សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេឃុំ​បល្ល័ង្គ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​ការ​តាម​ចាប់ខ្លួន​

​មេឃុំ​បល្ល័ង្គ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​ការ​តាម​ចាប់ខ្លួន​

ខេត្ត​កំពង់ធំ ៖ ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សមត្ថកិច្ច​បាន​និង​កំពុង​តាម​ចាប់ខ្លួន មេឃុំ​បល្ល័ង្គ​ម្នាក់​មក​ពី​គណបក្សស​ង្គ្រោះ​ជា​តិ ខណៈ​ដែល​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​មេភូមិ​ត្រស់ ម្នាក់​រួច​ហើយ ពាក់ព័ន្ធ​ការ ឃុបឃិត​ស៊ីញ៉េ​យល់ព្រ​មលក់​ផ្ទះ និង​ដី​មួយកន្លែង ដែល​តុលាការ​ហាមឃាត់ ស្ថិតនៅ​ភូមិ​តា​ឌុ​ក ឃុំ​បល្ល័ង្គ ស្រុក​បារាយណ៍ ។​

​ព្រះរាជអាជ្ញា​បញ្ជាក់ថា ពួកគេ​ទាំង​២​នាក់ ត្រូវ​ចោទប្រកាន់ ពី​បទ​ផ្សំគំនិត​បង្វែរ​វត្ថុ​រឹបអូស ប្រព្រឹត្តទៅ​នៅ​ភូមិ​តា​ឌុ​ក ពោល​មេភូមិ​ត្រស់​រូបនេះ បាន​ទៅ​រត់​ការលក់​ដី និង​ផ្ទះ​មួយ​កន្លែង ឲ្យ​ស្ដ្រី​ឈ្មោះ ជា ស៊ី​វណៃ ដែល​ដី និង​ផ្ទះ​នោះ​ត្រូវបាន​តុលាកា​រដាក់​ហាមឃាត់​លក់ និង​ផ្ទេរ​។​

​យ៉ាងណាក៏ដោយ តាម​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យដឹងថា រហូតមកដល់​ពេលនេះ​មេឃុំ​បល្ល័ង្គ ដែល​ជាប់​ពាក់ព័ន្ធ​បាន​គេចខ្លួន បន្ទាប់ពី​ដឹង​ខ្លួន​ថា ស៊ី​ញ៉េយ​ល់​ព្រមទាំង​ខុសច្បាប់ ក្នុងករណីនេះ ។​

គួរបញ្ជាក់​ថា ប្រធាន​ភូមិ​ត្រស់ ឃុំ​បល្ល័ង្គ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ លោក អ៊ុន ហេង អាយុ​៥៦​ឆ្នាំ និង​ស្ដ្រី​ម្នាក់​ឈ្មោះ ជា ស៊ី​វណៃ អាយុ​៤២​ឆ្នាំ ត្រូវបាន​តុលាការខេត្ត​កំពង់ធំ ចេញ​ដីកា​សម្រេច​ឃុំខ្លួន ដាក់​ពន្ធនាគារ​ជា​បណ្ណោះអាសន្ន ដោយសារតែ​ពួកគេ​ទាំង​២​នាក់ បាន​ឃុបឃិត​រត់ការ​លួច​លក់​ដី និង​ផ្ទះ​មួយ​កន្លែង ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់ មិនឲ្យ​មាន​ការលក់ ឬ​ផ្ទេរ​នោះឡើយ ៕

 

Filed in: ព័ត៌មានជាតិ