សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ហៅ​ម្ចាស់​សិប្បកម្ម ផលិត​មីសួ មក​ធ្វើ​កិច្ចសន្យា និង​អប់រំ ក្រោយ​ពី​ប្រជាពលរដ្ឋ​រាយ​ការណ៏​ថា ផលិត​គ្មាន​អនាម័យ

​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ហៅ​ម្ចាស់​សិប្បកម្ម ផលិត​មីសួ មក​ធ្វើ​កិច្ចសន្យា និង​អប់រំ ក្រោយ​ពី​ប្រជាពលរដ្ឋ​រាយ​ការណ៏​ថា ផលិត​គ្មាន​អនាម័យ

ភ្នំពេញ​៖   ទីតាំង​វេច​ខ្ចប់ មីសួ​គ្មាន អនាម័យ មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ​៧៩a ផ្លូវ​១៦៨ សង្កាត់​ទឹកល្អក ទី​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ត្រូវបាន​គណៈ កម្មា​ធិ​ការ ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ចុះ​ត្រួតពិនិត្យ ឃើញថា ផលិត​គ្មាន​គុណភាព និង​គ្មាន​អនាម័យ ស្រប​តាម​ស្ដង់ដារ ដែល​ធ្វើឲ្យ​ខួចសុខភាព ប្រជាពលរដ្ឋ នៅពេល​បងប្អូប ទិញ​យក​ទៅ​ពិសារ ។​

​ក្រោយពី​ពិនិត្យ​ឃើញថា​គ្មាន​អនាម័យ និង​គ្មាន​គុណភាព​រួចហើយ គណៈកម្មាធិការ​ក៏បាន​ហៅ​ម្ចាស់ សិប្បកម្ម ខាងលើ យក​មក​អប់រំ និង​ធ្វើ​កិច្ចសន្យា លើក​ទី​១ ប្រសិនបើ​នៅ​តែ​ប្រព្រឹទ្ធ ផលិត​បែបនេះ ទៀត និង​មាន​ទោស​តាមច្បាប់ ។ នេះ​បើ​តាម​ការ បញ្ជាក់​ឲ្យដឹង​ពី លោក​ឧត្ដម​សេនី​ត្រី ទូច យុ​ទ្ធា អនុប្រធាន លេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ រួមជាមួយ​លោក​ងិន ពេជ្រ ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងឱកាស​ដឹកនាំ សមត្ថកិច្ច​ចំរុះ ចុះ​ពិនិត្យ​ទីតាំង​ផលិត​មី​សួ ខាងលើ កាលពី​ថ្ងៃ​ទី ២០ តុលា ឆ្នាំ​២០១៧ ។

​សូមបញ្ឫក់​ថា ៖ សមត្ថកិច្ច​បាន​យក មីសួ​ទាំង នោះ ដើម្បី​យក​ទៅ​ពិនិត្យ នៅ​មន្ទីរ​ពិសោធ​ន៏ ប្រសិនបើ​ឃើញ​ថា មាន​ជាតិគីមី​នោះ ម្ចាស់​សិប្បកម្ម​មួយកន្លែង​នេះ នឹង​ត្រូវ​ឃាត់ខ្លួន​ដើម្បី​យក​ទៅ​ឲ្យធ្វើ​កិច្ចសន្យា បន្ទាប់​មក​ផាកពិន័យ និង​អនុវត្ត​តាម​ច្បាប់ ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ