សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជំនួញ​ក្រញូង​ចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​សង្ស័យ​ជាប់ទាក់​ទិននិង​មន្ត្រី​ប្រចាំ​ច្រក​?

​ជំនួញ​ក្រញូង​ចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​សង្ស័យ​ជាប់ទាក់​ទិននិង​មន្ត្រី​ប្រចាំ​ច្រក​?

បន្ទាយមានជ័យ ៖ មន្ត្រី​គយ ប្រចាំ​ទីលាន ត្រួតពិនិត្យ​ទំនិញ នាំចូល​ពី​ថៃ ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ធ្វើ​ការឆែកឆេរ រកឃើញ​ឈើ​គ្រញូង ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ថៃ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បង្កប់​ក្រោម​ស្បែកជើង​ជជុះ​៦​កា​រ៉ុង កាលពី​វេលា​ម៉ោង ជិត​១​ព្រឹក ថ្ងៃទី​១ ខែវិច្ឆិការ ឆ្នាំ​២០១៧​ហើយ​បាន​យកមក បង្ហាញ ជា​សាធារណៈឲ្យ​កាសែត​ថត នៅ​រសៀល​ថ្ងៃ​ដដែល ក្រោម​វត្តមាន លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។

​ក្រោយ​ធ្វើ​កំណត់ហេតុ និង​ថ្លឹង​ឈើ​ក្រញូង​រត់ពន្ធ​នេះ​មាន​ចំនួន​១៥​ដុំ ស្មើ​និង​១៤១​គីឡូក្រាម​។ មន្ត្រី​ជំនាញ​អះអាងថា ក្រោយ​ធ្វើ​កំណត់ហេតុ​រួច នឹង​ក​សា​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។​
​ទោះជា​យ៉ាងណា ជន​ក្រុម​ជនសង្ស័យ គ្រាន់តែ​សមត្តកិច្ច​ចាប់ផ្តើម​រើ​រទេះក៏ រត់គេចខ្លួន​អស់​។

​មាន​សេចក្តីរាយការណ៍​ថា​៖ ជំនួញ​ឈើ​គ្រញូង​ពី​ថៃ ឆ្លង​ការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត កើតមាន​ជា​យូរ​មក​ហើយ​មិនមែន​ទើប​ចា​បើ​បាន​នេះ​ទេ​។ កន្លង​ទៅ​ថ្មីៗ​នេះ ក៏​មាន​សេចក្តីរាយការណ៍​ថា ខាង​ភាគិ​សមត្ថកិច្ច​ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ខ្លង​លឹក ស្រុក​អារញ្ញ ឈម​ទឹកដី​កម្ពុជា ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ក៏​ធ្លាប់​ចាប់​បាន​ឈើ​គ្រញូង​១​រទេះ​បាន​ចំនួន​៨​ផ្ទាំង​ផងដែរ​។​ប្រជាពលរដ្ឋ​និយាយថា​ជំនួញ​ឈើ​ក្រញូង​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែ​ត​យូៗ​ចាប់​បាន​ម្តង​!៕

 

Filed in: ព័ត៌មានជាតិ