សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជរ ឃុំ​ប្រស្និប ស្រុក​រលាប្អៀរ​ថា​មេ​បញ្ជាការ​យោធា​យោធភូមិភាគ​ពិសេស​និង​មេបញ្ជាការ​យោធា​តំបន់​អភិវឌ្ឍន៍​ព្រៃ​ខៀវ​ខេត្ត​កំពង់ឆ្នាំង​និង​បក្ខពួក​រំលោភ​យក​ដី​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជរ ឃុំ​ប្រស្និប ស្រុក​រលាប្អៀរ​ថា​មេ​បញ្ជាការ​យោធា​យោធភូមិភាគ​ពិសេស​និង​មេបញ្ជាការ​យោធា​តំបន់​អភិវឌ្ឍន៍​ព្រៃ​ខៀវ​ខេត្ត​កំពង់ឆ្នាំង​និង​បក្ខពួក​រំលោភ​យក​ដី​

​ខេត្ត​កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រស់នៅ​ភូមិ​ជរ ឃុំ​ប្រស្នឹប ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រតិកម្ម​និង​ធ្វើ​ការតវ៉ា ដោយ​ចោទប្រកាន់​ថា មេ​បញ្ជា​រការ​យោធា​យោធភូមិភាគ​ពិសេស​និង​មេបញ្ជាការ​យោធា​តំបន់​អភិវឌ្ឍន៍​ព្រៃ​ខៀវ​ដែល​មាន​លោក​ឧត្តមសេនីយ៍ត្រី​ហេង សុផល​ជា​មេបញ្ជាការ​និង​បក្ខពួក​ឈ្មោះ​គង់ សារិន​(​ហៅ​ច​យ​)​បាន​បំពារបំពាន រំលោភ​យក​ដី​របស់​គាត់​ជិត​១០០​ហិកតា នៅ​ចំណុច​ឆ្មារ​មែ​វ​និង​ចំណុច​ព្រែកជីក ស្ថិតក្នុង​ភូមិ​ចំបក់​ប្រសាទ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស​និង​ភូមិ​ជរ ឃុំ​ប្រស្និប​ស្រុក​រលាប្អៀរ ដែល​ពួកគាត់​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៩​មក​ម្លេះ ។​

​ករណី​នេះ​ពួកគាត់​កើតទុក្ខ​មិន​សុខចិត្ត បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទាស់ ទៅ​នឹង​សេចក្តីជូនដំណឹង​ស្តី​ពី​ការបិទ​ផ្សាយ​ឯកសារ​ជា​សាធារណៈ​នូវ​ការវិនិច្ឆ័យ​ដីធ្លី​របស់​សាលា​ស្រុក​ទឹកផុស ចុះ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៧ ។​

​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើកឡើង​ថា នៅ​ឆ្នាំ​១៩៨៩ ពួកគាត់​ចំនួន​១១​គ្រួសារ រស់នៅ​ភូមិ​ជរ​បាន​កាន់កាប់​អាស្រ័យ​ផល​លើដី​នៅ​ចំណុច​ឆ្មា​មែ​វ និង​ចំណុច​ព្រែកជីក​ជិត​កសិដ្ឋាន​ដាំ​ចំការ​របស់​យោធា​តំបន់​អភិវឌ្ឍ​ព្រៃ​ខៀវ ដែល​កាលណោះ​ជា​ដី​របស់​ពួក​គាត់​នៅ​ភូមិ​ជរ ឃុំ​ប្រស្នឹប ស្រុក​រលាប្អៀរ ចំនួន​ជាង​៩០​ហិកតា​នៅ​ឡើយ ក្រោយមក​ក៏​បាន​កាត់​ដី​នៅ​ចំណុច​ឆ្មា​ម៉េវ​នេះ​ទៅ​ភូមិ​ចំបក់​ប្រសាទ ឃុំ​ក្រាំង​ស្គារ​វិញ​។  ​ហើយ​ក្រោយ​មក​រដ្ឋ​បាន​កាត់​ដី​នេះ​ទៅអោយ​ក្រុមហ៊ុន​ភាភី​ម៉ិច ។ លុះ​ដល់​អំឡុង​ឆ្នាំ​២០០៤ រដ្ឋ​ក៏​បាន​ដក​ដី​នោះ​ពី​ក្រុមហ៊ុន​ភាភី​ម៉ិច​មក​ប្រគល់​អោយ​ពួកគាត់​វិញ​ប៉ុន្តែ​នៅ​ឆ្នាំ​២០១៦​ត្រូវ​បា​ឧ​យោធា​តំបន់​អភិវឌ្ឍន៍​ព្រៃ​ខៀវ​យក​គ្រឿងចក្រ​មក​ឈូសឆាយ​រំលោភ​យក​ដី​ពួកគាត់​នៅ​ច​ណុ​ខាងលើនេះ​តែម្ដង សព្វ​ថ្ងៃ​ត្រូវ​បាន​គេ​ចែក​គ្នា​កាន់កាប់​លើ​ដី​នេះ​អស់​ទៅហើយ ហើយ​អ្នក​ដែល​កាន់កាប់​ដី​នោះ​សុទ្ធតែ​ជា​នាយ​ទា​ហ៊ាន​ជាន់ខ្ពស់​ពាក់​សុទ្ធតែ​ផ្កាយ​ព្រោងព្រាត​ទៀតផង​។​ខ្លះ​មិន​មាន​ឈ្មោះ​នៅក្នុង​អង្គភាព​នោះ​ផង​ក៏​មាន​ដី​នៅ​ទីនោះ​ដែរ​។

​ពាក់ព័ន្ធ​និង​ការចោទប្រកាន់​ពី​ប្រជាពល់រដ្ឋ​ខាងលើ លោក​ហេង សុផល​បាន​អញ​អាង​ថា ប្រជាពលរដ្ឋ​នៅ​ភ​ជរ​អះអាង​ថា​ដី​នៅ​ចំ​ណុ​ខាងលើ​ជា​ដី​របស់​ពួ​គាត់ ប៉ុន្តែ​មិន​មាន​ឯកសា​បញ្ជាក់​កម្ម​សិទ្ធ​និង​មិន​មាន​ភ័ស្ដុតាង​ស្រែ​ភ្លឺ​ឬ​ដំណាំ​អ្វី​ជា​សំអាង​សូម្បី​ដើម​ស្វាយ​ឬ​ស្វាយចន្ទី​១​ដើម​ក៏​គ្មាន​ដែរ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ថា​ភ័ស្ដុតាង​មាន​ត្រឹមត្រូវ តែ​ត្រូវ​ទា​ហ៊ាន​យក​គ្រឿងចក្រ​ឈូសឆាយ​ចោល​អស់​ហើយ​សូម្បី​បង្គោល​ព្រំដី​ក៏​គេ​មិន​ទុក​ដែរ ៕

 

Filed in: ព័ត៌មានជាតិ