សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក សំរិទ្ធ សុខុន ព្រះ​រាជ្ញ​អាជ្ញារងខេត្ត​សៀមរាប បើកបរ​រថយន្ត​ក្នុងស្ថាភាព​ស្រវឹងបុក​អូស មនុស្ស និង ម៉ូតូ បណ្តាល​ឱ្យ ស្លាប់​១ របួស ធ្ងន់​១ ត្រូវបាន​ដោះលែង​ទាំងយប់​

លោក សំរិទ្ធ សុខុន ព្រះ​រាជ្ញ​អាជ្ញារងខេត្ត​សៀមរាប បើកបរ​រថយន្ត​ក្នុងស្ថាភាព​ស្រវឹងបុក​អូស មនុស្ស និង ម៉ូតូ បណ្តាល​ឱ្យ ស្លាប់​១ របួស ធ្ងន់​១ ត្រូវបាន​ដោះលែង​ទាំងយប់​

ខេត្តសៀមរាប ៖ រថយន្ត​ទំនើប LEX ៤៧០ របស់លោក ព្រះ​រាជ្ញ​អាជ្ញារង ខេត្ត​សៀមរាប​បើកបរ​ក្នុង ស្ថានភាព ស្រវឹងស្រា ជោគជាំ ចេញពី​កម្ម​ពិធី​មួយ បើកបរ​ក្នុង​ល្បឿន​លឿន បុក​ជា​ម៉ូតូ ហុងដា ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​ម្នាក់ និង របួសធ្ងន់​ម្នាក់​(​បាក់ជើង​២​កំណាត់​) ក្នុងទិសដៅ​បញ្ជ្រាស់​ទិស​គ្នា ពី​លិច មក កើត ខណៈពេល​នោះ ជនបង្ក បាន​បើក​រត់​អូស ទាំង​មនុស្ស និង ម៉ូតូ រត់​ទៅ​ដល់​មុខ បុរី​សុខលាភ បំ​រ៉ុង បើក​ចូល​ផ្ទះ ក្នុង​បុរី​សៀង ណាំ ប៉ុន្តែ​សំណាងអាក្រក់ ត្រូវ​ប្រជាពលរដ្ឋ ដេញ​រហូត បើក​រត់​លែងរួច ស្វាគមន៍​ម្នាក់​១​ដៃ ជាំ​មុខ ទើប​សមត្ថកិច្ច​ទៅ​ដល់ កុំ​អី​ស្លាប់​តាម​គ្នា​ជាមួយ​ម្ចាស់​ម៉ូតូ ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ត្រូវបាន​ដោះលែង​ទាំងយប់​។​

ហេតុ​ការ​គ្រោះថ្នាក់​ចរាច​រណ៍បង្ក​ឱ្យមាន​ការភ្ញា​ក់​ផ្អើល​ទាំងយប់​ពេញ​ផ្លូវ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​២៦​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​៦ មុខ​ផ្ទះសំណាក់​លាង​ឆាយ​ហុង ក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត​បានដឹងថា​ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដង​ផ្លូវជាតិ​លេខ​៦ រវាង​រថយន្ត និង ម៉ូតូ បណ្តាលឱ្យ​ស្លាប់​ម្នាក់ និង របួសធ្ងន់​ម្នាក់ ទើប​កម្លាំង​ជំនាញ ព្រម​ទាំង​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​ឯកជ​ន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ដឹក​អ្នករបួស​យកមក​ព្យាបាល​ភ្លាមៗ​ផងដែរ​។

​ប្រភព​បាន​បន្តថា ជនបង្ក ឈ្មោះ សំរិទ្ធ សុខុន មុខរបរ ព្រះ​រាជ្ញ​អាជ្ញារង អម​សាលាដំបូង​ខេត្តសៀមរាប បើក រថយន្ត​ម៉ាក LX ៤៧០  ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២M ៨៦ ៧៧  បើកបរ​ម្នាក់ឯង មក​ពី​លិច​ទៅ​កើត ក្នុងស្ថានភាព​ស្រវឹង បាន​បុក​ជាមួយ​ម៉ូតូ​ជិះ បញ្ច្រាស់ទិស​គ្នា ជាប់​ទាំង​មនុស្ស និង ម៉ូតូ មាន គ្នា ២​នាក់ ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​ម្នាក់ ពេល​ដែល​បុក​ហើយ​បាន​អូស ទំលាក់​ប្រហែល​៥០​ម៉ែត្រ និង​ម្នាក់​ទៀត បាន​ធ្លាក់​នៅ​មុខ​ក្រុមហ៊ុន ស្រា​បៀរ កម្ពុជា កែង​ផ្លូវ​ក្រវ៉ាត់​ក្រុង ហៅ ផ្លូវ​បេនឡាន ចុង​កៅស៊ូ​ចាស់ ចំណែក ម៉ូតូ​អូស​ទៅ​ដល់​មុខ​បុរី​សុខលាភ ចម្ងាយ​ហែល​ជាង​៥០០​ម៉ែត្រ ប៉ុន្តែ​ជន​បង្ក​នៅតែ​ខំ​បើក រត់​ទៀត ខណៈពេល​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញ​តាម នាំគ្នា ដាក់​ម៉ូតូ ឡោម ព័ន្ធ​ជាប់ ព្រមទាំង​បាន​ស្វាគមន៍​ម្នាក់​១​ដៃ ពេញ​ផ្ទៃ មុខ សំណាងល្អ សមត្ថកិច្ច ទៅដល់ នាំខ្លួន ទាំង​មនុស្ស និង​រថយន្ត បង្ក មក​កន្លែង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក មិនតែប៉ុណ្ណោះ ពលរដ្ឋ បាន​នាំគ្នា​ដេញតាម មក​ដល់​ស្នងការ​ទៀត តែ​សមត្ថកិច្ច​មិន​ឱ្យ​ចូល កុំ​អី​សៃ​ជីវ៉ា តាម​គ្នា​បាត់ទៅហើយ​។​ប្រភព​បាន​បញ្ជាក់បន្ថែម​ថា ជន​រង​​គ្រោះ​ទាំង​ ២ ​នាក់​មាន​៖​ទី​១/ ឈ្មោះ តោ បារាំង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​(​ជា​អ្នកបើក​ម៉ូតូ​) (​ស្លាប់​) និង ទី​២/​ឈ្មោះ គង់ វណ្ណី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​អ្នករួមដំណើរ​ពីក្រោយ​)​របួស​បាក់ជើង ខាងឆ្វេង ២​កំណាត់ ។ អ្នក​ទាំង​២​នាក់ រស់នៅ ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​

​ជុំវិញ​ករណី​ខាងលើ​នេះ មិនអាច​សុំ​ការបំភ្លឺ​ពី លោក សំរិទ្ធ សុខុន ព្រះ​រាជ្ញ​អាជ្ញារង បានទេ ដោយសារ​ទូរស័ព្ទ​របស់លោក នៅ​ក្រៅ​តំបន់​សេវា​។​

​បច្ចុប្បន្ន ជនរងគ្រោះ ទាំង​២​នាក់ ម្នាក់​ស្លាប់ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក អ្នករបួសធ្ងន់​កំពុង​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​រីឯ ជនបង្ក​ត្រូវ​បាន​ដោះលែង​ទាំងយប់ ខណៈ​មាន​ក្រុម​តុលាការ​មក​ធានា​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

​បន្ទាប់ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​រួចមក កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​រួចរាល់ ព្រមទាំង​អូស​រថយន្ត​បង្ក និង ម៉ូតូ​ជនរងគ្រោះ​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​មជ្ឍដ្ឋាន​នានា​ក្នុង​ខេត្ត​សៀមរាប បាន​សួរថា បើ​ប្រជាពលរដ្ឋ បុក​គេ​ស្លាប់ សមត្ថកិច្ច​ចាប់​ដាក់គុក ចុះ តុលាការ​បុក​គេ​ស្លាប់ ករណី​ជាក់ស្តែង​នោះ ដូច លោក សំរិទ សុខុន ព្រះ​រាជ្ញ អាជ្ញា​រង អម​សាលាដំបូង​ខេត្តសៀមរាប តើ​ត្រូវ​ជាប់គុក​ដែរ ឬ នៅ​បំរើ​ការងា​រដ​ដែរ សូម​ច្បាប់​ជួយ​ពិចារណា​ផង​?៕

 

Filed in: ព័ត៌មានជាតិ