សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួង​ព្រះបរមរាជវាំង​ប្រគល់​បន្ទប់​អនាម័យ ២ ទីតាំង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដាក់ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​សាធារណៈ

​ក្រសួង​ព្រះបរមរាជវាំង​ប្រគល់​បន្ទប់​អនាម័យ ២ ទីតាំង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដាក់ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​សាធារណៈ

ភ្នំពេញ​៖  សម្តេចចៅហ្វា​វាំង​វរៈ​វាំង​ជ័យ​ធិបតី​ស្រឹង្គា គង់ សំអុល  ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​បានប្រគល់​បង្គន់​អនាម័យ​ចំនួន​២​កន្លែង​នៅក្នុង​បរិវេណ​ព្រះ មេ​រុ ដល់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ឲ្យ​បងប្អូន​ប្រជា ពលរដ្ឋ​បាន​ប្រើប្រាស់​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ​។

​ពិធី​នេះ​បាន​ប្រព្រឹត្ដទៅ​កាលពី​ថ្ងៃ​ទី ០១ វិច្ឆកា ឆ្នាំ​២០១៧ នៅ​វាល​ព្រះមេរុ  ប្រគល់​ដោយ​សម្តេចចៅហ្វា​វាំង​វរៈ​វាំង​ជ័យ​ធិបតី​ស្រឹង្គា គង់ សំអុល និង​ទទួល​ដោយ​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ។ បង្គន់​អនាម័យ​ទំនើប តាម​ស្ដង់ដារ ទាំង​២​កន្លែង​នេះ គឺជា​ផ្នែក​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជា ពលរដ្ឋ​បន្ទោ​របង់​ឲ្យ បាន​ត្រឹមត្រូវ ជៀសវាង បងប្អូន​បន្ទោបង់​គ្មាន​សណ្តាប់ធ្នាប់​។​

​តាម​ការបញ្ជាក់​ឲ្យដឹងពី លោក ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ថា​៖  អាជ្ញាធរ​បាន​ត្រៀម​បង្គន់​អនាម័យ​ច​ល​ត័ និង​បង្គន់​អនាម័យ​សាធារណៈ​ជាង​៤០ កន្លែង នៅ​ជុំវិញ​កន្លែង​ប្រារព្វ​ពិធី សរុប​៤៧៥​បង្គន់​ហើយ​ការប្រើប្រាស់​មិន​យក​កម្រៃ​សេវា​ឡើយ​។
​បន្ទប់​អនាម័យ​ទាំង​២​ទីតាំង​នេះ ចែកចេញ​ជា​១៤​បន្ទប់​ស្រី​៦​បន្ទប់ ,​ប្រុស​៦​បន្ទប់ និង​សំរាប់​ជនពិការ​ចំនួន​២​បន្ទប់​សំរាប់​បំរើ​ឲ្យ​ការប្រើប្រាស់​ជា​សាធារណៈ​ដោយ​មិន​យក​ប្រាក់​។​

​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ដែល​អញ្ជើញ​ទៅ​ទទួល​បង្គន់​អនាម័យ​ទាំង​២​កន្លែង​នេះ​បាន អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់ ត្រូវ​ចូលរួម​ថែរក្សា និង​សំអាត​បន្ទប់ទឹក​នេះ​ឲ្យបាន​ស្អាត​ជា​និច្ច ។ ឯ​.​ឧ​អភិបាល​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​អ្នកលក់ដូរ​ទាំងឡាយ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើយ៉ាងណា​រក្សាបាន​នូវ​សណ្តាប់ធ្នាប់​របៀបរៀបរយ សាធារណៈ​,​រក្សា​បរិស្ថាន អនាម័យ​ឲ្យបាន​ល្អ ។ ក្រោយពេល​លក់ដូរ ត្រូវ​សំអាត​ទីតាំង​លក់ដូរ​របស់​ខ្លួន​ឲ្យបាន​ស្អាត​ជា​និច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ  ៕

 

Filed in: ព័ត៌មានជាតិ