សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់បាន សាច់ក្រក​ប្រហិត​នាំចូល​ពី​សៀម​តាម​ច្រក​អូរ​រំដួល​គ្មាន​ច្បាប់​ពីរ​ឡាន​យី​ឌុប​កុងតឺនឺរ័​!!

​ចាប់បាន សាច់ក្រក​ប្រហិត​នាំចូល​ពី​សៀម​តាម​ច្រក​អូរ​រំដួល​គ្មាន​ច្បាប់​ពីរ​ឡាន​យី​ឌុប​កុងតឺនឺរ័​!!

ខេត្ត​កំពង់ឆ្នាំង​៖ រថយន្ត​យី​ឌុប ឃ្លុប​កុងទឺន័រ​២​គ្រឿង ដឹក​ប្រភេទ​ប្រហិត​ពី​ប្រទេស​ថៃ​ឆ្លង​មក​កម្ពុជា​តាម​ច្រក អូរ​រំដួល ឋិត​នៅ​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​ត្រូវបាន​កម្លាំង​គណៈកម្មាធិកា​រ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ និង​មាន​ហានិភ័យ នៃ​ក្រសួង​មហាផ្ទៃ​ចាប់​ឃាត់ កាលពី​ម៉ោង​២​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​- ខេត្ត​កំពង់ឆ្នាំង​ព្រោះ​ការដឹក​សាច់ក្រក​ប្រហិត​នាំចូល​ពី​ទឹកដី​ថៃ គ្មាន​លិខិត​អនុញ្ញាតិ​អ្វី​ឡើយ ។​រថយន្ត​យី​ឌុប​ទាំង​ពីរ​គ្រឿង មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាល​ព​ណ៍ស កន្ទុយ​កុងទឺន័រ​ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​3D-6113 និង​មួយ​គ្រឿង​ទៀត​ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាល​ពណ៍​ប្រផេះ កន្ទុយ​ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​3D-4087​។

​អ្នកបើកបរ​២​រូប ទី​១-​ឈ្មោះ សេង ធា​រិទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ២-​ឈ្មោះ នេ​ត សូរិយ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ បាន​អោយ​សមត្តកិច្ច​ដឹងថា​៖ ពួកគាត់​ជា​អ្នក​ស៊ី ឈ្នួល​បើកបរ យក​កម្រៃ​កម្លាំង​ពលកម្ម​មួយ​ជើង ពី​១៥​ម៉ឹន​រៀល ទៅ​២២​ម៉ឹន​រៀល បូក​ជាមួយ​សោហ៊ុយ​បាយទឹក​។​អ្នកបើកបរ អះអាងថា​៖ ប្រហិត​ទាំងនេះ​បាន​យក​ទៅ​ស្តុក​ទុក​នៅ​ម្តុំ​ផ្លូវ​៥៩៨ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​រួច បន្ត​ចែកចាយ​តាម​បណ្តា​ផ្សារ​នៅ​រាជធានី​ភ្នំពេញ និង​ផ្សារ​ទំនើបៗ​ដូចជា ផ្សារ​អ៊ី​អន ផ្សារ​ឡាក់​គី​ជាដើម​។​ល​។

​នៅ​រសៀល ថ្ងៃ​ដដែល​គណៈកម្មការ​ចម្រុះ​រួម​ខាង​កម្លាំង​គណៈកម្មាធិកា​រ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ និង​មាន​ហានិភ័យ ខាង​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត ខាង​កាំកុងត្រូល ពេទ្យសត្វ និង​មាន​ការសម្របសម្រួល​កា​រងារ​ពី​លោក​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត កំពង់ឆ្នាំង​ក៏​បាន​រៀបចំ​ព្រួត​ពិនិត្យ​រួមគ្នា​នៅ​ក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត​។

​គេ​កំពុង​ឆ្ងល់​ថា​ឈ្មួញ​ណា​អី​ក៏​ថ្លើមធំ​ហ៊ាន​ដឹក​ប្រហិត​គ្មាន​លិខិត​អនុញ្ញាតិ​ដែល ងាយ​និង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទាំង​ឡាន​កុងតឺនឺ​រ័ចឹង​?

​តើ​មន្ត្រី​មាន​សមត្តកិច្ច​គ្រប់​ស្ថាប័ន​មានគយ​កាំកុងត្រូល​នៅច្រ​កអូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ធើ​ការ​អី​បានជា​បណ្តោយឲ្យ​មាន​ការនាំចូល​ទំនិញ​ដោយ​គ្មាន​លិខិតស្នាម​គ្មាន​ការត្រួតពិនិត្យ​ពី​ជំនាញ ចឹង​។​គិត​ទៅ​អា​ឈ្មួញ​នេះ​ថ្លើម​ដុះ​មមិស​ហ្ម៉ង​ឬក៏​មាន​ការ​ឃុបឃឹត​ពុករលួ​យ​?!!!​។​ចាំ​មើល​ថា​រកឃើញ​អ្នក​ទទួលខុសត្រូវ​ទេ​?៕

 

Filed in: ព័ត៌មានជាតិ