ ទៅ​១,៥​លាន​នាក់  ដែល​កើនឡើង​ច្រើន​ជាង​ថ្ងៃទី​១ និង​ថ្ងៃ​ទី​២​។​

​លោក​បន្ដថា​៖  ចំពោះ​សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់ គឺ មាន​ឃាត់ខ្លួន​ជនជាតិ​ប៊ែលហ្សិក​ម្នាក់ ពី​បទ​មានកាំបិត​ខ្លី​ជាប់​ខ្លួន បញ្ជូន​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តន៍​នីតិវិធី​។ បាន​ឃាត់ខ្លួន​ចោរលួច​ឥ​វ៉ាន់​១​ករណី នៅ​ផ្សារ​អ៊ី​អន ។ ករណី​បាត់​ម៉ូតូ​១​គ្រឿង នៅ​តំបន់​អា​៥ កាលពី​យប់​ថ្ងៃ​ទី​៣ ប៉ុន្តែ​រកឃើញ​វិញ​ដោយ​អ្នក​ផ្ញើ​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ផ្ទះ  និង​ករណី​បាត់​កាបូប​លុយ​ចំនួន​២​លើក​។ ក្មេង​វង្វេង​ម្តាយ​កើត​ឡើង​៥៨​លើក ស្មើនឹង​៦០​នាក់ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ប្រកាស​រកឃើញ និង​ប្រគល់ជូន​អាណា​ព្យាបាល​វិញ​៥៧​នាក់ នៅសល់តែ​៣​នាក់ មិន​ទាន់​រក​អាណាព្យាបាល​ឃើញ​។ ផ្ទុះ​កំប៉ុង​ហ្គាស​១​លើក នៅ​តំបន់​អា​៣ បណ្តាលឲ្យ​រង​របួស​ស្ត្រី​ម្នាក់​។ បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដែល​លក់​អាវ​រងា​មាន​អក្សរ Police និង​Army ដក​ហួត​បាន​ចំនួន​៧​អាវ ព្រមទាំង​បាន​ឃាត់​ជន​ពាក់អាវ​នេះ​ចំនួន ៣០៣ នាក់ (​ស្រី​២៧​នាក់​) ដោយ​អនុញ្ញាត​ឲ្យ​ដើរ​កម្សាន្ត​វិញ​ក្នុង​តំបន់​កម្សាន្ត​នានា បន្ទាប់ពី​ធ្វើ​ការអប់រំ​ណែនាំ និង​ធ្វើ​កំណត់ហេតុ​ដក​ហួត​រួច​(៣០៣​អាវ​)​។ ករណី​នេះ​ពុំ​មាន​ប្រតិកម្ម​អវិជ្ជមាន​ណាមួយ​ពី​សំណាក់​ពលរដ្ឋ​ដែល​យើង​បាន​អប់រំ​ដក​ហួត​អាវ​ឡើយ​។ បញ្ឈប់​តំបន់​កម្សាន្ត​៤​គោលដៅ ក្នុង​តំបន់​អា​៩ ដែល​ដាក់​ទឹក​ក្នុង​បា​ឡុង​បង្ហោះ​ជាមួយ​ចរន្ត​អគ្គិសនី ហើយ​ស្រក់​ទឹក ដែល​អាច​បណ្តាល​ឲ្យ​ឆក់​។​

​លោក​ឧត្តមសេនីយ៍ឯក បានបញ្ជាក់​ថា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័​ន្ធ ក្នុងករណី​វិធាន​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព បាន​ធ្វើឲ្យ​ស្ថានភាព​ទូទៅ​នៅ​ថ្ងៃ​ទី​៣ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នៅតែ​មាន​លក្ខណៈ​ល្អប្រសើរ ដោយ​ពុំ​មាន​ហេតុការណ៍ ព្រឹត្តិការណ៍​អសន្តិសុខ​កើតឡើង​បង្ក​ភាពភ័យខ្លាច ឬ​មាន​ផលប៉ះពាល់​ដល់​ទិដ្ឋភាព​រួម​នៃ​ការ​ប្រារព្ធ​ពិធី​ឡើយ​។ អាស្រ័យ​ដោយ​អាកាសធាតុ​អំណោយផល បាន​ជំរុញ​ប្រជាពលរដ្ឋ​មក​ចូល​កម្សាន្ត​សប្បាយ​នៅ​តាម​គោលដៅ​នានា ក្នុង​តំបន់​ប្រារព្ធ​ពិធី មាន​ការកើនឡើង​ជាង​ថ្ងៃ​ទី​ពីរ ដែល​បណ្តាល​បង្ក​ឲ្យមាន​ការកកស្ទះ​នៅ​គោលដៅ​មួយ​ចំនួន ប៉ុន្តែ​ក្រោម​ការសម្របសម្រួល​ដោះស្រាយ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ការពារ​នៅ​តាម​គោលដៅ​នី​មួយៗ បាន​ធ្វើឲ្យ​យើង​រក្សា​បាន​សណ្តាប់ធ្នាប់​ជា​ទូទៅ​៕

 

Filed in: ព័ត៌មានជាតិ