សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្ដេច ហ៊ុន សែន ប្រកាស​ទិញ​ស្ពាន​ឆ្លងកាត់​ដៃ​សមុទ្រ​នៅ​ខេត្តកោះកុង​ពី​ក្រុមហ៊ុន លី យ៉ុង​ផាត់​

​សម្ដេច ហ៊ុន សែន ប្រកាស​ទិញ​ស្ពាន​ឆ្លងកាត់​ដៃ​សមុទ្រ​នៅ​ខេត្តកោះកុង​ពី​ក្រុមហ៊ុន លី យ៉ុង​ផាត់​

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ប្រកាស​ផ្ដល់​ជូន​ជនរួមជាតិ​នាឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក គឺ​រាជរដ្ឋាភិបាល​បានប្រកាស​ទិញ ស្ពាន​ឆ្លងកាត់​ដៃ សមុទ្រ​ឆ្ពោះទៅកាន់​ប្រទេស​ថៃ នៅ​ខេត្ត​កោះកុង ពី​ក្រុមហ៊ុន លី យ៉ុង​ផាត់ មក​គ្រប់គ្រង​វិញ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​មិនបាច់​បង់​ប្រាក់​ទៀត​ឡើយ​។ នេះ​ជា​ការបញ្ជាក់​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន នៅលើ​ទំព័រ Facebook របស់​សម្ដេច​នា​ប៉ុន្មាន​នាទី​មុននេះ នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា ការធ្វើដំណើរ​ឆ្លងកាត់​ដោយ​ពុំ​ចាំបាច់​បង់ប្រាក់ នឹង​ធ្វើឡើង​នៅ​វេលា ម៉ោង​០០៖០០​នាទី​ពាក់កណ្ដាល​អធ្រាត្រ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​និយាយ​ជា​រួម និង​និយាយ​ដោយឡែក បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ បានសម្រេច​ទិញយក​ត្រឡប់មកវិញ ស្ពាន​ឆ្លងកាត់​ដៃសមុទ្រ​ខេត្ត​កោះកុង ទៅ​ប្រទេស​ថៃ​ដែល​វិនិយោគ​ដោយ ក្រុមហ៊ុន លី យ៉ុង​ផាត់ ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ ដោយ​ពុំ​ចាំបាច់​បង់ថ្លៃ ចាប់ពី​ម៉ោង​០០៖០០​នាទី ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​អបអរ​ព្រះរាជ​ពិធី​បុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អុំ​បុក​។​

​ចំពោះ​កិច្ចការ​ដែល​នៅ​សេសសល់ សូមឲ្យ​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន ក្រសួង​សេដ្ធកិច្ច និង​ហិរញ្ញវត្ថុ និង​សាលា​ខេត្តកោះកុង ពិភាក្សា​ជាមួយ​ក្រុមហ៊ុន លី យ៉ុង​ផាត់ ដោះស្រាយ​នៅ​ពេល​ក្រោយ​។​
​ខ្ញុំ​ព្រះករុណា ខ្ញុំ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ផលប្រយោជន៏​ពី​ការស​ម្រេច​នេះ​៕

 

 

Filed in: ព័ត៌មានជាតិ