សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង​៖ ដឹកនាំ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ការតុបតែង ប្រទីប​និង​មើល​ស្ថានភាព​កន្លែង​ស្នាក់នៅ​របស់​ក្រុម​កីឡាករ ចំណុះ​ទូក​

​លោក ឃួ​ង ស្រេង​៖ ដឹកនាំ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ការតុបតែង ប្រទីប​និង​មើល​ស្ថានភាព​កន្លែង​ស្នាក់នៅ​របស់​ក្រុម​កីឡាករ ចំណុះ​ទូក​

ភ្នំពេញ​៖  លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ដ្រី​ជំនាញ ពាក់ព័ន្ធ ក្រោម​ឱវាទ ចុះ​ពិនិត្យ​មើល​ការតុបតែង​ប្រទីប​និង​មើល​ស្ថានភាព​កន្លែង​ស្នាក់នៅ​របស់​ក្រុម​កីឡាករ ចំណុះ​ទូក​ដែល​ស្ថិតនៅ​ត្រើយម្ខាង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ កាលពី​ព្រឹក​ថ្ងៃទី ២១ តុលា ឆ្នាំ​២០១៧ ។

​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ត្រូវយក បង្គន់​អនាម័យ ដាក់​ឲ្យ​បងប្អូន កីឡាករ កីឡា​ការិនី ជូន​ពួកគាត់ ឲ្យ បាន​ច្រើន​កន្លែង ។​ក្រៅពី​នេះ​បញ្ហា​ការរៀបចំ​អោយមាន​សន្តិសុខ សណ្តាប់ធ្នាប់​ក៏​លោក​អភិបាល​ធ្វើការ​ណែនាំ​អោយ​ត្រៀម​រៀបចំ​អោយ​ល្អ​ប្រសើរ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​៖  ការចុះ​ពិនិត្យមើល​ការតុបតែង ប្រទីប​និង​មើល​ស្ថានភាព​កន្លែង​ស្នាក់នៅ​របស់​ក្រុម​ចំណុះ​ទូក​នេះ​ធ្វើឡើង ក្រោយ កិច្ចប្រជុំ​មួយ ជាមួយ​មន្ត្រី​ពាក់ព័ន្ធ  កាលពី​រសៀល​ថ្ងៃ​ទី​២០ តុលា ដើម្បី​ដាក់​ផែនការ សម្រាប់​ការការពារ​សន្តិសុខ និង​ការ បង្កើត​គណៈកម្មការ អនុគណៈកម្មការ​ទទួល​បន្ទុក​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ អក​អំបុក លយ​ប្រទីប និង​ការរៀបចំ​ខួប​អនុ​ស្សាវ​រីយ៏​លើកទី​៦៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត នៃ​កងយោធពល​ខេមរៈភូមិន្ទ​ឆ្នាំ​២០១៧ ដែល​រាជធានី​ភ្នំពេញ​ជា​អ្នក​រៀបចំ​កម្មវិធី​ទាំងនោះ​។   ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំនេះ នឹង​ប្រព្រឹត្ត​ទៅ​រយះពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២​ដល់​ទី ៤​វិច្ឆិកា តាម​ដង​ទន្លេសាប​មុខ​ព្រះបរមរាជវាំង ដើម្បី​បើកឱកាស​ជូន​ប្រជា​ពល រដ្ឋ​ចូលរួម​កំសាន្ត​សប្បាយរីករាយ​អបអរសាទរ បុណ្យ​ប្រពៃណី​ជាតិ ដោយ​មាន​បណ្តែតប្រទីប អុច​កាំជ្រួច និង​សំដែង​សិល្បះ​គ្រប់​ទាំង​៣​ថ្ងៃ​៕

 

Filed in: ព័ត៌មានជាតិ