សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​រឿង​ស្អុយ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​សម្តេច​ក្រឡាហោម​ការពារ​ស្នងការ ?

​បែកធ្លាយ​រឿង​ស្អុយ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​សម្តេច​ក្រឡាហោម​ការពារ​ស្នងការ ?

បន្ទាយមានជ័យ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ចេញ​មុខ​ប​ការពារ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទា​មានជ័យ ដែល​រង​បណ្តឹង​ពី​កូនចៅ​ដែល​ជា​នាយ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ។ ​នៅ​សាល​មហោស្រព​សង្កែ​នា​ក្រុង​-​ខេត្ត​បាត់ដំបង នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រកាស​ចូល​កាន់តំណែង លោក ងួន រតនៈ ជា​អភិបាលខេត្ត​បាត់ដំបង និង​អភិបាលរង​រូប​ទៀត​នៃ​ខេត្ត​បាត់ដំបង និង​លោក ច័ន្ទ សុផល ទៅ​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល វិញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ខែតុលា ឆ្នាំ​២០១៧​សម្តេច​ក្រឡាហោម​បាន​ថ្លែងថា : ” សម្តេច​បាន​ដឹង​ហើយ​រឿង​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ដែល ត្រូវ​បាន​ព័ត៌មាន និង​ហ្វេ​សប៊ុក​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​នោះ ។ តែ​អ្វីៗ​មិន​ដូច​ហ្នុង​ទេ​!!! “​។ បើ​ចឹង​មែន​បានសេចក្តីថា​អ្នកប្តឹង​រងារ​ប៉ា​ដោយ​!

​នៅឯ​ខេត្ត​បន្ទាយមានជ័យ​វិញ  ខណៈ​នេះ មាន​មន្ត្រីជាន់ខ្ពស់​អធិការកិច្ច​២​រូប​គឺ​របស់​ក្រសួងមហាផ្ទៃ ១​និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​១ បានបញ្ចប់​បេស​សកម្ម​អធិការកិច្ច​ស្រាវជ្រាវ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​១៨-១៩​ខែតុលា​ឆ្នាំ​២០១៧​កន្លងទៅនេះ ពី ករណី​លោក​វរ​សេនីយ៍ ម៉ក់ ឧត្តម នាយ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដែល​បាន​ប្តឹង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទៅកាន់​ក្រសួងមហាផ្ទៃ​និង​ក៏​ទៅ​កាន់​អគ្គស្នងការ​នគរបាល​ជាតិ​ផង​កាល​ពី​ថ្មីៗ​នេះ​។

​បណ្តឹង​នោះ​មាន​កម្មវត្ថុ​ចោទប្រកាន់​លើ​ប្រសិទ្ធភាព​ពី​ឥរិយាបថ លក្ខណ​:​សម្បត្តិ​នៃ​ការដឹកនាំ​របស់​លោក​ស្នងកា​រ អាត់ ខែម ដែល​មិន​ត្រឹមត្រូវ មិន​អាច​ទទួលយក​បាន​និង​ស្នើ​រក​យុត្តិធម៌  ។  លោក​វរសេនីយ៍ ជា ពិសិដ្ឋ នាយការិយាល័យ​បណ្តុះបណ្តាល និង​ជា​នាយការិយាល័យ​ស្តីទី​ការិយាល័យ​បុគ្គលិក រង​ផែន​ធនធាន​មនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​អោយ​ដឹង​f​ថា​៖
​កាលពី​ថ្ងៃ​ទី​១៩​តុលា​ថា​:​អធិការកិច្ច​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នោះ​បាន​កោះហៅ​នាយការិយាល័យ​ជំនាញ​ទាំង​២៨​ការិយាល័យ ចំណុះ ,​លោក​លោកស្រី​ស្នងការរង​ទាំង​៩​ផែន (​និង​អធិការ​ទាំង​៩​ស្រុក​ក្រុង​)​មក​សាល​សាលាខេត្ត​កាលពី​ថ្ងៃ​ទី​១៨-១៩​តុលា ដើម្បី​សួរ​បំភ្លឺ ដើម្បី​ដាក់​ឬ​ដក​បន្ទុក​លើ​បណ្តឹង​ចំពោះ​លោកស្នងការ​ថា​តើ​ពួកគេ​ពិតជា​ថ្នាំងថ្នាក់​នឹង​ច​រឹត ឥរិយាបថ​ដឹកនាំ​របស់​លោក​ស្នងការ​មែន​អត់ ?​។

​នៅ​ថ្ងៃ​ទី​១៨-១៩ តុលា ក៏​មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុកមួយ​ចំនួន​រួមទាំ​ង គណនី​ឈ្មោះ Better Man ផង​បាន​ផុស​ពី​សកម្មភាព​មន្ត្រី​អធិការកិច្ច​ក្រសួងមហាផ្ទៃ អធិការកិច្ច​អគ្គស្នងការ​នគរបាល​ជាតិ​ចុះ​ស្រាវជ្រាវ​បណ្តឹង​ប្តឹង​លោក​ស្នងការ ,​ផុស​ពី​ករណី​ពី​លិខិត​កាត់​ក្បាល កាត់​កន្ទុយ ដែល​ជា​បណ្តឹង​ប្រឆាំង​លោកស្នងការ​..​ផុស​ថា មាន​មន្ត្រី​នគរបាល​ត្រៀម​ធ្វើ​បាតុកម្ម​តវ៉ា​នៅមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​(​នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​) ករណី​អំពើ​អ​យុត្តិធម៍​របស់​លោក​ស្នងកា​រ​ជាដើម​។
​ក៏​មាន​ហ្វេ​សប៊ុក ,​សា​រព៍ត័​មាន​ក្នុងស្រុក​មួយចំនួនបា​ន​ផ្សាយ​ក្នុងន័យស្រ​ដៀង​គ្នា​នោះ ហើយក៏​មាន​ការ​បរិហា​រ​រិះគន់​ពី​ភាពមិនប្រក្រតី​លោកស្នងការ​ជាមួយ​កូន ក្មួយ តាំងពី​ក្នុង​ការងារ​នគរបាល ការងារ​ឯកជន​និង​របរ​រកស៊ី​។​ល​។​និង​។​ល​។

​ហ្វេ​សប៊ុក​ខ្លះ បាន​ផុស​ខ្លឹមសារ ថា​៖​កម្មវត្ថុ​របាយការណ៍​ស្តី​ពី​កម្លាំង​តាម​វរ​:​សេនា​តូច​នានា​ការពារ​ព្រំដែន​គោក និង​អធិការដ្ឋាន​ស្រុក​ក្រុង​នាំគ្នា តវ៉ា មិន​អាច​ទទួលយកបាន​ចំពោះ​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បី​ជំនាន់​។ ទន្ទឹម​និង​នេះ មាន​លិខិត​កំបុត​មួយ​បានសរសេរថា​៖​នៅ​ថ្ងៃ​ទី​១៧​សីហា ២០១៧ កន្លងមក ក្រោយពី​ទទួលបាន​ព័ត៌មាន​ផ្ទុះ​ការតវ៉ា​លើ​ប្រសិទ្ធិភាព​ដឹកនាំ​របស់ លោកស្នងការ ដូចតទៅ​៖
​ទី​០១ មិន​គាំទ្រ​ការប្រើប្រាស់​កម្លាំង​គ្មាន​ពេល​សម្រាក ខុស​ជំនាញ និង​មិន​ចំ​ទិសដៅ គ្មាន​ផែនការ​។​ទី​០២ គ្មាន​អង្ករ​ឬ​ប្រាក់​ឧបត្ថម្ភ ពេល​កម្លាំង​ចុះ​យាម​តាម​គោលដៅ​នានា​ដើម្បី​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​។​ទី​០៣ កាត់​របប​សម្លៀកបំពាក់​ហើយ គម្រាម​មិនឲ្យ កម្លាំង​តវ៉ា​។​ទី​០៤ គាបសង្កត់​កងកម្លាំង រៃអង្គាស​ថវិកា​ចូលរួម​ជាមួយ​សកម្មភាព​បក្សនយោបាយ  គ្មាន​គោល​ការណ៏ គ្មាន​បញ្ជីរ​ស្នាម​ច្បាស់លាស់ ។ រាល់​ប្រាក់​ចូល​ឧបត្ថម្ភ តែ​គ្មាន​លិខិត​ថ្លែងអំណរគុណ ឬ​សរសើរ​។
​ទី​០៥ ពេល​មាន​ឧប្បត្តិហេតុ គ្រោះធម្មជាតិ​បញ្ជារ​អោយ​កងកម្លាំង​ចេញ​កម្លាំង​ធ្វើ​ហើយ ចេញ​លុយ​ខ្លួនឯង​ទៀត​។​ទី​៦-​ប្រើប្រាស់​កម្លាំង​ដោយ​បង្ខំ សំដី​អសុ​រស គ្មាន​គុណធម៌ គ្មាន​លើក​ទឹក​ទឹកចិត្ត ផ្តល់​កម្លាំងចិត្ត​មានតែ​ស្តីបន្ទោស​ជេ​រស្តី​។​ទី​៧ ដោះដូរ​កម្លាំង​តាម​នឹកឃើញ គិតតែ​ផលប្រយោជន៏​ផ្ទាល់ខ្លួន បក្ខពួក​កូនក្មួយ​។​បើកដៃ​ឲ្យ​កូនក្មួយ​រក​សុ​ី​ល្មើស នាំ​ឡាន​ម៉ូតូ​ទំនិញគេចពន្ធ​ពី​ថៃ​មក​កម្ពុជា ។ បំបាក់ស្មារតី​មន្ត្រី​ថ្នាក់​ក្រោម​ឱវាទ ដោយ​វិធី បកស​ក្តិ ដេញ​ចោល​ដាក់វិន័យ និង​ដក​បញ្ឈ​ជើង ប្តូរ​កន្លែង​ជា​ដើម​។  ទី​០៨ មិន​យកចិត្តទុកដាក់​លើ​សុខទុក្ខ ជីវភាព​ជម្រក​ស្នាក់នៅ​របស់​កងកម្លាំង (​មិន​ដូច​អង្គភាព កងកម្លាំង​ផ្សេង​)​។​ទី​០៩ បទ​បញ្ជារ​លោក​ស្នងកា​រ លោក​មិន​ដែល​ទទួលខុសត្រូវ ទុក​អោយ​កម្លាំង​ប្រឈម​បញ្ហា​នានា ផ្លូវច្បាប់ ហើយ​ដោះស្រាយ​ខ្លួនឯង​។​ល​។

ដូច្នេះ​សូម​លោកនាយ​ឧត្តមសេនីយ៍ មេត្តា​ជ្រាប​និង​ចុះ​ដោះស្រាយ​ជាបន្ទាន់​។​ព្រោះ​នៅក្នុង​ស្នងការដ្ឋាន​ខេត្ត​បន្ទាយមានជ័យ សព្វថ្ងៃ​ដាក់​សុទ្ធតែ​បក្ខពួក កូន ក្មួយ សាច់ញាតិ របស់​លោក​អាត់ ខែម ហើយ​កន្លងមក​មាន​ដល់​ស្នើ​តែងតាំង ដំឡើង​ស័ក្តិ​មន្ត្រីនគរបាល​ដល់​ជាង​៧០​នាក់ ដោយ​មិន​បាន​ឆ្លង​បញ្ជារ​លោក​ស្នងការ​ទៀត​។ ករណី​នោះ​ហើយ ដែល​នាំឲ្យ​លោកស្នងកា​រ​អាត់​ខែម បាន​ប្រជុំ​គណ​:​ដឹកនាំ​ស្នងការដ្ឋាន​ស្នើ​ផ្លាស់ប្តូរ​តំណែង​ឈ្មោះ ម៉ក់ ឧត្តម ពី​នាយការិយាល័យ​បុគ្គលិក​ទៅ​នាយការិយាល័យ​ផ្សេង​ចំណុះ​ស្នងការដ្ឋាន​ដដែល តែ​យ៉ាងនេះ​ក្តី​នៅ​ថ្ងៃ​ទី​២៤​តុលា​២០១៧​នេះ​យើង​មិនទាន់​បាន​ស៊ំ​ឲ្យ​លោក ម៉ក់ ឧត្តម បាន​នៅឡើយ​ទេ ។​

​ចំណែក លោក​វរ​សេនី​យ៏ ឯក សូ ចាន់ណា រី មេបញ្ជាការ​នគរបាល​ការពារ​ព្រ​ដែនគោ​កវរសេនាតូច​លេខ ៩១១ ដែល​មាន​បញ្ហា​មិន​ប្រក្រតី​មួយចំនួន​លើ​ការដឹកនាំ ក៏​ត្រូវ​លោកស្នងការ​ខេត្ត​បន្ទាយមានជ័យ ស្នើ​ផ្លាស់ប្តូរ​ទៅជា​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៨០៧ វិញ​និង​ស្នើ​ឲ្យ​លោក​វរសេនីយ៍ ឯក ឡុង សំណាង ជា​មេ​វរ​:៨០៧​មក​ធ្វើជា​មេ​វរ​:៩១១ វិញ​។​មូលហេតុ​នៃ​ការផ្លាស់ប្តូរ​នេះ​អាច​មក​ពី​លោក ស្នង​ការសង្ស័យ​លើ លោក​វរសេនីយ៍ឯក សូ ចាន់ណា​រី​ថា ជា​អ្នក​នៅ​ពីក្រោយ​បណ្តឹង​មួយ​កាលពី​ខែកក្កដា​២០១៧ ដែល​ប្តឹង​ថា លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម មាន​បញ្ហា​លើ​ភាព​គ្មាន​គុណ​តម្លៃ​លក្ខណ​:​ថ្នាក់ដឹកនាំ​ដោយ​ថា​លោក​បាន​ប្រមាថ លោកនាយ​ឧត្តមសេនីយ៍ ខេង​សា​មេ​ត​អគ្គស្នងការ​រង​នគរបាល​ទទួល​ទិស នគរបាល​ភូមិភាគិ​៤​និង​៥ ។
​ប៉ុន្តែ​ពេល​អធិការកិច្ច​មួយ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ហ៊ូ សុ​គុណ បាន​ចុះ​ស្រាវជ្រាវ​បណ្តឹង​នោះ ដោយ​សួរ​លោក​ស្នងការរង លោក​មេបញ្ជាការ /​រង នាយ​នគរបាល​វរ​:​ការពារ​ព្រំដែន​ទាំង​០៤​វរៈ​គេ​រក​មិន​បាន​ការគាំទ្រ​ការចោទប្រកាន់​នោះ​ទេ​ផ្ទៃ​រឿងរ៉ាវ​ក៏​ស្ងាត់​ធម្មតា​វិញ​ទៅ​។​អ្នកខ្លះ​និយាយថា​បើ​ក្រុមអធិការកិច្ច​ហៅ​សួរ​ចំហ​រចឹង​អាណាហ៊ាន​និយាយ​អី​!?​។
​តែ​យ៉ាងណា​សម្តេច​ក្រឡាហោម​សខេង​លោក​បាន​ចេញមុខ​ការពា​រលោក​ស្នងការ​អាត់​ខែម​រួចហើយ​គ្មាន​អាណា​ណា​ធើ​អី​បានឡើយ​។​អ្វី​ដែល​ត្រូវ​ព្រួយ​បន្ត​មិនដឹងថា​តើ​ជោគវាសនា​អ្នកប្តឹង​នោះ​ទៅ​ជា​យ៉ាងណា​នោះ​ឡើយ​។​ចាំ​មើល​មើល​នៅ​ស្រុក​រំដួល​មានអី​ប្លែក​ទៀត​!!៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់