សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ហ៊ុន ម៉ា​ណែ​ត និង​ជំទាវ ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោចុះ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ជិត​៣០០០​នាក់​នៅ​ស្រុ​ពេជ្រ​ដា​

​លោក​ហ៊ុន ម៉ា​ណែ​ត និង​ជំទាវ ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោចុះ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ជិត​៣០០០​នាក់​នៅ​ស្រុ​ពេជ្រ​ដា​

ខេត្ត​មណ្ឌល​គី​រី ៖ បើទោះបីជា​ខេត្ត​នេះ មាន​ចម្ងាយ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​យ៉ាងណាក៏ដោយ ក៏​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ បាន​ចុះ​បំពេញ​បេសកកម្ម​ចុង​ក្រោយ​ប្រចាំឆ្នាំ​២០១៥​របស់ខ្លួន តាមរយៈ​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជិត​៣០០០​នាក់ ដោយ​ឥតគិតថ្លៃ​នៅ​ស្រុក​ពេជ្រ​ដា នៃ​ខេត្ត​ភាគ​ឥសាន​មួយ​នេះ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៥ ។​

​សកម្មភាព​មនុស្សធម៌​នេះ ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​ ​តេ​ជោ និង​លោកជំទាវ និង​មាន​ការចូលរួម​ពី​អាជ្ញាធរ ខេត្ត ស្រុក ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក ក្រុម​ការ​រងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​យុវជន ផ្នែក​ដែល​ក្រុមហ៊ុន អង្គការ ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ ។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ស្រប​ពេល​ប្រទេស​មាន​សុខសន្តិភាព រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ និង​ខិតខំ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​ទូទាំង​ប្រទេស ព្រមទាំង​បាន​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។​

​ជាក់ស្តែង ក្រុម​ការ​រងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ បាន​ចុះ​ធ្វើ​សកម្មភាព​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ដែល​សកម្មភាព​នេះ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការលើកកម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ​។​
​ដោយ ៖ ហ៊ិ​ន​សុគ​ន់​

 

2015_11_16a (1) 2015_11_16a (2) 2015_11_16a (3) 2015_11_16a (4) 2015_11_16a (5) 2015_11_16a (6) 2015_11_16a (7)

Filed in: ព័ត៌មានជាតិ