សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ហ៊ុន​ម៉ា​ណែ​ត​និង​លោក​ម៉ែន​ណា​ឌឺ​គ្នា​ទៅវិញទៅមក​!!

លោក​ហ៊ុន​ម៉ា​ណែ​ត​និង​លោក​ម៉ែន​ណា​ឌឺ​គ្នា​ទៅវិញទៅមក​!!

ភ្នំពេញ​ ៖ ​ថ្មីៗ​នេះ ​គេ​បានឃើញ​សង្គ្រាម​សារ​ឆ្លងឆ្លើយ​ឌឺ​គ្នា​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​រវាង​លោក​ឧត្តមសេនីយ៍​ហ៊ុន​ម៉ាណែត​និង​លោម​ម៉ែន​ណាត​ដែល​ជា​សកម្មជន​បក្ស​ប្រឆាំងរ​ស់​នៅ​ក្រៅប្រទេស​។​អ្នកលេង​ហ្វេ​ក​បុក​មាន​គណនីយ៍​ហ្វេស​ប៊ុក ឈ្មោះ ម៉ែន ណាត ដែល​មាន​អាស្រ័យដ្ឋាន​នៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​លោក​លោក​ឧត្តមសេនីយ៍​ហ៊ុន​ម៉ាណែត​បុត្រា នាយករដ្ឋមន្ត្រី​តេជោ​ហ៊ុន​សែន​បបួលភ្នា​ល់​គ្នា​ដាក់លុយ ២០០​លាន​ដុល្លារ ឲ្យទៅ  លោក ម៉ែន ណាត  ទាំងអស់ ប្រសិនបើ រកឃើញ​ភស្តុតាង ថា​លាក់​លុយ នៅ​ធនាគារ​មួយ​ឈ្មោះ BNP នៅ​ប្រទេស​បារាំង ។​

​អា​ខោ​ន ឈ្មោះ Hun Manet  បាន​ស​សេរ​សារ​បង្ហោះ​នៅ​ថ្ងៃទី​៣១​តុលា​នេះ​ថា   «​ថ្មីៗ​នេះ​លោក ម៉ែន ណាត ដែល​តាំងខ្លួន​ជា​អ្នកក្លាហាន​ក្នុង​ការបញ្ចេញ​ពត៌មាន​នានា បាន​បង្ហោះ​ព័ត៌មាន​មួយ​ដែល​ចោទថា   ខ្ញុំ​មាន​លាក់​លុយ ២០០​លាន​ដុល្លា  នៅ​ធនាគារ​មួយ​ឈ្មោះ BNP នៅ​ប្រទេស​បារាំង និង​បាន​កំពុង​ដេញថ្លៃ​ទិញ​អគារ​ទីស្នាក់ការ​បក្ស Le Parti Socialiste ដែល​គាត់​ចោទ​ថា​ខ្ញុំ ហ៊ាន​ដេញថ្លៃ​ដល់​ជាង   ៥៨ លាន​អឺរ៉ូ​ឯណោះ​ផងដែរ »​។​

​លោក​ហ៊ុន​ម៉ា​ណែ​ត បញ្ជាក់ថា   នេះ​មិនមែន​ជា​រឿង​ទីមួយ​ទេ ដែល​លោក ម៉ែន ណាត និង​ក្រុម​របស់​គាត់​បាន​ប្រឌិត​ឡើង​ក្នុង​ចេតនា​មួលបង្កាច់ ញុះញង់ បំផ្លាញ​កិត្តិយស​អ្នកដទៃ ដើម្បី​កេងចំណេញ​នយោបាយ​។​ក្នុងនាម​ជា​កូនប្រុស ខ្ញុំ​មិន​ចង់​និយាយ​អ្វី​វែងឆ្ងាយ​ទេ​។ ខ្ញុំ​ចង់​ភ្នាល់​តែម្តង​ជាមួយ​លោក ម៉ែន ណាត ដែល​បាន​ចោទ​ថា​ខ្ញុំ​មាន​លុយ​រាប់លាន​ដុល្លា​ទុក​នៅ​ធនាគារ​បារាំង ហើយ​និង​កំពុង​ចូលរួម​ដេញថ្លៃ​អគារ​ក្នុង​តម្លៃ​រាប់​លាន​អឺរ៉ូ​នោះ​។​ការ​ភ្នាល់​នោះ​គឺ​៖ ខ្ញុំ​ផ្តល់​រយៈពេល​២​សប្តាហ៏​អោយ​លោក ម៉ែន ណាត បង្ហាញ​ឯកសារ​ជា​ភស្តុតាង​ដែល​បញ្ជាក់ថា​៖ ១) ខ្ញុំ​មាន​លាក់​លុយ​២០០​លាន​ដុល្លា​នៅ​ធនាគារ BNP នៅ​បារាំង  ២) ខ្ញុំ​មាន​ឈ្មោះ​ដេញថ្លៃ​អគារ Le Parti Socialiste ដូចដែល​លោក​បាន​ចោទ​។​

ឯកសារ​ទាំងនោះ​យើង​អាច​ស្នើសុំ​អោយ​ស្ថានទូត​បារាំង​នៅ​កម្ពុជា ឬ​ស្ថានទូត​កម្ពុជា​នៅ​បារាំង សុំ​អោយ​ធនាគារ  BNP ឬ អ្នករៀបចំ​ដេញថ្លៃ អគារ​នោះ​បញ្ជាក់​ជា​ផ្លូវការ​បាន ថា​ជា​ឯកសារ​ពិត​ឬ​មិន​ពិត​។
​បើ​លោក ម៉ែន ណាត មាន​ឯកសារ​ដែល​បញ្ជាក់ថា​ខ្ញុំ​ពិតជា​មាន​ប្រាក់​និង​កំពុង​ដេញថ្លៃ​អគារ​ដូចដែល​លោក​ចោទប្រកាន់​មែន ខ្ញុំ​ហ៊ាន​៖១) ប្រគល់​លុយ​ទាំងអស់ ដែល​លោក​ចោទ​ខ្ញុំ​ថា​មាន​នោះ​អោយទៅ​លោក ២) ខ្ញុំ​នឹង​ធ្វើ​កិច្ចសន្យា​ជា​សាធារណៈ​ថា​ខ្ញុំ​នឹង​ឈប់​ប្រឡូក​ក្នុង​នយោបាយ​អស់​មួយជីវិត ។   ប៉ុន្តែ​បើ​លោក ម៉ែន ណាត មិន  ហ៊ាន​ភ្នាល់ ឬ​មិន​អាច​ផ្តល់​ភស្តុតាង​ពិតប្រាកដ​ដើម្បី​បញ្ជាក់​តាម​ការ​ចោទ​របស់​លោក​ទេ ខ្ញុំ​សុំអោយ​លោក ម៉ែន ណាត​៖   ១) ធ្វើ​លិខិត​សុំ​ទោស​ខ្ញុំ​ជា​សាធារណៈ​២) ធ្វើ​កិច្ចសន្យា​ជា​សាធារណៈ​ថា​លោក​នឹង​ឈប់​ប្រឡូក​ក្នុង​នយោបាយ​តាម​គ្រប់​រូបភាព អស់​មួយ​ជីវិត​។

ខ្ញុំ​មិន​ខ្លាច​នឹង​ភ្នាល់​ទេ ព្រោះ​ខ្ញុំ​គ្មាន​អ្វី​ត្រូវ​លាក់បាំង​ចំពោះ​ការចោទប្រកាន់​របស់​លោក ម៉ែន ណាត ទេ​។​ខ្ញុំ​សង្ឃឹមថា​លោក ម៉ែន ណាត ដែល​តាំងខ្លួន​ជា​អ្នកក្លាហាន​នោះ​ហ៊ាន​ភ្នាល់​ជាមួយ​ខ្ញុំ​ដែរ ព្រោះ​បើ​តាម​អ្វី​ដែល​លោក​សរសេរ​នោះ​គឺ​លោក​បាន​អួតថា​មាន​ភស្តុតាង​អស់​ហើយ​សម្រាប់​យក​ឈ្នះ​ក្នុងការ​ភ្នាល់​គ្នា​នេះ​។  ប្រជាពលរដ្ឋ​ជាច្រើន​ក៏​កំពុង​រង់ចាំ​មើល​ដែរ តើ​អ្នកក្លាហាន​ដូច​លោក​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​ខ្លួន​សរសេរ​ឬទេ​?​។

ខ្ញុំ​សង្ឃឹមថា​លោក ម៉ែន ណាត ពិតជា​មាន​ចិត្ត​ជា​កូនប្រុស និង​មាន​ភាពក្លាហាន ទទួលខុសត្រូវ​ចំពោះ​ការសរសេរ​របស់​ខ្លួន ហើយ​មិនមែន​ជា​ជន​កំសាក និង​មិន​ហ៊ាន​ទទួលខុសត្រូវ​នោះទេ​។​ខ្ញុំ​នឹង​រង់ចាំ​ចម្លើយ​លោក ហើយ​បើ​លោក​មាន​ឯកសារ​ជា​ភស្តុតាង​ពិតប្រាកដ សូម​បង្ហាញ​មក​។ ឯកសារ​ទាំងនោះ​យើង​អាច​ស្នើសុំ​អោយ​ស្ថានទូត​បារាំង​នៅ​កម្ពុជា ឬ​ស្ថានទូត​កម្ពុជា​នៅ​បារាំង សុំ​អោយ​ធនាគារ  BNP ឬ អ្នករៀបចំ​ដេញថ្លៃ អគារ​នោះ​បញ្ជាក់​ជា​ផ្លូវការ​បាន ថា​ជា​ឯកសារ​ពិត​ឬ​មិន​ពិត​បាន​។​បើ​តាម​សារ​លោក​ឧត្តមសេនីយ៍​ហ៊ុន​ម៉ាណែត​អ្នកលេង​ហ្វេស​ប៊ុក​ខ្លះ​និយាយថា​លោក​ឧត្តមសេនីយ៍​ហ៊ុន​ម៉ាណែត​សឿង​មែន​ហើយ​ថា​លោក​ម៉ែន​ណាត​ចូល​ដល់​ផ្លូវ​ទា​ល់ហើយ​(​ស៊ិក​)​។

​លោក​ម៉ែន​ណាត​បាន​ឆ្លើយតប​ទៅ​និង​ការ សុំ​ភ្នាល់​របស់​កូនប្រុស ច្បង​របស់ សម្តេច​តេជោ ហ៊ុន វិញ ថា  ពួក​យើង​មិន​បាច់​ភ្នាល់​យក​ឈ្នះ​ចាញ់​គ្នា​ទេ តែ​ចង់​ប្រាប់​វិញ​ថា ពេល​មាន​ការផ្លាស់ប្តូរ​រដ្ឋាភិបាល មាន​អ្នកដឹកនាំ​ថ្មី យើង​នឹង​យក​ឯកសារ​ទាំងនោះ​មកឲ្យ​មើល​ជាក់​ជា​មិនខានឡើយ ហើយ​ពេលនោះ កុំ​ភ្លេច​រឿង​ភ្នាល់​នេះ​ឲ្យសោះ ម៉ា​ណែ​ត​? ។​

នៅ​ថ្ងៃ​ទី​៣១​តុលា​នេះ​បន្ទាប់​ពី លោក ម៉ែន ណាត   បាន​ស​សេរ សែ​ក្នុង​អា​ខោ​ន​ឈ្មោះថា «​សុវណ្ណ​ភូមិ ខ្មែរ​ថា   ៖ ហ៊ុន ម៉ា​ណែ​ត និយាយ​បោក​ក្មេង ឬ​បោក​អ្នកគាំទ្រ​ឲ្យ​ជឿ​ព្រោះ​ពួក​គេ​ខ្វះ​ការពិចារណា​។
១. ត្រូវ​យល់​ថា ការ​ភ្នាល់​នេះ គឺជា​រឿង​មិនអាច​កើត​ឡើង ព្រោះ ហ៊ុន ម៉ា​ណែ​ត ដឹងថា លោក ម៉ែន ណាត មិន​អាច​ធ្វើបាន​។​
២. ការរក ឬ​ស្នើសុំ​ឯកសារ​ណាមួយ​ពី​ស្ថានទូត ទាក់ទង​នឹង​ធនាគារ​ប្រទេស​ណាមួយ ឬ​អន្តរជាតិ​ណាមួយ អាច​ធ្វើទៅបាន​លុះត្រាតែ​រដ្ឋាភិបាល​ជា​អ្នកធ្វើ មាន​បណ្តឹង មាន​បញ្ហា​ច្បាស់លាស់​ដែល​អាច​ជា​ការ​គំរាម ជា​ការបង្ក​ហានិភ័យ​ឬ​រំលោភ​ច្បាប់​អ្វីមួយ ទើប​អាច​ធ្វើទៅបាន​។

ពោល​មិនមែន​អ្នកណា ក៏​អាច​សរសេរ​ទៅ​ស្នើសុំ​បាន​នោះ​ទេ​។ បើ​អ្នកណាៗ​ក៏​អាច​សរសេរ​ទៅ​ស្នើសុំ​មើល​បាន តើ​មុខរប​រកស៊ី​របស់​គេ​ទៅជា​យ៉ាងណា​? តើ​ច្បាប់​ប្រទេស​គេ​ការពារ​អ្នករកស៊ី​មានន័យ​ស្អី​? តើ​ទំនុកចិត្ត​អតិថិជន​ឲ្យ​ជឿ​ស្អី​? និយាយ​រួម​មិនបាច់​ដល់​បារាំង​ទេ ត្រឹម​ស្រុក​ខ្មែរ ខ្មែរ​ដូច​គ្នា តើ​យើង​អាច​សុំ​មើល​កុង​ធនាគារ​ន​ណា​ម្នាក់​បាន​ទេ​? គ្មាន​ផ្លូវ​ទេ​។ ដូច្នេះ​កុំ​និយាយ​ទាំង​ងងើល​បែបនេះ ម៉ា​ណែ​ត​។ តែ​ចង់​ប្រាប់​វិញ​ថា ពេល​មាន​ការផ្លាស់ប្តូរ​រដ្ឋាភិបាល មាន​អ្នកដឹកនាំ​ថ្មី យើង​នឹង​យក​ឯកសារ​ទាំងនោះ​មកឲ្យ​មើល​ជាក់​ជា​មិនខានឡើយ ហើយ​ពេលនោះ កុំ​ភ្លេច​រឿង​ភ្នាល់​នេះ​ឲ្យសោះ ម៉ា​ណែ​ត​?»​។

​សូម​រំលឹក​ថា កូនប្រុស ច្បង​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ា​ណែ​ត  បានប្រកាស​ភ្នាល់  ការប្រកាស​ភ្នាល់​របស់​កូនប្រុស ច្បង​របស់ សម្តេច តេ​ជោ បាន​ធ្វើឡើង បន្ទាប់​ពី​អ្នកលេង​ហ្វេ​ក​បុក ម្នាក់ ឈ្មោះ ម៉ែន ណាត បាន ចោទ លោក ហ៊ុន​ម៉ា​ណែ​ត លាក់​លុយ ២០០​លាន​ដុល្លា  នៅ​ធនាគារ​មួយ​ឈ្មោះ BNP នៅ​ប្រទេស​បារាំង និង​បាន​កំពុង​ដេញថ្លៃ​ទិញ​អគារ​ទីស្នាក់ការ​បក្ស Le Parti Socialiste ដែល​គាត់​ចោទ​ថា​ខ្ញុំ ហ៊ាន​ដេញថ្លៃ​ដល់​ជាង   ៥៨ លាន​អឺរ៉ូ​ឯណោះ​ផងដែរ​។

ផ្ដល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានបញ្ជាក់ ថា “​យើង​មិន​ដែល​ចាប់អារម្មណ៍​ទៅ​នឹង​ការរិះគន់​នេះ​ទេ ប៉ុន្តែ​យើង​សុំ​បំភ្លឺ​សាធារណជន​ថា លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី​កម្ពុជា គ្មាន​លុយ​ឯណា​រាប់រយ​លាន​ដុល្លារ​ទៅ​ដាក់​នៅ​ក្រៅប្រទេស​ទេ​… ក្នុងនាម​អ្នកនាំពាក្យ​រដ្ឋាភិបាល ករណីនេះ ជា​រឿង​បរិហារកេរ្តិ៍​សាធារណៈ​សុទ្ធសាធ គ្មាន​ភស្តុតាង​ច្បាស់លាស់ ”​។

លោក ផៃ ស៊ីផា​ន បន្ថែមថា លោក ហ៊ុន ម៉ា​ណែ​ត មានតែ​ការងារ​មនុស្សធម៌ ដែល​លោក​ត្រូវ​គិតគូរ ហើយ​ថ្មីៗ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​ធ្លាប់​បដិសេធ​ហើយ​ថា គ្រួសារ​សម្ដេច​គ្មាន​លុយ​ឯណា​រាប់រយ​លាន​ដុល្លារ​ទៅ​ដាក់​នៅ​ក្រៅ​ប្រទេស​ទេ ។

​ហ្វេ​សប៊ុក​លោក​ម៉ែន​ណាត​សសេរ​ពីការ​បែកធ្លាយ​ថា ហ៊ុន ម៉ា​ណែ​ត មានឈ្មោះ​នៅក្នុង​បញ្ជី​ដេញថ្លៃ អគារ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម (Le Parti socialiste) ក្នុង​ទឹកប្រាក់​ប្រមាណ ៥៧ លាន​អឺរ៉ូ កាលពី​ខែ​កញ្ញា ២០១៧​។ រហូតមកដល់​ពេលនេះ ហ៊ុន ម៉ា​ណែ​ត ហ៊ាន​ដេញថ្លៃ​កើនឡើង នូវ​ទឹកប្រាក់ ៥៨,៥ លាន​អឺរ៉ូ​ហើយ​។ អគារ​នេះ បាន​ដាក់​ឲ្យ​ដេញថ្លៃ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​មាន​តម្លៃ​ចន្លោះ​ពី ៤០​លាន​អឺរ៉ូ ទៅ​៧០​លាន​អឺរ៉ូ ។

សំណេរ​ក្នុង​ហ្វេ​សប៊ុក​ដដែល បាន​សរសេរ​ទៀត​ថា អគារ Le Parti socialiste គឺ​ជា​ទីស្នាក់ការ​កណ្តាល​គណបក្ស របស់​អតីត​ប្រធានាធិបតី François Hollande ស្ថិតនៅ​ផ្លូវ rue de Solférino សង្កាត់​ទី​៧ ទីក្រុង​ប៉ារីស (7e arrondissement de Paris) ដែល​មាន​ទំហំ​៣០០០​ម៉ែត្រការ៉េ​។ (​កាសែត​ឡឺ​ម៉ុងដ៍ Le Monde, ចំណងជើង​៖ Le Parti socialiste va mettre en vente son siège rue de Solférino, 09-9-2017)​។

 

Filed in: ព័ត៌មានជាតិ