សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​ខ្មូត​ឈើ​ណុង ណាក់​បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​ទៀត​ហើយ​នៅ​តំបន់​ក្តុល​និង​បំណក់​!

​មេ​ខ្មូត​ឈើ​ណុង ណាក់​បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​ទៀត​ហើយ​នៅ​តំបន់​ក្តុល​និង​បំណក់​!

កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​សម្តែង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ចំណាត់ការ​របស់​គ្រប​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៅលើ​ឈ្មោះ​ណុង ណាក់ ដែល​ឃើញ​នៅតែ​បន្ត​សកម្មភាព​កាប់បំផ្លាញ​ឈើ​យ៉ាង​គគ្លើន​បន្ទាប់ពី​មាន​ភាពស្ងប់ស្ងាត់​មួយរយៈ​។

​ឈ្មោះ ណុង ណា​ក់​បាន​ធ្វើ​សកម្មភាព​ក្តៅគគុក​ឡើងវិញ​ក្នុង​ការដឹកជញ្ជូន​អុស​តាម​រថយន្ត​យី​ឌុប​ខ្នា​ត យក្ស​យ៉ាង​កក្រើក​ក្នុង​ទឹកដី​តំបន់​ក្តុល និង​តំបន់​បំណក់​។ ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ ក្បួន​រថយន្ត​ដឹកអុស​របស់​ឈ្មោះ ណុង ណាក់ បាន​ចេញ​ប្រដេញ​គ្នា​ដូច​ដង្ហែរ​អង្គ​កឋិនទាន​យ៉ាង​រំភើយ​ដោយ គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ ដឹក​ចេញពី​បំណក់ ឆ្ពោះទៅ​តាម​ផ្លូវ​អម​លាំ​ង ។

ប្រជាពលរដ្ឋ​ដែល​តាមដាន​រឿង​លោក ណុង ណាក់ នេះ​បាន​លើកឡើង​ថា​មានរឿង​អ្វី​ដែល​ឈ្មោះ ណុង ណាក់ ត្រូវ​ខ្លាចរអារ ព្រោះ​រថយន្ត​ខ្នាត​យក្ស​ដែល​ឈ្មោះ​ណុង ណាក់ ដឹកអុស​ត្រូវ​សមត្ថកិច្ច​ចាប់​នា​ពេល​កន្លង​ទៅ​នោះ ត្រូវបាន​ដោះលែង​អស់ហើយ បើ​ចាប់​ក៍​ចាប់​ទៅ​រត់​ការដោះលែង​ក៍​គ្មាន​បញ្ហា​ព្រោះ​ត្រូវរ៉ូវ​គ្នា​អស់ហើយ ។

សូម​រម្លឹកថា បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ថា ឈ្មោះ ណុង ណាក់ បាន​ដើរតួ​ជា​បងធំ​កាប់បំផ្លាញ​ឈើ​យក​ធ្វើ​ឧស​ប្រចាំ​តំបន់​ក្តុល ក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ បើ​មាន​រថយន្ត​ណា​ដឹកឈើ​ឆ្លងកាត់​ត្រូវ​បង់លុយ​ឲ្យឈ្មោះ ណុង ណាក់ ជា​កំហឹត បើ​មិន​ដូច្នេះ​ទេ​លោក ណុង ណាក់ មិន​ឲ្យ​ឆ្លងកាត់​ទឹកដី​របស់​ខ្លួន​បានឡើយ ។

ប្រភព​ដដែល​បាន​បន្ថែមថា​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​បាន​ត្រូវរ៉ូវ​គ្នា​ទទួល​ផលប្រយោជន៍​ពី​ឈ្មោះ ណុង ណាក់ ទើប​ឈ្មោះ​នេះ​ហ៊ាន​បំពាន​ច្បាប់ និង​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​ដោយ​បើក​រថយន្ត​ប្រដេញ​តាម​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​ដឹកឈើ​បន្តិចបន្តួច ។

លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ប្រជាពលរដ្ឋ រិះគន់ថា មិនទាន់​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​ណា​ចំពោះ​សកម្មភាព​របស់ ណុង ណាក់ ដែល​ដើរតួ​ជា​បងធំ ក្នុង ការកាប់​ដឹកអុស​ដោយ​រថយន្ត​ខ្នាត​ធំ​របស់​ខ្លួន បំផ្លាញ​ផ្លូវថ្នល់ ផ្លូវជាតិ ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅឡើយ​ទេ ។

 

Filed in: ព័ត៌មានជាតិ