សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់​ឡាន​ដឹក​ឈើប្រណិត​ឧកញ៉ា សឹង្ហ សំអុល​រំលោភច្បាប់​បី​គ្រឿង​នៅ​ច្រក​សំពោ​ធ​បាន​មួយ​ដង្ហើម​ចង្រឹត​លែង​បាត់​!!

ឃាត់​ឡាន​ដឹក​ឈើប្រណិត​ឧកញ៉ា សឹង្ហ សំអុល​រំលោភច្បាប់​បី​គ្រឿង​នៅ​ច្រក​សំពោ​ធ​បាន​មួយ​ដង្ហើម​ចង្រឹត​លែង​បាត់​!!

​ក្រចេះ​ ៖ ​កាលពី​ថ្ងៃ​ទី​០១​ខែវិច្ឆិកា​ឆ្នាំ​២០១៧ វេលា​ម៉ោង ប្រមាណ​ជា ៤​ល្ងាច មាន រថយន្ត​យី​ឌុ​ក​ចំនួន​៣​គ្រឿង ដែល​តាម សេចក្តីរាយការណ៍​ថា​៖​ជា​របស់​ឧកញ៉ា​ឈ្មួញ​ឈើ​ឈ្មោះ​សឹង្ហ សំអុល​ប្រធាន​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ដ៏​ល្បីឈ្មោៈ បាន​ដឹក​ជញ្ជូន ឈើប្រណិត​ចេញទៅ​ស្រុក​យួន​យ៉ាង​ងងើល​ដោយ​គេ​គិតថា ក្នុងស្រុក​ស្នួល​នេះ​សុទ្ធតែ​ជា​គ្នា​គេ​។ បានជា​គេ​ថា ងងើល​ព្រោះ​បើ​តាម​ប្រភព​ព័ត៌មាន បាន​ប្រាប់ថា​៖​នៅ ក្នុង​ចំណោម​រថយន្ត យី​ឌុ​ក​ដឹក​ឈើប្រណិត​ទាំង​បី​គ្រឿង​ដែល​ក្នុង​ឡាន​យី​ឌុ​ក​មួយ​គ្រឿង​ផ្ទុក​ឈើ មិនតិច​ជាង​៥០​ម៉ែត្រគូប​នោះ​គឺ មានតែ​មួយ គ្រឿង​ប៉ុណ្ណោះ​ដែល​មាន​ច្បាប់​អនុញ្ញាត្តិ​ចំណែក​ពីរ​គ្រឿង​ទៀត​គឺ​គ្មាន​លិខិត​អនុញ្ញាត្តិ ឡើយ គឺ​លោត​ឆត្រ័ ។

​ជាក់ស្តែង​ក្រោយ​ពី​ប៉េអឹម​និង​មន្ត្រី​អង្គការ​ស្ទាក់​ឃាំ​តត្រួតពិនិត្យ​ច្រក​សំ​ពោធ ភូមិ សំ​ពោធ ឃុំ ឃ្សឹ​ម ស្រុក ស្នួល ខេត្ត​ក្រចេៈ តាម​ការវាស់វែង​គឺ​ឃើញថា ចំនួន​សរុប​ទាំង​បី​យី​ឌុប​នេៈ​ដឹក​ឈើលើស​ចំនួន​ច្បាប់​កំណត់​ប្រមាណ​ជា​១០០​ម៉ែត្រគូប​ណុះ​។​តែ​ក្រោយ​ពី​ឃាត់​រាប់​ឈើ​បាន​មួយ​ដង្ហើម​ចង្រឹត  ក៏​មាន​ការអន្តរាគមន៍​ពី​មន្ត្រី​មាន​ឥទ្ធិពល​ឲ្យ​នាំ​រថយន្ត​យី​ឌុ​ក​ទាំង​បី​គ្រឿង​នេៈ​ត្រូវបាន​នាំយក​ទៅ​កាន់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល​ដើម្បី​ត្រួតពិនិត្យ​ឯកសារ ។

​តែ​ពេល​មក ដល់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល​មិនបាន ដប់​នាទី​ផង រថយន្ត​យី​ឌុ​ក ទាំង​បី​គ្រឿង​នេៈ​បាន​បើក​រត់គេច​ដោយ​គ្មាន​ការអន្តរាគមន៍​ពី​មន្ត្រី​ជំនាញ​ណាមួយ​ឡើយ​។ ជាមួយគ្នា​នោះ​ដែរ​វា​បែ​ជា មាន​មន្ត្រី កងរាជអាវុធហត្ថ​ស្រុក​ស្នួល​ជាច្រើន​នាក់​(​ដែល​គេ​ជឿ​ថា​មក​តាម​បញ្ជារ​ចៅហ្វាយស្រុក​) មក​ឃាត់​សួរនាំ​រក​លិខិត​បេសកកម្ម​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នឹង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ទៅវិញ តែ​ពួកគេ​បាន​បណ្តោយ អោយ​ឡាន​យី​ឌុ​ក​ដឹកឈើ​ខុសច្បាប់ ទាំង​បី​គ្រឿង រត់គេច​ពី​ច្បាប់​បាន​យ៉ាង​រលូន​??​។

​សូមបញ្ជាក់​ថា​ឧកញ៉ា សឹង្ហ សំអុល​ត្រូវបាន​គេ​កត់សម្គាល់​ថា​ជា​ឈ្មួញ​ឈើប្រណិត​ជើង​ខ្លាំង​ព្រោះ​សូម្បី​តែ​តេជោ​សែន​ដែល​ចង្អុល​កន្លែង​ណា​ឆេះ​កន្លែង​ហ្នឹង​លើក​ឈ្មោះ​អុល​នៅក្នុង​អង្គប្រជុំ​គណរដ្ឋមន្ត្រី​ហើយ​ក៏​គ្មាន​អាណា​ហ៊ាន​ធើ​អី​ឡើយ​។​ស្ងាត់​តែ​មួយ​រយៈ​អុល​ចេញ​រកស៊ី​ឈើប្រណិត​វិញ​ដដែល​អាណា​ធើ​អី​អុល​!!​។ នេះ​បាន​គេ​ហៅថា​ស្រុក​រំដួល​មែន​មិនមែន​ស្រុក​ស្នួល​ទេ​!!​។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់