សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ រឿង​ឈ្មោះ លោក ឌី​ន ត្រូវជា​ប្អូន​របស់​លោក ថោង វ៉ាន់​វី​រ៉ា​វុឌ្ឍី នា​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ល្បីល្បាញ​ខាង​ដេញ​ប្រ​ម៉ាញ់ រថយន្ត​ដឹកឈើ​ទារប្រាក់​

​បែកធ្លាយ រឿង​ឈ្មោះ លោក ឌី​ន ត្រូវជា​ប្អូន​របស់​លោក ថោង វ៉ាន់​វី​រ៉ា​វុឌ្ឍី នា​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ល្បីល្បាញ​ខាង​ដេញ​ប្រ​ម៉ាញ់ រថយន្ត​ដឹកឈើ​ទារប្រាក់​

​កំពង់ឆ្នាំង ៖  ក្រុម​ឈ្មួញ​ឈើ​បាន​ខ្សឹប​ថា មេព្រៃ​កំពង់ឆ្នាំង​មួយរូប ឈ្មោះ ឌី​ន​ថ្មីៗ​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់​រថយន្ត​តូ​រី​ស​ពណ៌​ផ្ទៃមេឃ​កែច្នៃ​លួច​បង្កប់​ឈើ​ប្រណីត​ធ្នង់​មួយគ្រឿង​(​ធ្យូង​ពីលើ ធ្នង់​ពីក្រោម​) ស្ថិតនៅ​ចំណុច​សង្កាត់រដ្ឋបាល​ព្រៃឈើ​បរិបូរណ៍ ក្នុង​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​ហើយ​ជំរិត​ទារប្រាក់​ទាំង​កណ្តាលថ្ងៃត្រង់​ចំនួន ២០០០$(​ពីរ​ពាន់​ដុល្លា​)​បើ​មិន​បាន គេ​នឹង​មាន​វិធានការ​បញ្ជូន​ឡាន​ដឹកឈើ​នេះ​ទៅ​ថ្នាក់លើ​។​

​លោក​ឌី​ន បានធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​តាំងពី​១១​ព្រឹក រហូតដល់​ម៉ោង​៣​រសៀល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ទើប​ឈ្មួញ​យល់ព្រម​ប្រគល់​លុយ​តាម​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​អ៊ី​ម៉ាន់​នី​(E-money) ឲ្យ​លោក​ឌី​ន ដើម្បី​ថ្នូរ​នឹង​ការដោះលែង​ឲ្យ​បន្តដំណើរ​ទៅ​ដោយ​រលូន ។

​ប្រភព​បាន​បន្ត​អោយដឹងថា​ការដែល​លោក​ឌី​ន ជំរិត​ប្រាក់​រហូតដល់​២​ពាន់​ដុល្លារ​ពី​ម្ចាស់​រថយន្ត​ដឹកឈើ​ខាងលើ ដោយសារ កាល​ពី​គ្រា​កន្លង​មក​ជា​ញឹកញាប់ រថយន្ត​នេះ​ចូល​បង់លុយ​ឲ្យ​គាត់​តែ​៤​ទៅ​៥​ពាន់​រៀល​ប៉ុណ្ណោះ ដោយ​កុហកថា ជា​ឡាន​នេះ​ដឹក​តែ​ធ្យូង ដឹក​អុស ប៉ុណ្ណោះ​។​លុះ​មកដល់ពេលនេះ ត្រូវ​បែកការណ៍ ថា​ដឹក​ឈើប្រណិត​ទើប​លោក​ឌី​ន ក៏​ធ្វើ​សកម្មភាព​ទារ​លុយ​សរុប​ស្រង់ដើម​តែម្តង​។
​ប្រភព​ខ្សឹប​ប្រាប់​អោយដឹង​ទៀត​ថា លោក​ឌី​ន ត្រូវជា​ប្អូន​របស់​លោក​ថោង វ៉ាន់​វី​រ៉​វុឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង តែ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា តើ​លោក​ឌី​ន ជា​មេព្រៃ​កំពង់ឆ្នាំង​ពិត ឬ​មិន​ពិត​នោះទេ​។

​ពាក់ព័ន្ធ​និង​សេចក្តីរាយការណ៍​ពី​ប្រភព​ព័ត៌មាន​ខាងលើ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៧ អ្នក​ដែល​មាន​លេខ​ទូរ​សព្ទ័​លើ​ប័ណ្ណ​វេរ​លុយ​អ៊ី​ម៉ា​នី​បាន​អោយដឹងថា រូបគាត់​ពិតជា​បាន​វេរ​លុយ​ចំនួន​២០០០​ដុល្លា​អោយ​បុរស​ម្នាក់​ដែល​អះអាង​ថា​ជា​មេព្រៃ​កំពង់ឆ្នាំង ឈ្មោះ ឌី​ន កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧​ពិតមែន ដោយ​ក្រដាស់​វេ​លុយ​មួយ​សន្លឹក​មាន​ទឹកប្រាក់​ចំនួន​១០០០$ និង​មួយ​សន្លឹក​ទៀត​មាន​ទឹកប្រាក់​១០០០​ទៀត​។

​ករណីនេះ លោក ហោ ដា​រ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដែល​មាន​សមត្ថកិច្ច​គ្រប់គ្រង​នៅ​ចំណុច​ដែល​ឃាត់​រថយន្ត​ជម្រិត​យក​ប្រាក់​នោះ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៧ នេះ ពេល​អ្នកកាសែត​សួរ​បំភ្លឺ លោក​បាន​ធ្វើ​ការបដិសេធ​ថា​លោក​មិន​បាន​ដឹង​ឡើយ ។

​ដោយឡែក លោក ថោង វ៉ាន់​វី​រ៉ា​វុឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ន បាន​ប្រាប់​អ្នកកាសែត​ថា ករណី​នេះ​លោក​នឹង​ធ្វើ​ការស្រាវជ្រាវ​តែ​មកដល់​ពេល​នេះ​ស្ងាត់ឈឹង ។​

​គួររំលឹកថា ៖ ករណី​ឈ្មោះ ឌី​ន ដែល​អះអាង​ថា ជា​មេព្រៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ឃាត់​រថយន្ត​ដឹក​ឈើប្រណិត​ជំរិត​ទារ​ប្រាក់​នេះ​មិនមែន​ទើបតែ​កើត​មាន​មួយ​លើក​នេះ​ទេ គឺ​បាន​កើតមាន​ជាច្រើន​លើក​មក​ហើយ ដូចជា​កាលពី​ប៉ុន្មាន​ខែ​មុន ក្នុង​អំឡុង​ខែ​មិថុនា​/២០១៧/​ឈ្មោះ​ឌី​ន នេះ​បាន​ឃាត់​រថយន្ត​យី​ដឹក​ឈើប្រណិត​ជំរិត​ទា​ប្រាក់​ចំនួន​៣០០០$(​បី​ពាន់​ដុល្លា​)​ចំណុច​ស្នាក់​រដ្ឋបាល​ព្រឈើ​ស្រុក​បរិបូរណ៍​(​ត្រពាំង​ចាន់​)​នេះដែរ​។

​លុះ​ក្រោយមក​រយៈពេល​បាន​ប៉ុន្មាន​៣​ថ្ងៃ​ក៏​បាន​ចាប់​រថយន្ត​យី​ឌុប​ដឹក​ឈើប្រណិត​មួយគ្រឿង​ទៀត​ជំរិត​ទា​ប្រាក់​ដែល​ប្រមាណ​៣០០០$​ទៀត​ដែល​មាន​ម្ចាស់​ឈ្មោះ​ថា​ចែ​នី​នៅ​ខេត្ត​ពោធិ៍សាត់ ប៉ុន្តែ​ត្រូវបាន​បែកការ​ដល់​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ទើប​លោក​ថោង វ៉ាន់​វី​រ៉ាវុ​ឌ្ឍី​បញ្ជារ​អោយ​ចាប់​តែ​ម្ដង​ទៅ​។

​ករណី​មេព្រៃ​កំពង់ឆ្នាំង​ឈ្ម្មោះ​ឌីន​ល្បី​ខាង​ដេញ​ប្រ​ម៉ាញ់​ចាប់​រថយន្ត​ដឹកឈើ​ជំរិត​ទារ​ប្រាក់​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​និង​ដាក់​ការសង្ស័យថា​មាន​ប្រយោជន៍​ដល់​ថ្នាក់លើ​ហើយ​ទើប​មិន​មាន​ការដក​ឬ​ដូរ​បុគ្គល​ឈ្មោះ​ឌី​ន​នេះ​ចេញពី​អង្គភាព​បែបនេះ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់