សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បើក​សិក្ខាសាលា​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន បាត់ដំបង​

បើក​សិក្ខាសាលា​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន បាត់ដំបង​

ខេត្ត​បាត់ដំបង ៖ លោក ឆ ខេមរិន្ទ នាយករង​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បាន​មានប្រសាសន៍ ក្នុង​ពិធី​បើក​សិក្ខា​សិលា ស្តីពី​ការអនុវត្ត​កម្មវិធី​អប់រំ និង​បណ្តុះបណ្តាល​ផ្អែក​លើ​សមត្ថភាព​សម្រាប់ គុណវុឌ្ឍិ​ជាតិ​កម្រិត​៣ ដែល​រៀបចំ​ដោយ អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោម​កម្មវិធី​អភិវឌ្ឍន៍ វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា នៅ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ តេជោ​សែន ខេត្ត​បាត់ដំបង បានបញ្ជាក់​ថា ក្នុងនាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏ដូចជា​តំណាង នាយកដ្ឋាន​ស្តង់ដារ​ជាតិ និង​តំណាង​ឲ្យ​វិទ្យាស្ថាន​ជាតិ បណ្តុះបណ្តាល​បច្ចេកទេស សូម​សំដែង​ការអបអរសាទរ ចំពោះ​សិក្ខាសាលា ដ៏​មាន​សារៈសំខាន់ នាពេលនេះ​។​

​លោក​បាន​បញ្ជាក់ទៀតថា ដូច​យើង​បានដឹង​ស្រាប់​ហើយ​ថា កន្លងមក​យើង​នៅ​មាន​បញ្ហា​ច្រើន ចំពោះ​សមត្ថភាព ការប្រើប្រាស់​ស្តង់ដារ សមត្ថភាព​ក្នុង​ការប្រើប្រាស់​កម្មវិធី​សិក្សា និង​ចំណុច​ផ្សេងៗ ទៀត​។ នៅពេលដែល​លោក លោកស្រី​ជា​សិក្ខាកាម​ទាំងអស់ បាន​ចូលរួម​ទទួល​ការបណ្តុះបណ្តាល នៃ​ការប្រើប្រាស់​ស្តង់ដារ កម្មវិធីសិក្សា​ខ្លះទៀត និង​ការសិក្សា​ផ្សេងទៀត ដែល​ពាក់ព័ន្ធ មិន​ចង់ឲ្យ លោក លោកស្រី កុំ​និយាយ​ក៏​អត់​ចេះ អត់​ដឹង​អ្វី​ទាំងអស់​នោះ​ទេ លើក​នេះ​យើង និង​ធ្វើការ​ដោយ ប្រុងប្រយ័ត្ន​។ ក្រោយពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​បន្ត រយៈពេល​៥​ថ្ងៃនេះ យើង​សង្ឃឹមថា សិក្ខាកាម ទាំងអស់​ត្រូវតែ​មាន​ស​ម​ត្ថភាព ចាំបាច់​ក្នុង​ការប្រើប្រាស់ ស្តង់ដារ​ជាតិ អំពី​កម្មវិធីសិក្សា​ថ្នាក់​ជាតិ​ឲ្យ បាន​ច្បាស់ ចំណុច​ណា​មិន​ច្បាស់​ត្រូវ​លើ​ជា​សំណួរ​ឡើង​។​

​យើង​ក៏​ដឹង​ហើយ​ថា ចុងឆ្នាំ​២០១៥​នេះ និង​មាន​សមាហរណកម្ម​អាស៊ាន​ចូល​មក ពេលនោះ យើង​នៅ​មាន​បញ្ហា​ច្រើនណាស់ បញ្ហា​ចម្បង​គឺ​បញ្ហា​កម្លាំង​ពលកម្ម​ហូរ​ចូល​មក សុទ្ធតែ​ជា​កម្លាំង ពោរពេញ​ទៅ​ដោយ​សមត្ថភាព ហើយ​យើង​ក៏​ត្រូវការ​កម្លាំង​ពលកម្ម​យើង​មាន​សមត្ថភាព​គ្រាប់​គ្រាន់ ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ​។ ទន្ទឹម​នឹង​នេះ​យើង​ត្រូវការ​ថ្នាល​បណ្តុះបណ្តាល​សំខាន់​គ្រូ ប្រកប​ទៅ ដោយ​សមត្ថភាព សម្រាប់​បណ្តុះបណ្តាល​បន្ត នោះ​ពិតជា​ទទួលបាន​លទ្ធផល​ល្អ ក្នុងនាម​ក្រសួង ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏ដូចជា​នាយកដ្ឋាន​ស្តង់ដារ​ជាតិ និង​វិទ្យាស្ថាន​ជាតិ បណ្តុះបណ្តាល​បច្ចេកទេស សូមឲ្យ​សិក្ខាកាម​ទាំងអស់​ខិតខំ​ប្រឹងប្រែ​ង​ដើម្បី​ចាប់​យក​សមត្ថភាព​មួយ ច្បាស់លាស់​អាច​ប្រើការ​បាន ៕​

 

2015_11_14a (1) 2015_11_14a (2) 2015_11_14a (3)

Filed in: ព័ត៌មានជាតិ