សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តា​លឺ​ឡាយស្រេង​ចេញ​វិដេអូ​សុំ​ទោស​ក្រោយ​ពី​បែកធ្លាយ​សម្លេង​ប្រមាថ​ព្រះ​ជេស្តារ​មហាក្សត្រ​

​តា​លឺ​ឡាយស្រេង​ចេញ​វិដេអូ​សុំ​ទោស​ក្រោយ​ពី​បែកធ្លាយ​សម្លេង​ប្រមាថ​ព្រះ​ជេស្តារ​មហាក្សត្រ​

ភ្នំពេញ​៖ លោក លឺ ឡាយស្រេង អតីត​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​ហ្វ៊ុន​ស៊ិន​បិច​នៅ​ថ្ងៃ​ទី​២១​តុលា​នេះ បាន​ចេញ​វិដេអូ​ខ្លី​មួយ សុំទោស​ព្រះមហាក្សត្រ​និង​នាយ​រដ្ឋមន្ត្រី​ហ៊ុន​សែន ដោយ​លោក​បញ្ជាក់ថា លោក​គ្មាន​ចេតនា មើលងាយ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​នោះទេ​។​

​ការចេញមុខ​សុំ​ទោស​គឺ​ក្រោយពី​មាន​ការរិះគន់​ក៏ដូចជា​ការព្រមាន​ប្តឹង​ពី​សំណាក់ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រឿង ប្រមាថ​ព្រះមហាក្សត្រ​។​លោក លឺ  ឡាយស្រេង ទទួលស្គាល់ថា សម្តី​របស់​លោក ពិតជា​មាន​ការ​ជ្រុលជ្រួស​ទៅលើ​ព្រះមហាក្សត្រ​មែន ប៉ុន្តែ លោក មិន​មានចេនា​អ្វី មើលងាយ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​នោះទេ​។

​លោក តា​មាត់ឆៅ​រូបនេះ ក៏បាន សូមទោស ព្រះមហាក្សត្រ ក៏ដូចជា សម្តេច​តេជោ ហ៊ុន សែន និង​បងប្អូន​ប្រជាពលរដ្ឋ ផង ដែរ ថា   លោក មិន​មាន​បក្ស ពួក​អ្វី​ទេ គ្រាន់​តែ​លោក ជា​មន្ត្រី ចាស់ ចេះ​តែ​ព្រួយបារម្ភ​ខ្លាំងពេក ហើយ​ចេះតែ​និយាយ ខុស​ខ្លះ អញ្ចឹង​ហើយ លោក​ទទួលស្គាល់ កំហុស  ។​លោកតា​ថា  បាន បំរើ ព្រះមហាក្សត្រ តាំង​ពី​យូ​យ៉ាណា​ស់មក ហើយ​តាំង​ពី​ស​ម្តេ ច​តា  មក​ម្លេះ ដូច្នេះ​លោក សុំ​អភ័យទោស ដល់​ព្រះមហាក្សត្រ ក៏ដូចជា សម្តេចនាយក​រដ្ឋមន្ត្រី និង​បងប្អូន​ប្រជាពលរដ្ឋ ផងដែរ នៅ​ពាក្យ លើស​លួស ដែល​លោក បាន​និយាយ​ខុស​។

​សូម​រំលឹក​ថា លោក លឺ ឡាយស្រេង  ជាមួយ​លោកស្រី គី លំអង អតីត​តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន សម្លេង​សន្ទនា​គ្នា មាន​រយៈ​ប្រមាណ​ជាង​៤​នាទី ហើយ  ត្រូវបាន Facebook  សីហា យក​មក​បង្ហោះ  នៅ​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ​។​សម្តី​ឆ្លើយឆ្លង​គ្នា​រវាង​លោក លឺ ឡាយ ស្រេង ជាមួយ​លោកស្រី គី លំអង​ដែល​ហ្វេ​សប៊ុក​សីហា​ផ្សាយ​ឲ្យដឹងថា​៖ លោក​លឺ​ឡាយស្រេង​បាន​លើក ឡើង​ពី​ផែនការ​ដែល​នឹង​មាន​មន្ត្រី​មួយ ចំនួន​ចង់​ទៅ​ចូលគាល់​ព្រះមហាក្សត្រ ក្រោមលេស​ដែល​គេ​បាន​និយាយថា ដើម្បី បន្ថយកំដៅ​នយោបាយ ហើយ​ទំនងជា​ចង់​សុំ​ការសម្រេច​ព្រះទ័យ​ពី​ព្រះមហាក្សត្រ​ឲ្យធ្វើ​អ្វី​មួយ​តាម​គោលបំណង​របស់​ពួកគេ ។

​ប៉ុន្តែ​លោកស្រី គី លំអង គិតថា ប្រហែល ព្រះមហា​ក្សត្រ​មិន​ហ៊ាន​ទេ​។ នេះ​បើ​តាម​សំឡេង​ឆ្លើយឆ្លង​របស់​លោកស្រី គី លំអង ក្នុងនោះ​មាន​ទាំង​បញ្ចេញ​ឈ្មោះ​លោក ឡៅ ម៉ុងហៃ ក៏​នឹង​ត្រូវ​ចូល​ព្រះបរមរាជវាំង​គាល់​ព្រះករុណា​ផងដែរ​។ ប៉ុន្តែ​លោក លឺ ឡាយស្រេង បាន​ឆ្លើយតប​ទៅ​លោក​ស្រី គី លំអង វិញ​ដោយ​ប្រើ​សម្តី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ព្រះមហាក្សត្រ​ថា «​បើ​មិន​ហ៊ាន ទេ​ឲ្យ​ដាក់​រាជ្យ​ទៅឲ្យគេ​ទៅ​ធ្វើ​ម្តងវិញ​មាន់​ក្រៀវ​អ៊ីចឹង​នោះ​»​។ បន្ទាប់ពី​ឮ​ពាក្យ​នេះ លោកស្រី គី លំអង បាន​សរសើ​រលោក លឺ ឡាយស្រេង​ថា «​ក្នុងចំណោម​ហ្វុ៊នស៊ិនប៉ិច ចាស់ៗ​មានតែ​បង​ឯង​ទេ​ដែល​ហ៊ាន​ងើប នោះ​» ។

​ក្នុងការ​សន្ទនា​គ្នា​នោះ​ដែរ​អ្នក​ទាំង​២​ក៏​បាន​ប្រើ​ពាក្យ​វាយប្រហារ​ទៅលើ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស ហ្វុនស៊ិនប៉ិច​បច្ចុប្បន្ន​ដោយ​ពាក្យ​អសុរោះ មួយចំនួន​ដូចជា​ប្រើ​សម្តី​ថា «​អា​ស្តេច​ចោល ម្សៀត​មួយ​នេះ​យ៉ាប់​មែនទែន​… ថោកទាប ណាស់​! អា​នេះ​បន្តុះបង្អាប់​រាជវង្ស​ជាដើម​»​។ លោកស្រី គី លំអង បាន​បន្ទ​រថា «​ត្រូវ ហើយ​បង្អាប់​ព្រះករុណា​ទៀត​»​។ លោក លឺ ឡាយស្រេង ថែមទាំង​បាន​បន្ត​ប្រមាថ ព្រះមហាក្សត្រ​ទៀត​ថា «​បើ​អា​ព្រះករុណា​ហ្នឹង​វា​អាប់​ស្រាប់​ផង​ទេ​…» ។

​អ្នកនាំពាក្យ​គណបក្ស​ហ្វុ៊នស៊ិនប៉ិ​ចលោក ញ៉េប ប៊ុនជិន បាន​ថ្លែងថា «​ខ្ញុំ​ទទួល បាន​ព័ត៌មាន​រួច​ហើយ​គាត់​(​លឺ ឡាយស្រេង​) បាន​ប្រមាថ​ព្រះ​ចេស្តា​ព្រះករុណា​ហើយ គាត់​ជេរ​ទាំង​សម្តេច​ក្រុមព្រះ​ទៅទៀត ដូច្នេះ ខ្ញុំ​សូម​ជម្រាប​ជូន​ទី​១​សម្តេចក្រុមព្រះ​លោក​បាន​នាំ​មក​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ឆ្នាំ ១៩៩៣ ហើយ​លោក​មាន​តួនាទី​មើលថែ រក្សា​ស្ថានភាព​នយោបាយ​។ ដោយឡែក គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជា​គណបក្ស​រាជា និយម​, ជេរ​លោក​ជា​រឿង​មួយ ប៉ុន្តែ​ប្រមាថ​ព្រះ​ចេស្តា​ព្រះករុណា​យើង​តំណាង​ឲ្យ​រាជានិយម ហើយ​នៅក្នុង​រដ្ឋធម្មនុញ្ញ​បានចែង ច្បាស់​ទៀត​មិន​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​ចេស្តា​ព្រះនាម​របស់​ព្រះករុណា​។

​ខ្ញុំ​បាន​ស្តាប់​ដោយ​យកចិត្តទុកដាក់​យើង​កំពុង​ប្រជុំគ្នា​ថ្នាក់ដឹកនាំ​នឹង​រៀបចំ​ពាក្យបណ្តឹង​មួយ​ហើយ យើង​ក៏​បាន​ទាក់ទង​ទៅ​ខាង​មេធាវី​ដើម្បី ប្តឹង​លោក​តា លឺ ឡាយស្រេង ដែល​បាន ប្រមាថ​ព្រះ​ចេស្តា​ព្រះករុណា​និង​ប្រមាថ សម្តេចក្រុមព្រះ ដូច្នេះ​យើង​នឹង​មាន​វិធាន ការ​ភ្លាមៗ​» ។

 

Filed in: ព័ត៌មានជាតិ