សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សំរាម​និង​កាកសំណល់​ផ្សេងៗ​នៅ​រាយ​ពាសពេញ​ផ្លូវ និង​នៅ​ច្រាំងទន្លេ ,​សួនច្បារ​ទីលាន​សាធារណៈ បញ្ចប់​ពិធី​អ៊ុំ​ទូក​ភ្លាម​និង​ស្អាត​

សំរាម​និង​កាកសំណល់​ផ្សេងៗ​នៅ​រាយ​ពាសពេញ​ផ្លូវ និង​នៅ​ច្រាំងទន្លេ ,​សួនច្បារ​ទីលាន​សាធារណៈ បញ្ចប់​ពិធី​អ៊ុំ​ទូក​ភ្លាម​និង​ស្អាត​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៣ នៃ ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បាន បញ្ចប់​ទៅ​មាន​សំរាម​និង​កាកសំណល់​ផ្សេងៗ​នៅ​រាយ​ពាសពេញ​ផ្លូវច្រាំ​ទន្លេ សួនច្បារ​ទីលាន​សាធារណៈ​ក្រៅពី​ធុងសំរាម ក្ដី​តែ​ក្នុង​យប់​នោះ ក្រុមការងារ រដ្ឋបាល​រាជធានី ភ្នំពេញ និង​ធ្វើ​ការប្រមូល​សំរាម​និង​ការបាញ់ទឹក​លាង​សំអាត​ផ្លូវ យ៉ាង​ស្អាត​ភ្លាម នៅ​គ្រប់​ទីតាំង​នៃ​ការ​ប្រារព្វ​ពិធី​នៅ ព្រលឹម​ថ្ងៃ​ទី​៤​ខែវិច្ឆិកា នេះ​។​ការសហការណ៍​គ្នា​បាន​យ៉ាង​ល្អ​រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​ក្រុមហ៊ុន​ស៊ីន​ទ្រី រួម​និង​ការចូលរួម​យ៉ាង​ល្អ​ពី​ប្រជាពលរដ្ឋ ។​

​នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹងពី លោក​សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ នៃ​មន្ទីរ​សា​ធា រណ​ការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​នេះ​។

​លោក សំ សាមុត  បាន​បញ្ជាក់​ឲ្យដឹងថា​៖ កម្លាំង​អ្នក​បោសសំអាត​មាន​ជាង​៣០០​នាក់ ទាំង​៣​ថ្ងៃ នៃ​ព្រះ​ពិធីបុណ្យ​អំ​ទូក បណ្តែត​ប្រទីប អក​អុំ​បុក​និង សំពះ​ព្រះ​ខែ​នេះ ក្រុមការងារ​របស់​លោក​បាន​ប្រតិ បត្តិការណ៍​បោសសំអាត​សំរាម​និង​កាកសំណល់​នៅ​គ្រប់​ទីតាំង​នៃ​កន្លែង​ប្រារព្វ​ពិធី ដោយ​ចាប់ផ្តើម​ពី​ម៉ោង ១២​យប់​ថ្ងៃ​ទី​២ ,៣,៤, វិច្ឆិកា រហូតដល់​ម៉ោង​៧​ព្រឹក​ទើប​ហើយ ការងារ​នេះ​បាន​បញ្ចប់​ទៅ​បាន​យ៉ាង​ល្អ​ទៅ​នឹង​ផែនការ​ដែល​អភិបាល​រាជធានី ភ្នំពេញ លោក​ឃួង ស្រេង បានដាក់ចុះ​។​

​មន្ត្រី​គ្រប់គ្រង​កាកសំណល់​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា​៖ សំរាប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក      ក្នុង​រយៈពេល​៣​ថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ផ្នែក​ពាក់ព័ន្ធ មាន​កម្លាំង ប្រមូល​សំរាម​ក្នុង​តំបន់​ព្រះរាជ​ពិធី​នេះ​មាន​ចំនួន​៥៨០​នាក់ រថយន្ត​៦៥​គ្រឿង និង​រទេះអូស​៥០​គ្រឿង ដោយ​ចែកចេញជា​ពីរ​វេន គឺ​វេន​ទី​១​ពេល​ថ្ងៃ ចាប់​អនុវត្ត​ពី​ម៉ោង​៥​ព្រឹក រហូតដល់​ម៉ោង​៤​ល្ងាច និង​វេន​ទី​២​ពេលយប់ ចាប់ពី​ម៉ោង​១១ យប់​រហូតដល់​ម៉ោង​៧​ព្រឹក ហើយ​វេន​នី​មួយៗ​មាន​មេការ ត្រួតពិនិត្យ​ការប្រមូល​សំរាម​នៅ​ជុំវិញ​តំបន់​ព្រះរាជ​ពិធី​ទាំង​ពីរ​វេន​សរុប​ជិត​ជិត​២០​នាក់​ថែមទៀត​។

​លោក ដួង ចាន់​សា​រ៉ា​ត ប្រធាន​អង្គភាព​លូទឹក នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏​បាន​ដឹកនាំ​ក្រុមការងារ​របស់​លោក ចុះ​ប្រតិបត្តិការ បាញ់​ទឹក​លាង​សំអាត នៅ​គ្រប់​ទីតាំង​នៃ​កន្លែង​ប្រារព្វ​ពិធី​នេះ​ផងដែរ ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៥​ព្រឹករ ហូត​ដល់​ម៉ោង​១០​ព្រឹក​ដោយ​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​ចំនួន​៥​គ្រឿង​ទាំង​នៅ​ត្រើយ​ខាងលិច​ក្នុង​ទីតាំង​ប្រារព្ធ​ពិធី​និង​ត្រើយ​ខាងកើត ។​

​សូមបញ្ជាក់​ថា​៖  អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ត្រៀមកម្លាំង​៦០០​នាក់​រថយន្ដ ៦៥​គ្រឿង រទេះអូស​សំរាម​៥០​គ្រឿង ធុង សំរាម​និង​កញ្ឆេរ​ចំនួន​១៣០០ ដើម្បី​ធានា​នៃ​ការប្រមូល​សំរាម​ឲ្យបាន​ទាន់​ពេល ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អុំ​បុក​និង សំពះ​ព្រះ​ខែ​ក្នុង​រយៈពេល​៣ ថ្ងៃនេះ​៕

 

Filed in: ព័ត៌មានជាតិ