សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សុគន្ធ​និសា​បដិសេធថា​នាង​ការ​មែន​តែ​ប្តី​មិន​មែន​ប៉ា​កុមារី​ណូ​ឈួ​សៀ​វហេង​ទេ​!

​សុគន្ធ​និសា​បដិសេធថា​នាង​ការ​មែន​តែ​ប្តី​មិន​មែន​ប៉ា​កុមារី​ណូ​ឈួ​សៀ​វហេង​ទេ​!

ភ្នំពេញ ៖ តារាចម្រៀង​ផលិតកម្ម​ហ្ងស​មាសក​ញ្ញ​សុគន្ធ និសា បាន​ទួល​ល​ស្គាល់​ថា នាង​នឹង​ចូល​រោងការ​ជាមួយ​គូស្នេហ៍​ពិតប្រាកដ​របស់​នាង​មែន នៅ​ខែ​ធ្នូ ឆ្នាំ​២០១៧ ខាងមុខនេះ​។ តែ​បុរស​ជា​អនាគត​ប្តី​របស់​នាង​នោះ ជា​មនុស្ស​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ ពុំមែន​ជា​លោក​ផ្កាយ​៣ ឪពុក​របស់​កុមារី ណូ ឈួ​ស៊ីវហេង កូនក្រុម​របស់​នាង​ក្នុង​កម្មវិធី “The voice kids cambodia” ដូច​ពាក្យ​លេចឮ​កន្លង​មកនេះ​ទេ​។​

​កញ្ញា​សុគន្ធ និសា បាន​បកស្រាយ​ថា “​នាង​ខ្ញុំ​ចង់ដឹងថា បងប្អូន​ទស្សនិកជន​ពិតជា​ចង់ដឹង​ពាក្យសម្តី​ពិតប្រាកដ​របស់​នាង​ខ្ញុំ សូម​ជម្រាប​ជូន​ទៅ​ដល់​បងប្អូន​ទាំងអស់​ថា ព័ត៌មាន​នោះ គឺ​អត់​ពិត​ទេ​។

នាង​ខ្ញុំ​អរគុណ​ដល់​បងៗ​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​បាន​សរសេរ​ល្អៗ​ពី​នាង​ខ្ញុំ សរសេរ​ព័ត៌មាន​ដែល​ពិតប្រាកដ ប៉ុន្តែ​ចំពោះ​ព័ត៌មាន​នេះ គឺ​នាង​ខ្ញុំ​សូម​អះអាងថា មិនមែន​ជា​រឿង​ពិត​ទេ នាង​ខ្ញុំ​មាន​គូ​កំណាន់​របស់​នាង​ខ្ញុំ​ផ្សេង​ហើយ ហើយ​គាត់​គឺជា​អ្នក​ធម្មតា​ប៉ុណ្ណោះ ហើយ​មិនមែន​ជា​មាន​ទំនាក់ទំនង​អី​ជាមួយនឹង​ប៉ា​របស់​ស៊ីវ​ហេង ទេ អត់​មាន អត់​មាន​ពិតប្រាកដ​តែម្តង ចំណែក​រឿង​គូជីវិត​នោះ គឺ​ជិត​ដល់​ពេល​ហើយ​…”​។

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ហង្ស​មាស​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​សុគន្ធ និសា បាន​សារភាព​ថា “​នាង​ខ្ញុំ​រស់នៅ​ដោយ​ជីវភាព​ធម្មតា ដៃគូ​របស់​នាង​ខ្ញុំ ក៏​គាត់​ជីវភាព​ធម្មតា មិនមែន​ជា​អ្នករាជការ ឬ​មាន​មុខ​មាន​មាត់​អី​ទេ គ្រាន់តែ​ជា​អ្នក​ដែល​ចង់បាន​ជីវិត​មួយ​ដែល​ធម្មតា​ដូច​ទស្សនិកជន​ប៉ុណ្ណឹង​ឯង​… គឺ​នាង​ខ្ញុំ​នឹង​ចូល​រោងការ​នៅ​ចុងឆ្នាំ​ហ្នឹង គឺ​ខែ​១២ (​ធ្នូ​) ហើយ​មង្គលការ​របស់​នាង​ខ្ញុំ ក៏​មិនមែន​ជា​ការ​លុបលាង​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​តែង​កើតមាន​ចំពោះ​នាង​ខ្ញុំ  កាលពីពេល​កន្លង​មក​នោះ​ទេ ពិសេស​ព័ត៌មាន​ដែលថា នាង​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ប៉ា​របស់​ស៊ីវ​ហេង នោះទេ ព្រោះ​អី​គម្រោង​មង្គលការ​មួយ​នេះ នាង​ខ្ញុំ​រៀបចំ​ទុក​មកជា​យូរហើយ​…”​។​

​តារាចម្រៀង​សុគន្ធ និសា​ក៏​បាន​ធ្វើ​ការបកស្រាយ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ថា​នាង​មិន​ច្រើស​យក​កុមារី​អ៊ុក​សុ​វណ្ណា​រី​ហើយ​យក​កុមារី​ណូ​ឈួ​សៀ​វហេង​ថា​៖​ការធ្វើ​ជា​គ្រូបង្វឹក (Coach) នៅក្នុង​កម្មវិធី​ប្រលង​ចម្រៀង​កុមារ​លំដាប់​ពិភពលោក The Voice Kids Cambodia ថា ការជ្រើសរើស​កូនក្រុម​នីមួយៗ​របស់​នាង ចាប់តាំងពី​វគ្គ​មួយ ឆ្លង​ទៅ​កាន់​វគ្គ​មួយ ក្នុង​កម្មវិធី The Voice Kids Cambodia ធ្វើឡើង គឺ​មិនមែន​តាម​មនោ​សញ្ចោ​ត​នានោះ​ទេ តែ​ជ្រើស​តាម​សមត្ថភាព​របស់​កុមារ​ម្នាក់ៗ​យ៉ាង​ពិតប្រាកដ ព្រោះ​តាម​គោលការណ៍​នៃ​ការងារ គឺ​មិន​អាចយ​ក​មនោសញ្ចោតនា​មកប្រើប្រាស់​បានឡើយ​។

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ចំពោះ​ការជ្រើសរើស​យក​កុមារី​ស៊ីវ​ហេង ឱ្យ​បន្ត​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​មិន​ជ្រើស​យក​កុមារី​អ៊ុក សុ​វណ្ណា​រី ដែល​ទស្សនិកជន​មួយចំនួន​ថា មាន​សំឡេង​ល្អ​ជាង​នោះ សុគន្ធ និសា បានបញ្ជាក់​ថា ជាធម្មតា​មហាជន​ម្នាក់ៗ​ស្តាប់​សំឡេង បេក្ខភាព​ម្នាក់ៗ​តែង​មាន​អារម្មណ៍​ផ្សេងៗ​គ្នា មានន័យ​ថា ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ គឺ​ផ្សេងគ្នា​។

ប៉ុន្តែ​ចំពោះ​ការជ្រើសរើស​របស់​នាង គឺ​ធ្វើឡើង​ដោយ​ភាពប្រាកដប្រជា ព្រោះ​នៅ​មុនពេល​ដែល​នាង​ជ្រើសរើស​អ្នកណាម្នាក់  នាង​បាន​ដឹង​និង​ថ្លឹងថ្លែង​ពី​សមត្ថភាព​របស់​ពួកគាត់​អស់​ទៅហើយ ដោយសារ​នាង​ធ្លាប់​បាន​បង្ហាត់​ដោយផ្ទាល់ ហេតុ​នេះ​នាង​ដឹង​ច្បាស់​ថា ក្មេង​ម្នាក់​ណា​អាច​មាន​ភាព​វៃឆ្លាត មាន​សមត្ថភាព​អាច​ឈាន​ទៅ​វគ្គ​បន្តទៅ​ទៀត​បាន​។
​យ៉ាងណា ចំពោះ​ពាក្យពេចន៍​រិះគន់​របស់​មហាជន ទោះ​ជា​ល្អ​ក្តី មិន​ល្អ​ក្តី គឺ​នាង​ទទួលយក​ទាំងអស់ ព្រោះ​នាង​យល់ថា ទាំងនោះ​គឺជា​អារម្មណ៍​ពិត​របស់​មហាជន ប៉ុន្តែ​នាង​គ្រាន់តែ​ចង់​សំណូមពរ​ថា គួរ​រិះគន់​មក​លើ​នាង​បាន ហើយ​កុំ​វាយប្រហារ​ទៅលើ​ក្មេងៗ ព្រោះ​ពួកគេ​មិន​ដឹង​អ្វី​នោះទេ​។​

 

Filed in: ពីនេះពីនោះ