សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មួញ​ឈើ​នៅ​រតនៈគីរី​ឈ្មោះ​ហូ​ជី​វ៉ៃ​ឃុប​ឃឹត​ជាមួយ​សមត្តកិច្ច​បន្ត​សកម្មភាព​ទៀតហើយ !

​ឈ្មួញ​ឈើ​នៅ​រតនៈគីរី​ឈ្មោះ​ហូ​ជី​វ៉ៃ​ឃុប​ឃឹត​ជាមួយ​សមត្តកិច្ច​បន្ត​សកម្មភាព​ទៀតហើយ !

ខេត្ត​រតនគិរី ៖ ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់ នៅ​ខេត្ត​រតនគីរី បាន​កក្រើក​វិញ​ហើយ​គឺ​ឈ្មួញ​បាន​ដឹកជញ្ជូន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​របស់​លោក​អ៊ី​ចំរើន យកទៅលក់​នៅ​ប្រទេស​វៀតណាម យ៉ាង​រលូន​តាម​រថយន្ត កាមរី​បា​ឡែន ម៉ាក​ធុន​ត្រា ព្រម​ទាំង​រថយន្ត សាំ​យ៉ុង គឺ​មិន​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​សោះ​ឡើយ​បើ​ទោះជា​មាន​កុងត្រូល​រាប់​សឹបតាម​ផ្លូវក៏ដោយ ។

​ប្រភព​ពី​មន្ត្រី មូលដ្ឋាន​នៅ​ស្រុក​អូរយ៉ាដាវ បានអោយដឹងថា ប៉ុន្មាន​ថ្ងៃនេះ​មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ ហូរ ជី​វ៉ៃ មាន​ខ្នងបង្អែក​ជា​មេ​សមត្ថកិច្ច​ខេត្ត​រតនគីរី បាន​ដឹក​ជញ្ជូន​ឈើប្រណិត​ខុសច្បាប់ ក្នុង​១​យប់​ពី​២០​គ្រឿង ទៅ​៣០​គ្រឿង ចេញ​ទៅ​លក់​នៅ​ស្រុក​យួន​តាម ច្រក​អូយ៉ាដាវ មិន​មាន​សមត្ថកិច្ច​ណា​រារាំង ឡើយ​។

ប្រភព​ខាងលើ​និយាយថា​៖ ឈ្មោះ ហូរ ជី​វ៉ៃ មិនមែន​ធ្វើ​ម្នាក់ឯង​ទេ​គឺ មាន​ដៃគូ​របស់​មួយទៀត​ជា​មេ​សមត្ថកិច្ច​ប្រដាប់អាវុធ ហើយ​ពួកគេ​យក​លុយ​ញ៉ុក​មាត់​បុគ្គល​អាជ្ញាធរឬ​សមត្ថកិច្ច​ជំនាញ​តាម​ដងផ្លូវ​រួចរាល់​ហើយ​។

សូមបញ្ជាក់​ថា​បើ​តាម​ប្រជាពលរដ្ឋ​ដឹក​ទំនិញ​តាម​ច្រក​អូរយ៉ាដាវ​លើ​ផ្លូវជាតិ​លេខ​(៧៨)​បានឲ្យដឹងថា សមត្ថកិច្ច​មួយចំនួន​បានដាក់​កង់​ត្រូល​ឯ​ជុះ​ច្រើន​កន្លែង​ចត​រថយន្ដ​និង​ចង​អង្រឹង ចាំ​ជំរិត​ទា​លុយ​ពី​ពួក​អ្នក​ដឹកទំនិញ​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​អាណាធិបតេយ្យ​។​-​នៅ​យប់​ថ្ងៃទី​២២ ចូល​ថ្ងៃ​ទី​២៣​ខែតុលា​ឆ្នាំ​២០១៧​នេះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា នៅតាម​ផ្លូវ​ជាតិ​(​លេខ​៧៨) មាន​សមត្ថកិច្ច​ដាក់​កង់​ត្រូល​ជជុះ​ស្ទាក់​ឃាត់​រថយន្ដ​យក​លុយ​យ៉ាង​អាណាធិបតេយ្យ ។

​យោងតាម​ប្រភព​ចេញពី​ផ្ទៃ​ក្នង​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យដឹងថា ចាប់ពី​ចំនុច​អូរ​ត្រាវ​ដល់​ច្រកព្រុំដែន​អន្តជាតិ អូរយ៉ាដាវ​មាន កុងត្រូលជជុះ​ប្រហែល​២០​កន្លែង​។​

ប្រភព​ដដែល​បាន​បង្ហើប​បន្តទៀតថា កង់​ត្រូល​ជជុះ​ភាកច្រើន​មាន​ពេល​យប់ ពួកគេ​បាន​យក​លុយ​ពី​អ្នក​ដឹកទំនិញ​គេ​ចព​ន្ធ័​និង​យក​លុយ​ពី​អ្នក​ម៉ូតូ​ដឹក​ឈើប្រណិត​ឆ្លងដែន​ទៅ​វៀតណាម​យ៉ាង​អាណាធិបតេយ្យ មិន​ខ្លាច​ច្បាប់ អនុវត្តិ​ផ្ទុយ​ទៅ​ហ្នឹង​បទបញ្ជា​របស់​រដ្ឋាភិបាល​។

​ដោយឡែក​ប្រជាពលរដ្ឋ​រស់​តាម​មាន​ទីលំនៅ​ដងផ្លូវ និង​អ្នក​ដឹក​ទំនិញ​បាន​ប្រាប់ ថា ពួកគាត់​មាន​ការ​ព្រួយ​បារ​ម្មរណ៍​យ៉ាងខ្លាំង​ដោយ​ពួក​គាត់​ភ័យខ្លាច នៅពេល​យប់​សមត្ថកិច្ច​ទាំងនោះ វាស​ភ្លើង​ពិល​ឆ្វេក​ឆ្បាច​ស្រែក​ឲ្យ​អ្នកបើក​រថយន្ដ​ដឹកទំនិ​ញ​ឈប់​បង់លុយ​ឲ្យ​ពួកគេ ជួនកាល​បើករថយន្ដ​ប្រដេញ​រថយន្ដ​ដឹក​ទំនិញ​យកលុយ​ថែមទៀត​ផង​។

​បញ្ហា​នេះ​ប្រជាពលរដ្ឋ​សូម​សុំ​នូ​ម​ពរ លោក​ថង សាវុន​ចៅហ្វាងខេត្ត​រតនគីរី​មេត្តា​ស៊ើបអង្កេត​ទប់ស្កាត់ករណី​កង់ជ​ជុះ​ខាងលើ​នេះ​ផង​ព្រោះ​វា​អត់​ប្រយោជន៍​ដោយសារ​ដេក​ចាំតែ​ទារ​លុយ​បទល្មើស​មិនដែល​ឃើញ​បង្ក្រាប​ឡើយ​។​ជាក់ស្តែង​ម៉ូតូ​ឡាន​ដឹក​ឈើ​ពិសេស​ក្បួន​ឡាន​ឈើ​ម្សៀ​ហូ​ជី​វ៉ៃ​ទៅ​យ៉ាង​គគ្រឹក​ទៅ​ដោយ​រលូន​!​។

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់