សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោកស្រី ម៉ែន សំអន​៖ ប្រទេសជាតិ​មាន​សុខ សន្តិភាព និង​សេរីភាព​ពេញលេញ ក៏​ដោយ​មាន​ការដឹកនាំ​ត្រឹត្រូវរ​បស់​សម្ដេច​អគ្គមហាសេ​នាបតី​តេ​ជោ

​លោកស្រី ម៉ែន សំអន​៖ ប្រទេសជាតិ​មាន​សុខ សន្តិភាព និង​សេរីភាព​ពេញលេញ ក៏​ដោយ​មាន​ការដឹកនាំ​ត្រឹត្រូវរ​បស់​សម្ដេច​អគ្គមហាសេ​នាបតី​តេ​ជោ

ភ្នំពេញ​៖ លោកស្រី ម៉ែន សំអន  បានបញ្ជាក់​ថា ៖ សន្តិភាព មិនអាច​កើត​ឡើង​ដោយ​ឯកឯង​នោះទេ ប្រសិនបើ គ្មាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រជាពលរដ្ឋ កសិករ​,​ពលករ​,​កម្មករ​,​កម្ម​ការ​នី​កម្ពុជា គ្រប់រូប​មាន​ការងារ ធ្វើ​មាន​សិទ្ធ​សេរីភាព​គ្រប់គ្រាន់ តាម​លទ្ធិប្រជាធិបតេយ្យ ក៏​ដោយសារ​មាន​ការដឹកនាំ​របស់ សម្តេច​តេជោ​ហ៊ុន សែន ជា​ប្រមុខ​សម្ដេ​បាន​ដឹកនាំ​ប្រទេស​ឈានទៅរ​កសន្តិភាព​ពេញលេញ និង​មាន​ការរីកចំរើន​លើ​គ្រប់​វិស័យ ក្នុងនោះ​រួមមាន ទាំង​វិស័យ ពុទ្ធចក្រ និង​អាណាចក្រ ។

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន បញ្ជាក់​បែប​នេះ តាមរយៈ​អ្នកនាំពាក្យ លោក​ចាប សុថា​រិទ្ធ នាយកខុទ្ទការល័យ​លោក​ស្រី នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ  កាលពី​ព្រឹក​ថ្ងៃទី​២១ តុលា ឆ្នាំ​២០១៧ ខណៈ លោកស្រី ម៉ែន សំអន ដឹកនាំ​ក្រុម​ទី​៥​របស់​គណៈ​ប្រភូ ក្រសួង​អធិការកិច្ច រដ្ឋសភា និង​អាជ្ញាធរ​ខេត្ដ ,​ក្រុង​ចំនួន​១៥ រូប ទៅ​ជួប​សំណេះសំណាល ជាមួយ​កម្មករ​, ពលករ ,​កម្ម​ការ​រិនី​កម្ពុជា ដើម្បី​ផ្ដល់​ការលើក​ទឹកចិត្ដ  ដែល​កំពុង​ធ្វើការ តាម​បណ្ដា​រោងចក្រ សហគ្រាស នៅ​ខេត្ដ​ឈុន​បុរី ប្រទេស​ថៃ ចំនួន​៣០០០​នាក់  ។

​លោក ចាប សុថា​រិទ្ធ  បានបញ្ជាក់​ថា​៖ នៅក្នុង​ឱកាស​ជួប​សួរសុខទុក្ខ​កម្មករ​ខ្មែរ​ធ្វើការ​នៅ​រោងចក្រ​សាច់មាន់ លោក ស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និង​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សួត​សុខ​ទុ ក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី ជូន​ដល់​កម្មករ​ទាំងអស់​បំរើការ​នៅ​ទីនោះ ។​

​នា​ឱកាស​នោះ​ដែរ​លោកស្រី ឧបនាយករដ្ឋមន្ត្រី ក៏​សន្យា​ជួយ​កម្មករ​កម្ពុជា នៅពេល​បំពេញ​ការងារ ពេល ជួប​កា​លំបាក លោកស្រី និង​ក្រុម​គណៈកម្មាធិការ​ថ្នាក់​ក្រសួង និង​ចុះជួយ​គ្រប់ពេល ។  បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុមការងារ​ចំនួន​៥​ក្រុម​សម្រាប់​ចុះ​ដោះស្រាយ​បញ្ហាលំបាក​នៅ​ពេល​កម្មក​រ​ជួបប្រទះ​បញ្ហា​លំបាក​ពេលធ្វើ ការ​នៅ គ្រប់​ប្រទេស មិន​តែ​នៅ​ប្រទេស​ថៃ​នោះ​ទេ ៕

 

Filed in: ព័ត៌មានជាតិ