សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រោយ​ពេល​បុណ្យ​៧​ថ្ងៃ​បែកធ្លាយ​ព​តិមាន​ថា​សាន​ស្រីឡៃ​មានហាង​មួ​យ​និង​ទំនាយ​ចៅអធិការ​វត្ត​!

ក្រោយ​ពេល​បុណ្យ​៧​ថ្ងៃ​បែកធ្លាយ​ព​តិមាន​ថា​សាន​ស្រីឡៃ​មានហាង​មួ​យ​និង​ទំនាយ​ចៅអធិការ​វត្ត​!

ភ្នំពេញ ៖ ពិធី​បុណ្យ​សព​គម្រប់​ខួប​៧​ថ្ងៃ​របស់​អ្នកនាង​សាន​ស្រី​ឡៃ​ដែល​ផលិតកម្ម​ហង្ស​មាស​រៀបចំ​នៅ​វត្ត​ទួល​ទំពូង​បានបញ្ចប់​ហើយ ។ តែ​ក្រោយ​ពី​ការ​ធ្វើ​បុណ្យ​៧​ថ្ងៃនេះ​មានពតិ​មាន​បែកធ្លាយ​ថា​៖​តារាចម្រៀង សាន ស្រី​ឡៃ មាន​ហាង​ផ្ទាល់​ខ្លួន​មួយ ដែល​ទើបតែ​សម្ភោ​ធ​បាន​១​ខែ​តែ​ប៉ុណ្ណោះ ។ ហាង​នោះ​មានឈ្មោះ​ថា​” ឆៅ​កួយ​តេង​ណឹង​” ដែល​ដែល​ជា​ផលិតផល នាំចូល​ពី​ប្រទេស​ថៃ ជា​ញើស​ឈាម​ផ្ទាល់​របស់​អ្នក​នាង​និង​មិត្តភិក្ដ​មួយ​រូប​ទៀត​រួមគ្នា​បើក​ហ៊ាង​មួយ​នេះ​ឡើង តែ​គួរ​អោយ​សោយ​ស្ដាយ​ពេល​នេះ​អ្នកនាង សាន ស្រី​ឡៃ លែង​បាន​មើលថែរក្សា​ហ៊ាង​មួយ​នោះ​ទៀតហើយ​។
​ពិត​ណាស់​ការស្លាប់​របស់​តារាចម្រៀង សាន ស្រី​ឡៃ ពិតជា​ធ្វើអោយ​មហាជន​មានការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ជាពិសេស​នោះ​គឺ​អាណិត​ដ៏​ក្រុមគ្រួសារ​អ្នកនាង​តែម្ដង​ព្រោះ​ថា​សព្វថ្ងៃនេះ​មាន​តែ​អ្នកនាង​មួយរូប​តែប៉ុណ្ណោះ​ដែល​ជា​ទីពឹង​សំរាប់​គ្រួសារ ដោយ​ត្រូវ​មើលថែ​ម្ដាយ និង​កូន​របស់​ខ្លួន​ចំនួន​ពីរ​អ្នក​ថែមទៀត​ផង​។

​ព្រោះ​ប្តី​អត់​ខាន់ស្លា​របស់​នាង​បើ​ទោះបីជា​មន្ត្រី​គយ​តែ​គាត់​ក៏​មិន​មាន​អ្វី​ផ្គត់ផ្គង់​នាង​ឲ្យ​សម​ឈ្មោះថា​មានប្តី​ធើ​គយ​ដែរ ក្រៅតែពី​ហួងហែង​ស្រលាញ់​តែប៉ុណ្ណោះ ។ ក្រោយពី​មាន​លទ្ធភាព​រស់​ខ្លួនឯង​អ្នកនាង​សាន​ស្រី​ឡៃ ត្រូវបាន​ប្តី​មក​បញ្ចប់​ជីវិត​នាង​ត្រឹម​អាយុ​មិន​ទាន់​គ្រប់​៣០​ឆ្នាំ​ផង ។ ហេតុ​អ្វី​ទេវតា​មិន​ប្រណី​ចំពោះ​តារាចម្រៀង​មួយ​រូប​នេះ ដែល​ខិតខំ​តស៊ូ​រហូត​ដល់​សព្វ​ថ្ងៃ តែ​បែរជា​មក​ជួប​រឿង​អាណោចអាធម្ម​បែបនេះ​ទៅ​វិញ ។​

​ដោយឡែក ទាក់ទង​និង​ទំនាយ​របស់​ចៅអធិការ​វត្ត​ហាម​មិន​ឲ្យ​ស្រីឡៃ​និង​មន្ត្រី​គយ​ឈ្មោះ​ម៉ៅ​យក​គ្នា​នោះ​លោកយាយ បូ ដែល​អះអាង​ថា ត្រូវជា​ម្តាយមីង​ខាង​ប្តី​បានឱ្យដឹងថា តាមពិត​លោក​ជ័យ រិន មាន​ឈ្មោះ​ពិត គឺ​ខៀវ ម៉ៅ អាយុ​៤៧​ឆ្នាំ​។
​ចំណែក​ឈ្មោះ ជ័យ រិន អាយុ​៥៣​ឆ្នាំ​នោះ គឺជា​ឈ្មោះ​ដែល​គាត់​ទិញ​ពី​គេ (​កូតា​ហ្វ៊ុនស៊ិនប៉ិច​) ដើម្បី​ចូលធ្វើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​គយ​តែប៉ុណ្ណោះ​។ បច្ចុប្បន្ន គយ​ម៉ៅ មាន​តួនាទី​ជា​ជំនួយការ​ប្រធាន​សាខាគយ​ខេត្ត​កំពង់ចាម ដែល​ទើប​ទៅ​បំពេញ​ការងារ​នៅ​ទីនោះ បាន​ប្រមាណ​២​ឆ្នាំ​ចុងក្រោយ​នេះ​ទេ​។

​នៅ​មុនពេល​លោក​មក​បំពេញ​ការងារ​នៅ​កំពង់ចាម លោក​ធ្លាប់​ធ្វើ​គយ​នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​កាល​លោក​ទៅ​ឈរជើង​នៅ​ប៉ោយ​ប៉ែត នេះហើយ ដែល​នាំឱ្យ​លោក​មាន​ទំនាក់ទំនង​ជាមួយ​សាន ស្រី​ឡៃ ខណៈ​លោក​មាន​ប្រពន្ធ​កូន​រួច​ទៅ​ហើយ​នោះ​។​គយ​ម៉ៅ បាន​ជួប​និង​ស្រលាញ់​គ្នា​ជាមួយ​សាន ស្រី​ឡៃ តាំងពី​ឆ្នាំ​២០០៨ ហើយ​អ្នក​ទាំង​២​ពិតជា​ស្រលាញ់គ្នា​ខ្លាំងណាស់ រហូត​ដល់​ព្រម​រួមរស់​នឹង​គ្នា​ដោយ​មិន​បាន​សែនព្រេន ឬ​រៀបការ​អ្វី​ទាំងអស់ ហើយ​ទោះជា​ដឹងថា គយ​ម៉ៅ មាន​ប្រពន្ធ​និង​កូន​ដល់​ទៅ​៤​នាក់​ទៅ​ហើយ ក៏​សាន ស្រី​ឡៃ នៅតែ​មិន​អាច​ដកចិត្ត​ស្នេហ៍​ពី​គយ​ម៉ៅ បាន​នោះឡើយ ។  ​គេ​បាន​ជួល​ផ្ទះ​រួមរស់​ជាមួយ​គ្នា​នៅក្នុង​ស្រុក​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។ ក្រោយ​ពី​រួមរ​ស់នឹង​គ្នា បាន​រយៈពេល​ប្រមាណ​១​ឆ្នាំ ដោយសារតែ​មាន​រឿងរ៉ាវ​រកាំរកូស​កើតឡើង​ច្រើនពេក ទើប​គយ​ម៉ៅ បាន​នាំ សាន ស្រី​ឡៃ ទៅ​ស្រោច​ទឹក​នៅ​វត្ត​ភ្នំ​ធំ ស្ថិតក្នុង​ស្រុក​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

​អំឡុង​ពេល​ទៅ​ស្រោច​ទឹក​នោះ ព្រះចៅអធិការ​វត្ត​ភ្នំ​ធំ (​មិន​ស្គាល់​ព្រះនាម​) បាន​ទស្សន៍ទាយ​ឱ្យ​ប្តី​ប្រពន្ធគ​យ​ម៉ៅ និង​សាន ស្រី​ឡៃ ថា​អ្នក​ទាំង​ពីរ​មិន​អាច​យក​គ្នា​ជា​ប្តី​ប្រពន្ធ រួមរស់​នឹង​គ្នា​បានទេ ព្រោះ​តាម​ជើង​លេខ អ្នក​ទាំង​ពីរ​មិន​ល្អ​សោះ មិន​អាច​ជួប​គ្នា​ដល់​ចាស់​រៀងខ្លួន​បាន​នោះទេ និង​អាច​ឈាន​ដល់​ការ​ព្រាត់​ស្លាប់​ទៀតផង​។

ទោះជា​ព្រះចៅអធិការ​ទស្សន៍ទាយ​ជោគ​ជាតា​រាសី​ឱ្យ​អ្នក​ទាំង​ពីរ​យ៉ាង​ណា ក៏​គយ​ម៉ៅ និង​សាន ស្រី​ឡៃ មិន​ព្រម​ជឿ និង​ថែម​ទាំង​ជម្នះ​លើ​សង្ឃដីកា​ព្រះចៅអធិការ​អង្គ​នោះ​ទៀត ព្រោះតែ​ទំហំ​ក្តី​ស្នេហ៍​អ្នក​ទាំង​ពីរ​ខ្លាំង​លើសលប់​ពេក​ទៅហើយ មិន​អាច​បក​ក្រោយ​បានឡើយ ៕​

 

Filed in: ព័ត៌មានជាតិ